» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3536 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773293 នាក់

ពេល​សៀម​សម្រុក​ផ្លោង​ដាក់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល​១៣​ម៉ឺន​នាក់ បាន​សម្រុក​ចេញពី​ប្រទេស​មក​ស្រុក​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ក្នុង​ខេត្តបាត់ដំបង​


​បាត់ដំបង​៖ នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​អន្តោប្រវេសន៍ ប្រចាំការ​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ជាប់​នឹង​ព្រំដែន​ថៃ (​ឡែ​ម​) បាន​ត្រៀម​រៀបចំ​ទទួល​ពលករ​កម្ពុជា ប្រហែល​១៣​ម៉ឺន​នាក់ ដែល​ខាង​ប្រទេស​ថៃ​នឹង​បញ្ជូនមក​កម្ពុជា​វិញ​។​​ក្រៅពី​ការរៀបចំ សម្របសម្រួល សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់​ដំណើរ​ចូល​ប្រទេស​របស់​បងប្អូន ប្រជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ត្រៀម​នូវ​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ មួយចំនួន​សម្រាប់​ជូន​ដល់​ពលករ​ទាំងអស់​ផង​ដែល​។​a labor come2 

​ទន្ទឹមគ្នា​នេះដែរ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ទាហាន​សៀម​ឈ្លានពាន​បាន​បន្ដ​ផ្លោង​គ្រាប់​ចូល​ដែន​អធិបតេយ្យ​កម្ពុជា នៅ​តំបន់​ភ្នំស្រួច សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បណ្ដាល​ឲ្យ​ជន​ស៉ី​វិល​រងគ្រោះថ្នាក់ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។​
​សេចក្ដីរាយការណ៍​ពី​តំបន់​ព្រំដែន យោធា​ឈ្លានពាន​សៀម បាន​បន្ត​វាយប្រហារ​កម្ពុជា​ទាំ​ងក​ម្រោ​ង និង​ទទឹងទិស ដោយ​បាញ់​ផ្លោង និង​ទម្លាក់ គ្រាប់បែក​ចូល​មូលដ្ឋាន​ជន​ស៉ី​វិល​របស់​កម្ពុជា​នៅ​សង្កាត់​សំរោង ក្រុង​សំរោង បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​។ មួយផ្នែក​ទៀត បាន​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​គូរ ស្រុក​បន្ទាយ​អំពិល​។​

​នៅ​, ក្នុងភូមិ​សាស្ដ្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅថ្ងៃនេះ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង ហើយ​កងទ័ព​កម្ពុជា​បាន​វ៉ៃ​បណ្ដេញ​សត្រូវ​ឈ្លានពាន និង​បន្ត​ឈរជើង​គ្រប់គ្រង​ក្នុង​សមរភូមិ​របស់ខ្លួន​យ៉ាងរឹងមាំ​។ ដោយឡែក នៅ​តំបន់​ថ្ម​ដូន បាន​ប្រែ​មក​ស្ងប់ស្ងាត់​ការប្រយុទ្ធ​គ្នា បន្ទាប់ពី​កងទ័ព​កម្ពុជា​បាញ់​ផ្លោង​កម្ទេច​រថក្រោះ​របស់​ក​ង​ទ័ព​សៀម​អស់​ជាច្រើន​គ្រឿង ដើម្បី​បន្ដ​យក​ប្រៀប​លើ​សមរភូមិ មិន​ឲ្យ​ឈរជើង​បានឡើយ​។​​បើទោះបី​មានការ​ដាក់​សម្ពាធ ការបន្ថែម​កម្លាំង​រប​ស់​យោធា​សៀម​យ៉ាងណាក្ដី ប៉ុន្ដែ​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា មិន​រួញរា​នឹង​ការ​គម្រាមកំហែង​នេះឡើយ ពោល​នៅតែ​ការពារ​យ៉ាងរឹងមាំ​ដែន​អធិបតេយ្យ​កម្ពុជា ។​នេះបើតាមអ្នកស្រីម៉ាលីសុជាតិតាអ្នកនាំពាកក្យក្រសួងកាពារជាតិ៕a labor come a labor come1