» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9367 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699538 នាក់

ការបាញ់​សម្លាប់សត្វ​គោមួយ​ក្បាល​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល ឆឺ​រ័ល ឯ​.​ក (CBA) ប្រកែក​នគរបាល​ស្ងាត់ឈឹង​!


​ភ្នំពេញ​៖​ករណី​យ៍​បាញ់សម្លាប់​សត្វ​គោ នៅក្នុង​ដី​ក្រុមហ៊ុន ហ្គ្រី​ន អាយ លែ​ន នៅក្នុង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ក្រុម​ប្រកែក​នគរបាល​ថា​ស៊ើបអង្កេត​តែ​ស្ងាត់ឈឹង​។​​ជាក់ស្តែង​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆឺ​រ៉​ល ឯ​.​ក (CBA) បានចេញ​សេចក្តីបំភ្លឺ​មួយ​ថា ហេតុការណ៍​ពាក់ព័ន្ធ​នឹង​ការស្លាប់​សត្វ​គោមួយ​ក្បាល នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ កន្លងទៅនេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល ឆឺ​រ័ល ឯ​.​ក (CBA) ឡើយ​។​a kill cow1 

​សេចក្តីបំភ្លឺ​នេះ ធ្វើឡើង​បន្ទាប់ពី​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ប្រទះឃើញ​គោមួយ​ក្បាល​ស្លាប់ ក្នុង​កសិដ្ឋាន​ចំការចេក​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆី​វ័ល ឯ​.​ក (CBA) រួមទាំង​មានការ​បរិយាយ​ក្នុងន័យ​ចោទប្រកាន់​មកលើ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អាវុធ​បាញ់​សត្វ​គោក្របី​របស់​ប្រជាពលរដ្ឋ​ងាប់​ជាច្រើន​ក្បាល​ផងដែរ ទាំង​ដែល​មិនបាន​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​ភាគី​ក្រុមហ៊ុន ដើម្បីឱ្យ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ​មាន​តុល្យភាព​។​

សេចក្តីបំភ្លឺ​បញ្ជាក់ថា​៖«​ហេតុការណ៍​ពាក់ព័ន្ធ​នឹង​ការស្លាប់​សត្វ​គោមួយ​ក្បាល នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ កន្លងទៅនេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល ឆឺ​រ័ល ឯ​.​ក (CBA) ឡើយ ហើយ​រឹតតែ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ផងដែរ ដោយហេតុថា អំឡុង​ពេលនោះ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ជប៉ុន​»​។​សូមបញ្ជាក់ថា​ករណី​យ៍ អ្នកនាំពាក្យ នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ មានឈ្មោះ ស៊ុន លាង បាន​ទៅដល់​កន្លែងកើតហេតុ និង​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទៅនឹង​ករណី មាន​ជនជាតិ​ចិន​ចំនួន ០៣​នាក់ បាន​ជិះ​រថយន្ត​ពណ៌​ស និង​បាន​បាញ់​សត្វ​គោ របស់គាត់​បណ្តាល​ឲ្យ​ងាប់ ០១​ក្បាល នៅ​ចំណុច​ក្រុមហ៊ុន ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​អូរ​គ្រៀង​សែន​ជ័យ​។​

​ក្រោយពេល​ទទួលបាន​ប​ណ្ដឹ​ង​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចុះ​ស្រាវជ្រាវ​ដល់​កន្លែង កើតហេតុ និង​បាន​រកឃើញថា​ពិតជា​មាន​សត្វ​គោ ០១​ក្បាល​ងាប់ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន និង​រកឃើញ​មាន ស្នាម​បាញ់ នៅលើ​សត្វ​គោ​ប្រាកដ​មែន​!​។​​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​នឹង​កំពុង​ស្រាវជ្រាវ និង​បន្ត​នីតិវិធី​?​។​ទាក់ទង​រឿងនេះ​​ខាង​ក្រុមហ៊ុន​ប្រាប់ថា​បាននិងកំពុង​ធ្វើការ​សហកា​រ​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ស៊ើបអង្កេត​ស្វែងរក​ការពិត​តាម​នីតិវិធី ក៏ដូចជា​ស្វែងរក​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ​។ ផ្ទុយ​មកវិញ ក្នុងករណី​មាន​ជន ខិលខូច​ណា​ដែលមាន​ចេតនា​ទុច្ចរិត បង្កើត​រឿង​មិន​ពិត ក្នុង​គោលបំណង​ទម្លាក់កំហុស បង្កាច់​បង្អួច​កេរ្តិ៍ឈ្មោះ កិត្តិយស​របស់​ក្រុមហ៊ុន ក៏ដូចជា​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន នោះ​ក្រុមហ៊ុន​សូម​រក្សា​សិទ្ធិ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​សូមបញ្ជាក់ថា​ខាង​នគរបាល​មិនទាន់​ចេញមក​បកស្រាយ​ករណី​យ៍​មាន​គោ​ស្លាប់​ក្នុង​ដី​ក្រុមហ៊ុន​​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆឺ​រ័ល ឯ​.​ក (CBA) ដែល វិនិយោគ លើ​វិស័យ​កសិឧស្សាហកម្ម ដោយ​ផ្តោត​សំខាន់​លើ​ការដាំដុះ និង​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ទៅកាន់​បរទេស​នៅឡើយ​ទេ​?៕a kill cow2 a kill cow3 a kill cowa 

​