» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5164 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744190 នាក់

គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍?

 

ខេត្តឧត្តរមានជ័យ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លួត សុផល ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើសកម្មភាពថតវីដេអូនៅចំណុចអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយបានយកផុសក្នុងបណ្តាញសង្គមហ្វេសបុកដែលមានគណនីឈ្មោះ Sophal Osmach កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានចំណងជើងថា «អត់សូម្បីទឹក»។a phall water 

ដោយខ្លឹមសារក្នុងវីដេអូបញ្ជាក់ថា «….សូមពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយផងបាទ សូមពុកម៉ែ ចែករំលែកមួយថា អ្នកដែល ប៊ុន ភ្នែករវាស់មើលហាស់ ឱ្យមើលកន្លែងទឹកញាំផង ទឹកត្រូវយកដាក់ឱ្យគ្រប់ជ្រុងគ្រប់កន្លែងផង ពេលមានហានិភ័យប៉ឹប មានទឹកញ៉ាំគ្រប់កន្លែង រត់ទៅកន្លែងណាក៏មានទឹកញាំ ត្រូវយកដាក់ឱ្យបានច្រើនកន្លែង ការពារ ការពារទម្រង់មុន កុំឱ្យដូចបងៗ គាត់ថាទឹកមួយដបញ៉ាំពីរថ្ងៃ ធ្វើម៉េចឱ្យតែសើមក បាទមានតែប៉ុណ្ណឹងទេ ហើយខ្ញុំនិយាយហើយ គិតមើលផង គិតមើល គិតមើលឱ្យច្បាស់….» ដោយមានភ្ជាប់ជាមួយរូបថតថ្នាក់ដឹកនាំ។

ក្រោយពីបានពិនិត្យភស្តុតាង តំណាងអយ្យការបានពិនិត្យឃើញថាសំណេរនៅក្នុងហ្វេសបុក រួមជាមួយពាក្យសម្តី ដែលបាននិយាយនៅក្នុងវីដេអូ ជាទង្វើដដែលៗ មិនរាងចាលនេះបង្ហាញថាទង្វើរបស់ជនសង្ស័យមានចេតនាចូលរួមធ្វើឱ្យខូចទឹកចិត្តកងទ័ព និងមានចរិតញុះញង់បង្កឱ្យមានបទល្មើស។

ក្រោយពិនិត្យភស្តុតាងខាងលើ តំណាងអយ្យការបានសម្រេច ចោទប្រកាន់លើជនសង្ស័យឈ្មោះ លួត សុផល ពីបទ៖ «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តក្នុងបណ្តាញសង្គមហ្វេសបុក (FACEBOOK) តាមវីដេអូដែលថតចេញពីចំណុចភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបញ្ញត្តិនៃមាត្រា ៤៧២ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។a phal water1