» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8639 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698810 នាក់

ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​!

​ខេត្តបាត់ដំបង ៖ នៅ ថ្ងៃទី​២៨ មីនា ឆ្នាំ​២០២៤​នេះ ខ្មាន់កាំភ្លើង​ខ្លី​បាន​ផ្ទុះអាវុធ​បាញ់​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តែ​ម្ចាស់ផ្ទះ​ថា​អត់​ដឹង​អា​លីង​! ។​a shoot 

ម្ចាស់ផ្ទះ​ដែល​រង​ការបាញ់​ផ្ទះ​នេះ​មានឈ្មោះ​កែវ ឌាំ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មានមុខ​របរ​លក់​ទូរស័ព្ទ និង គ្រឿងអគ្គិសនី ស្ថិតនៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​នេះ ។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជន​មិន​ស្គាល់មុខ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់រះ​ទៅលើ​ទ្វារផ្ទះ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ត្រូវ​ធ្លុះធ្លាយ​ចំនួន​០៦​កន្លែង ហើយ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ក្បាល​គ្រាប់​ចំនួន​០៣​គ្រាប់ តែ​រក​មិនឃើញ​សម្បក​គ្រាប់​ទេ ។​​សមត្ថកិច្ច​ស្រង់​សំដី​ម្ចាស់ផ្ទះ​មក​ថា ការបាញ់រះ​លើ​ទ្វារផ្ទះ​គាត់​នោះ គាត់​មិន​បានដឹង​ភ្លាមៗ​ទេ ហើយក៏​មិនឮ​ស្នូរ​ផ្ទុះអាវុធ​ដែរ ព្រោះ​គាត់​និង​ក្រុមគ្រួសារ​បាន​ដេក​នៅក្នុង​បន្ទប់ ។ គាត់​បាន​ប្រាប់​សមត្ថកិច្ច​ទៀតថា នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ពេល​គាត់​ងើប​ចេញមក​បើកទ្វារ​ផ្ទះ ទើប​គាត់​ដឹង​ដោយសារ​ឃើញ​ស្នាម​ធ្លុះធ្លាយ​ទ្វារ ដែល​គាត់​គិតថា ជា​ស្លាកស្នាម​គ្រាប់កាំភ្លើង ហើយ​គាត់​ក៏បានផ្ដល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​ត្រូតពិនិត្យ ។​

​ជនរងគ្រោះ​បានលើកឡើង​បែប​ស្រពិចស្រពិល​ថា នៅ​ម៉ោងជាង​១​រំលងអធ្រាត្រ គាត់​បានឮ​សម្លេង​ដែរ តែ​ដូច​សម្លេង​គាស់​ជញ្ជាំង តែ​គាត់​មិន​ចាប់អារម្មណ៍​ទេ ។ មន្ត្រី​បច្ចេកទេស​ដែល​បាន​ពី​និត្យ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​បឋម​ថា គេ​រកឃើញ​ស្នាម​គ្រាប់កាំភ្លើង​បាញ់​ទម្លុះ​ទ្វារ​ចំនួន​០៦​កន្លែង ហើយ​បាន​រកឃើញ​ក្បាល​គ្រាប់​ចំនួន​០៣​គ្រាប់ តែ​រក​មិនឃើញ​សម្បក​គ្រាប់​ទេ ។​​មន្ត្រី​ជំនាញ​បាន​វាយតម្លៃ​បឋម​ថា បើតាម​ការពិនិត្យ​លើ​ក្បាល​គ្រាប់​ដែល​រកឃើញ និង​យោងទៅលើ​ការរក​មិនឃើញ​មាន​បន្សល់ទុក​សម្បក​គ្រាប់​នៅ​កន្លែងកើតហេតុ​មួយ​គ្រាប់​ណា​សោះ​នេះ គេ​សង្ស័យ​ខ្មាន់កាំភ្លើង​ប្រើប្រាស​អាវុធខ្លី​ធុន «​រ៉ូឡូ​» ដែល​មួយ​បង់​មាន​ចំនួន​០៦​គ្រាប់ ។ អាវុធ​ប្រភេទ​នេះ​បាញ់​ហើយ មិន​បន្សល់ទុក​សម្បក​កា​ទុ​ស្ស​ទេ (​សម្បក​គ្រាប់​) តែ​អាច​រកឃើញ​ក្បាល​គ្រាប់ បើ​បាញ់​បុកដី ឬ​បាញ់​ត្រូវ​វត្ថុ​រឹង ។ ប៉ុន្តែ​យ៉ាងណា មន្ត្រី​បច្ចេកទេស​កំពុងធ្វើការ​ត្រូតពិនិត្យ​លើ​ស្លាកស្នាម និង​វិភាគ​លើ​វត្ថុតាង​ដែល​រកឃើញ​នៅ​កន្លែងកើតហេតុ ។​

​បើតាម​សមត្ថកិច្ច​ដែល​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ ដែល​បាន​សួរនាំ​ជនរងគ្រោះ​ដំបូង​បានដាក់​ការសង្ស័យថា ករណី​ជន​មិន​ស្គាល់មុខ​បាញ់រះ​ទៅលើផ្ទះ​ជនរងគ្រោះ​នេះ អាច​ផ្ដើមចេញពី​រឿង​«​គំនុំ​» ។ សន្និដ្ឋាន​ជំហាន​ដំបូង អាចជា​ការបាញ់​ព្រមាន ឬ​ជាការ​បាញ់​គំរាម​ជនរងគ្រោះ​ក្នុង​រឿង​អ្វីមួយ ដែល​ភាគី​ទាំងពីរ​ធ្លាប់មាន​វិវាទ​ជាមួយគ្នា​កន្លងមក ។a shoot2 a shoot1 

​