» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12215 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702386 នាក់

ថៃ ទម្លាក់​ក​ម្រឹត​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​បន្ទាប់ពី​ទ​ហ៊ាន​ថៃ​ជានមីន​ថ្មី​ទៀត​តែកម្ពុជាបដិសេធនិងត្រៀមចំណាយ!


​ប្រទេស​ថៃ​៖​នាយករដ្ឋមន្ត្រី​ថៃ​ស្តីទី លោក ភុំ​ថាំ​វិ​ឆា​យឿ​ា​ឆៃ​(Phumtham Wechayachai )​នៅ​ថ្ងៃទី​២៣ ខែកក្កដា បាន​កោះហៅ​អគ្គរាជទូត​ខ្លួន​ចេញពី​កម្ពុជា និង​បណ្តេញ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​។ មេដឹកនាំ​ថៃ​រូបនេះ ក៏បាន​ប្រកាស​ទម្លាក់​ក​ម្រិ​ត​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ផងដែរ​។a phum tham

​ចំណាត់ការ​នេះ ធ្វើឡើង​ក្រោយ​ទាហាន​ថៃ​ថ្មី​ម្នាក់ទៀត បាន​ដើរ​ជាន់មីន ក្នុងពេល​ល្បាត​នៅ​តំបន់​ព្រំដែន​កម្ពុជា ដោយ​បង្ក​ឱ្យដាច់​ជើង​ខាងស្តាំ​។ ទាហាន​ផ្សេងទៀត បាន​រងរបួស​ផងដែរ​។កាសែតថៃខាវសុតឲ្យដឹងថា៖​ឧ​ត្ត​ម​សេនីយ​ឯក ប៊ុន​ស៊ិន​ផា​ក្លាង​(Boonsin Padklang )​មេបញ្ជាការ​តំបន់​កងទ័ពជើងគោក​ទី ២ បាន​បញ្ជា​ឱ្យ​បង្កើន​វិធានការ​ទប់ទល់​នឹង​ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​ថ្មី​គឺ ពលទាហាន​ថៃ​ឈ្មោះ Phichitchai Boonkorat មកពី​អង្គភាព​ល្បាត​នៃ​កងវរសេនាធំ​ថ្មើរជើង​លេខ ១៤ បាន​ដើរ​ជាន់​គ្រាប់មីន​នៅ​តំបន់ Huai Bon ក្នុងស្រុក Chong Anput នៃ​ខេត្ត Yubon Ma របួស​ជើង​ស្តាំ​នៅ​ថ្ងៃទី 23 ខែកក្កដា​។​

កាសែត​ខា​សុ​ត​ថៃ​ឲ្យ​ដឹងថា​​វិធានការ​ទាំងនេះ រួមមាន​ការបិទ​ប្រាសាទ​តា​មឿង​ធំ​(​តា​មាន់​) និង​ប្រាសាទ​តា​ក្វា​យ (​តា​ក្របី​)​ព្រមទាំង​បិទ​ច្រកព្រំដែន​ចំនួន ៤ គឺ ច្រក​ចោមចៅ ច្រក​ចុង​សៃ​តា​គូ ច្រក​ចុង​អាន​ម៉ា និង​ច្រក​ចុង​សា​ង៉ា​ម​។ មិនទាន់​ប្រតិកម្ម​ពី​ភាគី​កម្ពុជា​ថែមទៀត​ទេ​ក្រៅពី​ក្រសួងការពារជាតិ​និង​ក្រសួងការបរទេស​ប្រកាសថា​ថៃ​ដើរ​ជាន់មីន​ក្នុង​ដី​ខ្មែរ​។​ឯ​លោក​ហេង​រតនា​អគ្គនាយក​ស៊ីម៉ាក់​បានចាត់ទុក​ថាក​រ​ណី​ទា​ហ៊ាន​ថៃ​ជាន់មីន​ជា​សកម្មភាព​ឈឺ​សាច់​ខ្លួនឯង​។​ព្រោះ​ប្រើ​គ្រាប់មីន​ដែលមាន​កម្លាំង​ផ្ទុះ​ខ្សោយ​។​

​ទាក់ទង​បញ្ហា​នេះ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​នេះដែរ​លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ច្រានចោល​ទាំងស្រុង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​របស់​ភាគី​ថៃ​មកលើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការរង​របួស​របស់​ទា​ហាន​ថៃ​ដោយសារ​ការផ្ទុះ​គ្រាប់មីន ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​។

​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​ការរង​របួស​របស់​ទា​ហាន​ថៃ​ចំនួន ៥ នាក់ ដោយសារ​ការផ្ទុះ​គ្រាប់មីន ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​។​​កម្ពុជា​តែងតែបាន​រំលឹក​ភាគី​ថៃ​ជាច្រើនលើក​ច្រើនសា​រថា តំបន់​ទាំងនេះ​នៅមាន​គ្រាប់មីន​ដែលជា​សំណល់​ពី​សង្គ្រាម​ជាច្រើន​គ្រាប់ ដែល​មិនទាន់បាន​បោសសម្អាត​អស់ ហើយ​ជំរុញ​ឱ្យ​ភាគី​ថៃ​ជៀសវាង​អនុវត្ត​ផ្ទុយ​ពី​ការឯកភាព​គ្នា​លើ​ការប្រើប្រាស់​តម្រាយ​ផ្លូវ​សម្រាប់​ដើរល្បាត ដូចដែល​មានចែង​នៅក្នុង​អនុស្សារណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU 2000)​។​

​វា​ជា​ការដែល​គួរឱ្យ​សោកស្តាយ​យ៉ាងខ្លាំងបំផុត​ដែល​ភាគី​ថៃ មិន​ត្រឹមតែ​មិនបាន​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​ឈ្លានពាន​របស់ខ្លួន ហើយ​ថែមទាំង​មក​ចោទប្រកាន់​កម្ពុជា​ថា បាន​រំលោភច្បាប់​អន្តរជាតិ ទាំង​កម្ពុជា​ខ្លួនឯង​ជា​ជនរងគ្រោះ​ដ៏​អយុត្តិធម៌​នៃ​ការរំលោភបំពាន​ច្បាប់​របស់​ថៃ​។​ក្រសួងការពារជាតិ និង​កងយោធពល​ខេមរភូមិន្ទ បន្ត​អនុវត្តតាម​ការសម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី និង​សុខ​សុវត្ថិភាព​ប្រជាជន​កម្ពុជា ដោយ​មិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ​ឈ្លានពាន​មកលើ​ទឹកដី​របស់ខ្លួន​បានជា​ដាច់ខាត ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​a phum tham1 a phum tham3 a phum tham4 a phum tham5 
​