» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2123 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263233 នាក់

មហាសន្និបាត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លើក​ទី​៦ អបអរ សមិទ្ធផល រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្លាស់ប្តូ​ក្បាលម៉ាស៊ីន​

​ភ្នំពេញ​៖ អង្គ​មហាសន្និបាត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ បាន​ដំណើរការ​អស់​រយៈ ពេល​មួយ​ព្រឹក នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុម ប្រឹក្សាជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ កម្ពុជា ដោយមាន​ការយាង និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ទាំងពីរ​គណៈ សម្តេចព្រះ​សង្ឃនាយក សម្តេច ព្រះសង្ឃ​នាយករង ព្រះ​រាជាគណៈ​គ្រប់​ឋានានុក្រម ថ្នាក់ ដឹកនាំ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត ព្រមទាំង តំណាង​អង្គការ សមាគម​នានា​ដែលជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស និង​ភ្ញៀវកិត្តិយស​សរុប​ចំនួន ជាង ៥០០ អង្គ​/​នាក់​។a front1

​ជា​លទ្ធផល អង្គ​មហាសន្និបាត​បាន​បំពេញការងារ​ដោយ​ជោគជ័យ​តាម របៀបវារៈ​ដែល​បានកំណត់ និង​សូម​ដាក់ចេញ​នូវ​សេចក្តីសម្រេចចិត្ត​សំខាន់ៗ​ម​យ​យ​ចំនួន​ដូចជា​៖ បាន​ឯកភាព​ទាំង ស្រុង​លើ​របាយការណ៍ និង​ការវាយតម្លៃ​នូវ​លទ្ធផល​សកម្មភាព​ការងារ​របស់​រណសិរ្ស​គ្រប់​ថ្នាក់​ក្នុង​រយៈពេល​១៧​ឆ្នាំ ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០២៣ និង កំណត់​ទិសដៅ កម្មវិធី សកម្មភាព​ការងារ​នាពេលខាងមុខ ស្របតាម​ការវិវឌ្ឍ​ថ្មី​នៃ​សភាពការណ៍​របស់ ប្រទេសជាតិ ដែល​កំពុង​ឈានទៅ​មុខ​យ៉ាង​រលូន​លើ​មាគ៌ា​សន្តិភាព និង​ការអភិវឌ្ឍ​។

អង្គ​មហាសន្និបាត បានអនុម័ត​ជ្រើសតាំង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​គណៈអធិបតី កិត្តិយស សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជា​ប្រធាន និង លោក​ហ៊ុន ម៉ា​នី ជា​អនុ ប្រធាន នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ឥស្សរជន​ចំនួន ៤៤​អង្គ​/​នាក់ ផ្សេងៗ​ទៀត​។

អង្គ​មហាសន្និបាត សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដែល​បាន​បូជា​ទាំង​កម្លាំងកាយ ស្មារតី និង​បញ្ញាញាណ ដឹកនាំ​អង្គការ​រណសិរ្ស ឱ្យមាន ដំណើរការ និង​វឌ្ឍនភាព​ក្នុង​រយៈកាល​កន្លងមក និង​សូម​ប្ដេជ្ញា​បន្ត​ជ្រោង​ទង់​រណសិរ្ស​មហា​សាមគ្គី ជាតិ សំដៅ​ប្រមូលផ្ដុំ​កម្លាំង​ប្រជាជាតិ​ខ្មែរ​ទាំងមូល ព្រមទាំង​កត្តា​អនុគ្រោះ​នានា​ទាំង​ខាងក្នុង និង​ក ប្រទេស ដើម្បី​អភិវឌ្ឍ មាតុភូមិ ឲ្យ​ចម្រើន​ជឿនលឿន សម្បូរ​សប្បាយ​ក្នុង​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ យុ​ត្តិ ធម៌ និង​ភាពថ្លៃថ្នូរ ស្របតាម​កម្មវិធី និង​គោលនយោបាយ​របស់​គណ​បក្ស និង​រាជរដ្ឋាភិបាល​។


​អង្គ​មហាសន្និបាត ក៏​សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ ជាពិសេស​បក្ស​កុម្មុយនីស្ត​វៀតណាម ក៏ដូចជា​ជូន​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀត ណា​ម ដែល បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ក្នុង​ការតស៊ូ​រំដោះប្រទេស និង ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជ សាសន៍ ។

អង្គ​មហាសន្និបាត សូម​សម្តែង​នូវ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ឥស្សរជន​អ្នក​ស្នេហា ជាតិ​គ្រប់រូប ជា ពិសេស សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​អគ្គ​ស្ថាបនិក​ដ៏​ឧត្ដុង្គ​ឧ​ត្ត​មរ​បស់​អង្គការ​រណសិរ្ស គឺជា​បុព្វការី​ដ៏​មាន​គុណូបការៈ​បំផុត ដែល​បានធ្វើ​ពលី កម្ម​សាច់​ស្រស់ ឈាម​ស្រស់ ប្រកបដោយ​មហា​វីរភាព​ក្នុង​បុព្វហេតុ​រំដោះជាតិ មាតុ ភូមិ និង ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​រហូត​មានការ រីកចម្រើន​ដូច​សព្វថ្ងៃ​។​សូមបញ្ជាក់ថា​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​សព្វថ្ងៃ​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​១៩៧៨​នៅក្នុង​ទឹកដី​រំដោះ​ដោយមាន​ឈ្មោះ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​ក្រោយមក​ផ្លាស​ឈ្មោះ​ជា​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា​។​បន្ទាប់​មកជា​រណសិរ្ស​សាមគ្គី​អភិ​វ​ឌ្ឈ​ន៍​ជាតិ​កម្ពុជា​៕a front2