» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5447 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695618 នាក់

ក្រុមលេខាធិការដ្ឋានGBCភាគីកម្ពុជាចូលរួមប្រជុំក្រោមគំនៀបយោធាថៃនៅព្រុំដែនច្រកព្រុំកម្ពុជានិងផាកកាតថៃ!(វិដេអូថៃទម្លាកគ្រាប់)

 

ភ្នំពេញ៖ក្រសួងការពារជាតិបានឱ្យដឹងថា: កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។a gbc meet 

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។សូមបញ្ជាក់ថាកិច្ចប្រជុំក្រុមលេខាធិកាដ្ឋានកម្ពុជាថៃទី២៤ធ្នូនេះបានធ្វើឡើងក្រោមបរិយាកាសកៀបសង្កត់ពីយោធាថៃតាមរយ:ទម្លាក់គ្រាប់បែកនិងបាញផ្លោងដាក់កម្ពុជាyយ៉ាងខ្លាំងនៅថ្ងៃទី២៤ធ្នូ។ថៃបានបដិសេធមិនទៅប្រជុំនៅប្រទេសម៉ាឡេស៊ីតាមការស្នើសុំរបស់កម្ពុជាទេ។តើកិច្ចចរចាដោយមិនស្មើភាពចឹងទទយលបានលទ្ធផលល្អទេ?។ចាំអ៊ុតមើលទាំងអស់គ្នាទៀត!។

ជាក់ស្តែងបើយោងតាមខ្លឹមសារលិខិតក្រសួងការពារជាតិកម្ពុជាផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃបានបញ្ជាក់ថា៖ ឯកឧត្តមជាទីគោរព, ខ្ញុំសូមយោងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលស្វាគមន៍ការពិភាក្សាអំពីការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ ក្

នុងន័យនេះ កម្ពុជាយល់ស្របនឹងកិច្ចប្រជុំដែលបានស្នើឡើងរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវកោះប្រជុំនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានខាងលើ ខ្ញុំស្នើដូចខាងក្រោម៖ ១. កិច្ចប្រជុំ GBC នេះគួរតែត្រូវបានកោះប្រជុំក្នុងទម្រង់ដូចគ្នានឹង "កិច្ចប្រជុំ GBC វិសាមញ្ញ" ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដូចដែលបានចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុដែលបានព្រមព្រៀងគ្នា។ ២. ដោយសារហេតុផលសន្តិសុខ ដោយសារតែការប្រយុទ្ធគ្នានៅតែបន្តនៅតាមព្រំដែន កិច្ចប្រជុំនេះគួរតែត្រូវបានប្រារព្ធឡើងនៅកន្លែងសុវត្ថិភាព និងអព្យាក្រឹត។

ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៅទីក្រុងកូឡាឡាំពួរ។ ៣. នៅក្នុងរបៀបវារៈ កិច្ចប្រជុំគួរតែពិភាក្សាអំពីចំណុចចំនួនបួនដូចខាងក្រោម៖ ក) ការបញ្ឈប់ជាបន្ទាន់នៃអរិភាពទាំងអស់ និងការគោរព និងការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ រួមទាំងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។

ខ) ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ទៅកាន់ផ្ទះសម្បែង និងជីវភាពរស់នៅធម្មតារបស់ពួកគេដូចដែលវាមានមុនពេលការផ្ទុះឡើងនៃអរិភាព។ គ) ការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការបន្តឡើងវិញជាបន្ទាន់នៃការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងការធ្វើឱ្យសកម្មឡើងវិញជាបន្ទាន់នៃយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមទាំងការកំណត់ព្រំដែន និងការដោះមីនមនុស្សធម៌។ ឃ) ការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ។ សូមឯកឧត្តមទទួលយកការកោតសរសើរ និងធ្វើការពិចារណា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទា សីហា។a gbc meet1