» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5891 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696062 នាក់

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ពុល​បាញ់ហយ​៥២​អង្គ​/​នាក់ នៅ​ស្រុក​គាស់ក្រឡ បាន​ធូ​៤៤ អង្គ​/​នាក់​វិញ​ហើយ

 


​បាត់ដំបង​៖​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ដែល​ពុល​បាញ់ហយ​មាន​ចំនួន​៥២​អង្គ​/​នាក់​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ ឡូ​វ​មាន​៤៤​អង្គ​/​នាក់ បាន​និមន្ត​ទៅកាន់​ទី​អារាម​វត្ត និង​ផ្ទះ​វិញ​ជា​បន្តបន្ទាប់ បន្ទាប់ពី​ព្យាបាល​បានជា​សះស្បើយ ។a banhjok 

​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ លោក ប៉ាង ហៀ​ង នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​នេះ​បាន​ឲ្យ​កាសែត​ដឹងថា រហូតមកដល់​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​នេះ មាន​ព្រះសង្ឃ​និង​ពុទ្ធ​រិ​ស័​ទ​ចំនួន​៤៤​អង្គ​/​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​២២​នាក់ បាន​ធូរស្រាល​មកវិញហើយ ហើយនឹង​បាន​និមន្ត​និង​វិលត្រឡប់​ទៅកាន់​ទី​អារាម​វត្ត និង​លំនៅដ្ឋាន​វិញ​ជា​បន្តបន្ទាប់ ដោយឡែក​នៅសល់​ចំនួន​៨​នាក់​ទៀត មាន​ស្រី​៦​នាក់ កំពុង​នៅ​សម្រាក​ព្យាបាល​នឹង​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​បន្ទាប់ពី​អស់​សេរ៉ូម ។

​អ្នកជំនាញ​ខាង​ម្ហូបអាហារ​បាន​ត្រួត​ពិនិត្យមើល​បាន​បញ្ជាក់ថា ការពុល​ចំណីអាហារ​នេះ មិនមែន​ពុល​ដោយសារតែ​បាញ់ហយ​នោះទេ ព្រោះ​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​បាញ់ហយ​នោះ​មិនមាន​សារធាតុ​គីមី​ពុល​នោះឡើយ គឺ​បណ្តាលមកពី​កង្វះ​អនាម័យ ទើប​នាំ​ឲ្យ​កើតការ​ចុកពោះ រាគ ក្អួត ចង្អោរ​តែម្តង ។

​គួររម្លឹកថា កាលពី​ថ្ងៃទី​៣០​ខែឧសភា មាន​ប្រជាពលរដ្ឋ បាន​នាំយក​ចង្ហាន់​ជា​បាញ់ហយ និង​មាន​បន្លែ​ច្រើន​មុខ មក​ប្រគេន​ព្រះសង្ឃ នា​ថ្ងៃឧបោសថសីល ក្រោយពី​បាន​ឆាន់ និង​ទទួលទាន ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ភ្លាមៗ ខណៈដែល​ព្រះសង្ឃ​៥​អង្គ និង​ពុទ្ធបរិស័ទ សរុប​ចំនួន​៥២​អង្គ​/​នាក់ មាន​អាកា​រៈ​ចុកពោះ រាគ និង​ក្អួតចង្អោរ ជា​បន្តបន្ទាប់ ហើយ​អ្នកពុល​អាហារ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មោង​ឬ​ស្សី មណ្ឌល​សុខភាព និង​ពេទ្យ​ឯកជន​ភ្លាមៗ​តែម្តង ។​

តាមរយៈ​នៃ​ការចុះ​ស្រាវជ្រាវ​ពី​មន្ត្រី​ជំនាញ បាន​សន្និដ្ឋានថា ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែល​ពុល​អាហារ​នោះ បាន​ឆាន់​និង​ទទួលទាន​បាញ់ហយ រួមជាមួយ​បន្លែ គឺ​លាង​មិន​ស្អាត បង្ក​ឲ្យ​មានការ​ចុកពោះ រាគ ក្អួតចង្អោរ តែម្តង ។​សូមបញ្ជាក់ថា​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ត្រូវបាន​ស្ថាប​ន័​នីតិប្បញ្ញត្តិ​អនុ​ម​ត្ត័​ឲ្យ​ប្រើប្រាស​ហើយ​តែ​បញ្ហា​ពុល​ចំណីអាហារ​នៅតែមាន​បានន័យថា​សម​ត្ត​កិច្ច​មិនទាន់​យល់​និង​យក​ច្បាប់​មក​អនុវត្ត​នៅឡើយ​ទេ​?៕a banhjok1 a banhjok2 

​