» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9196 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659703 នាក់

ឯកអគ្គរដ្ឋទូត​និង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា say Good bye​ជាមួយ​សម្តេច​ក្រឡាហោម​!

 

​លោក ប្យ៊​ន ហេ​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ​បានប្រកាស​បិទ​ស្ថានទូត​ស៊ុយអែត​និង​ជម្រាបលា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ឱកាសលោក​ត្រូវ​បញ្ចប់​អាណត្តិ​ការទូត​។​a kheng sweeden1 

​មូល​ហ​តុ លោក ប្យ៊​ន ហេ​ម៉ាក បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង ថា ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ តម្រូវឱ្យ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បិទ​ជា​ផ្លូវការ​នៅ​ខែធ្នូ​ខាងមុខនេះ​។ លោក​បន្តថា ទោះបី​ជាមាន​ការបិទ​ស្ថានទូត ប៉ុន្តែ​ប្រទេស​ស៊ុយអែត នៅតែ​បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ការងារ​ឧ​ត្ត​មសិ​ក្សា ស្រាវជ្រាវ និង​វប្បធម៌ ហើយ​ថា ការងារ​បន្ត នឹង​ទទួល​អនុវត្ត​ដោយ​ស្ថានទូត​ស៊ុយអែត នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

លោក​ឯកអគ្គរាជទូត ក៏បាន​លើកឡើង​អំពី​សំណូមពរ​២​ដល់​កម្ពុជា ទី​១, គឺ​ស្នើ​បង្កើត​កុងស៊ុល​កិត្តិយស ដោយ​លោក​បាន​បន្តថា បច្ចុប្បន្ន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក​កំពុង​រង់ចាំ​ការយល់ព្រម​ពី​ភាគី​កម្ពុជា ដើម្បី​បង្កើតជា​ស្ថាន​កុងស៊ុល​កិត្តិយស ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ស៊ុយអែត ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​។​
​ទី​២, លោក​បាន​ជម្រាបជូន​ថា ប្រជាពលរដ្ឋ​ស៊ុយអែត នៅ​កម្ពុ​ជាមាន​ការលំបាក​ក្នុង​ការបន្ត​ទិដ្ឋាការ​របស់ខ្លួន ដោយសារ​លិខិតឆ្លងដែន​ជិត​ផុតកំណត់ ហើយ​ស្ថានទូត​នៅ​កម្ពុជា មិនអាច​ទទួល​សំណើរ​ធ្វើលិខិត​ឆ្លងដែន​បាន ដោយ​តម្រូវឱ្យ​ពួកគេ​ត្រូវ​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក ដើម្បី​ដាក់សំណើ​ស្នើសុំ​លិខិតឆ្លងដែន​ថ្មី ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​​លោក​បាន​ជម្រាបជូន​សម្ដេច​ថា ជា​ដំណោះស្រាយ ស្ថានទូត​ស៊ុយអែត​នៅ​កម្ពុជា​បាន​អនុវត្ត​វិធានការ​បណ្ដោះអាសន្ន ដោយ​ដាក់ចេញ​ទម្រង់​លិខិតឆ្លងដែន​ថ្មី​ជូន​ពួកគាត់​។ លោក​ស្នើសុំ​ភាគី​កម្ពុជា ពិនិត្យ​លទ្ធភាព​អនុញ្ញាត​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលរដ្ឋ​ស៊ុយអែត ដោយ​ទទួល​នូវ​ទម្រង់​លិខិតឆ្លងដែន​ថ្មី ដែល​បានចេញ​ជា​បណ្ដោះអាសន្ន​នេះ​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ឆ្លើយ​តប​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​ពិនិត្យ និង​ធ្វើការ​លើ​រឿងនេះ ហើយ​ពាក់ព័ន្ធ​នឹង​សំណើរ​ទី​២ សម្ដេច​បាន​បន្តថា នឹង​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ធ្វើការ​ងារ​នេះ​ជាមួយ​សហការី ដើម្បី​ឆ្លើយតប​ទៅ​ស្ថានទូត​។​

សម្ដេច​ក្រឡាហោម  ក៏បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដែល​ភាគី​កម្ពុជា និង​ស៊ុយអែត ត្រូវ​បន្ត​ជាមួយគ្នា​ទៀត គឺ​ការងារ​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ និង​ការអនុវត្ត​ច្បាប់​ផ្នែក​នគរបាល ដូចជា​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​ជាដើម​។ សម្ដេច​បន្តថា កន្លងមក​ស៊ុយអែត បាន​ចូលរួម​ក្នុង​ការងារ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា ហើយ​ថា ស៊ុត​អែ​ត ជា​ប្រទេស​មានបទពិសោធន៍​ច្រើន​លើ​ការងារ​កំណែទម្រង់​នេះ ពិសេស​សម្ដេច​ផ្ទាល់​ក៏បាន​អញ្ជើញ​ទស្សនកិច្ច​ផ្ទាល់​នៅ​ប្រ​ទេ​ស៊ុយអែត ដើម្បី​ស្វែងយល់​លើ​ការងារ​កំណែទម្រង់​នេះ​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ទោះ​គោលដៅ​កំណែទម្រង់​មិនទាន់​សម្រេចបាន​ទាំងស្រុង ប៉ុន្តែ​បាន​បោះជំហាន​ទៅមុខ​ជាប្រចាំ និង​ទទួលបាន​លទ្ធផល​តាម​ការរំពឹងទុក ជាក់ស្ដែង​កម្ពុជា​កំពុង​រៀបចំ​ដាក់ចេញ​ផែនការ​១០​ឆ្នាំ ដំណាក់កាល​ទី​២​ជុំវិញ​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ចំពោះ​ការងារ​អនុវត្ត​ច្បាប់​ផ្នែក​នគរបាល ដូចជា​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន​ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ហា​គ្រឿងញៀន និង​ការប្រឆាំង​ភេ​វរ​កម្ម សម្ដេច​ក្រឡាហោម បានស្នើ​សុំ​ភាគី​ស៊ុយអែត ពិនិត្យ​លទ្ធភាព​បន្ត​ព​ង្រឹ​ការងារ​នេះ​ជាមួយ​ភាគី​កម្ពុជា​បន្ថែមទៀត​។​
​

ឯកអគ្គរាជទូត​ស៊ុយអែត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ក្រឡាហោម ដែល​បានលើកឡើង​អំពី​ការងារ​កំណែទម្រង់ និង​បាន​បន្តថា ស៊ុយអែត ពិត​ជាមាន​មោទកភាព ដែល​បាន​គាំទ្រ​កម្ពុជា​បង្កើតជា​មូលដ្ឋាន​ក្នុងការ​ធ្វើកំណែទម្រង់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​។​a kheng sweeden 

​