វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 729 នាក់
ម្សិលមិញ 8227 នាក់
សរុប 14127610 នាក់
ភ្នំពេញ៖ កម្ពុជានឹងមិនផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នោះទេ បើទោះបីមានករណីផ្ទុះគ្រាប់បែកច្នៃចំនួន ២គ្រាប់ នៅក្បែរស្ថានទូតខ្មែរប្រចាំនៅប្រទេសមីយ៉ាន់ម៉ាក៏ដោយ។នេះជាការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នេះ បានធ្វើឡើងបន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកច្នៃពីរគ្រាប់នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា។
លោក កុយ គួង បានឱ្យកាសែតដឹងនៅរសៀលថ្ងៃទី៣១ធ្នូថា គ្រាប់បែកច្នៃ ដែលគេបំផ្ទុះចម្ងាយជាង១០០ម៉ែត្រពីស្ថានទូតនេះ បានកើតឡើងនៅចន្លោះម៉ោង ១០ ឬ ១០ និង ៣០ នាទី នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ តែថា ការបំផ្ទុះនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មន្ត្រីណាម្នាក់នោះទេ។
លោកអះអាងថា កម្ពុជាគ្មានគម្រោងលុបចោល ឬពន្យាពេលដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា ដោយសារព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែច្នៃនេះឡើយ៖ «មកដល់ពេលនេះ អត់មានអ្វីប្រែប្រួលទេ គម្រោងទស្សនកិច្ចរបស់សម្តេចតេជោទៅប្រទេសមីយ៉ាន់ម៉ាហ្នឹងអត់មានអ្វីប្រែប្រួលទេ»។
សូមបញ្ជាក់ថាសម្តេចតេជោហ៊ុនសែនបានប្រកាសឲ្យដឹងថាសម្តេចនឹងធ្វើដំណើរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧មករាជួបមេដឹកនាំរដ្ឋប្រហាយោធាភូមា លោក មីន អ៊ុងឡាំង ដែលកន្លងមកពេឡប្រទេសព្រុយណេធ្វើជាប្រធានអាស៊ាន ត្រូវបានគេផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ាន៕