» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8600 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698771 នាក់

មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​ទៀត​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​!

 

​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​បី​រូប​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ បានដាក់​លិខិត​ទៅ ក្រសួងមហាផ្ទៃ ស្នើសុំ​លើក​បម្រាម​សិទ្ធិ​នយោបាយ ដើម្បី​ផ្ត​លើ​នីតិសម្បទា​ឡើងវិញ​។​a cnrp3 

​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិដែលតុលាការកំពូលហាមឃាត់នោះ រួមមាន​ឈ្មោះ​៖១. លោក សុន ឆ័យ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២. លោក វ៉ា សាម៉ុន អតីត​សមាជិក​ក្រុមការងារ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣. លោក តាវ គឹម​ឈន អតីត​សមាជិក​ក្រុមការងារ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លិខិត​មន្ត្រី​ទាំងបី​រូប​បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង ថា រូប​ខ្លួន​ទាំងបី​នាក់​ដែល​កំពុង​ស្ថិតនៅ​ក្នុងកា​រហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ករណី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។ ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បង្កលក្ខណៈ​ឲ្យ​អ្នក​ដែល​ត្រូវបាន​ឃា​ម​ឃាត់​មិន​ឲ្យ​ធ្វើ សកម្មភាព​នយោបាយ អាច​ទទួលបាន នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​។ ដូចនេះ សូម​ស្នើសុំ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​ពួកខ្លួន​ដោយ​ក្តី​អនុគ្រោះ​។​

សូម​បញ្ជាក់ថា ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញនាពេលកន្លងមក មានដូចជា​:
១. លោក គង់ គាំ​២. លោក គង់ បូរ៉ា​៣. លោក រៀល ខេ​ម​រិ​ន្ទ្រ​៤. លោក ជីវ កត្តា​៥. លោក កង គឹម​ហាក់​៦. លោក អ៊ូ ច័ន្ទ​រ័ត្ន​៧. លោក ច័​ន្ធ សិលា​
៨. លោកស្រី ទេព សិទ្ធី​៩. លោក ស៊ិន សុវណ្ណនី​។​អតីតមន្ត្រី​ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ គឺមាន​មួយចំនួន​បាន​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង​។​អ្នកដែលស្នើសុំសិទ្ធធ្វើនយោបាយនាពេលកន្លងមកក្រុមលោកសមរង្ស៊ីហៅថាជាក្រុមក្បត់បក្ស!។

a cnrp3a 

​