» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1817 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283832 នាក់

អភិបាលក្រុង​បញ្ជា​ឲ្យ​រឹតបន្តឹង​តំបន់​ក្រហម​ហាម​សកម្មភាព​លក់ដូរ​ផឹកស៊ី​ជួបជុំ​និង​សកម្មភាព​សម្រាប់​តំបន់​លឿង​

 

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ថា តំបន់​ក្រហម​ជា​តំបន់​ដែល​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដាច់ខាត សូម្បីតែ​ការលក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ​។​ការធ្វើដំណើរ​ចេញ​-​ចូល ក៏ត្រូវ​បាន​ហាម​ជាដាច់ខាត​ផងដែរ ទោះជា​ដើរ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ក៏ដោយ ត្រូវតែ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​តទៅ​។​a co map1 

​ការបញ្ជា​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​។​លោក អភិបាល បាន​មានប្រសាសន៍​បន្ថែមថា កិច្ចប្រជុំ​នោះ​ធ្វើឡើង​ដើម្បី​អនុវត្ត​នូវ​វិធាន​ការបិទ​ខ្ទប់​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ ពិសេស​តំបន់​ពណ៌​លឿងទុំ និង​តំបន់​ក្រហម​។ ក្នុង​តំបន់​ទាំង​២​នេះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ជាប្រចាំ ដើម្បី​ទទួលបាន​ព័ត៌មាន ដោយ​មិនឱ្យ​មានការ​ជួបជុំ ឬ​ផឹកស៊ី​ជាដាច់ខាត បើ​មាន​ត្រូវតែ​ចាប់​យកមកអនុវត្ត​ទោស ។

​នៅ​ព្រលប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បានចេញ​សេចក្ដីណែនាំ ស្ដីពី​គោលការណ៍​អនុវត្ត​ចំពោះ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង “​តំបន់​លឿង​” នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​​អនុលោម​តាម​សេចក្តីសម្រេច​លេខ ៥៤ សសរ ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល កម្ពុជា ស្តីពី​ការបន្ត​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​សេចក្តីសម្រេច​លេខ ០៩៧/២១ សសរ ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ដោយបាន​កំណត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា ៣ (​បី​) តំបន់ គឺ “​តំបន់​ក្រហម​” តំបន់​លឿងទុំ​” និង “​តំបន់​លឿង ” ។

ជាគោលការណ៍ សម្រាប់ “​តំបន់​ក្រហម​” រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក អាហារ -​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន និង​សម្រាប់ “​តំបន់​លឿងទុំ​” សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​លក់ដូរ ជា​លក្ខណៈ​វេច​ខ្ចប់​។​​យ៉ាងណាមិញ ដោយ​ពិនិត្យឃើញ​ពី​ភាពចាំបាច់​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បីឱ្យ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ -​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង “​តំបន់​លឿង​” អាច​ដំណើរការ​ទៅដោយ​សុវត្ថិភាព ចៀសវាង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្ថែមទៀត ក្នុងអំឡុងពេល ការបិទ​ខ្ចប់ នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១. គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក អាហារ -​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង “​តំបន់​លឿង​” ក៏ត្រូវ​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់ ដាច់ខាត​មិនត្រូវ​ទទួល​អតិថិជន​ឱ្យ​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន​ឡើយ ដោយ ត្រូវអនុវត្ត​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​។​

២.​សកម្មភាព​ការងារ មុខរបរ និង​អាជីវ​កម្មពាក់​ព័​ន្ឋ​ផ្នែក​អាហារ នៅក្នុង “​តំបន់​លៀង -​ភេសជ្ជៈ​គ្រប់​ប្រភេទ ដែល​បើក​ដំណើរការ ” ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​តម្លា​ត​សុវត្ថិភាព និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្សេងទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

៣.​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ត្រូវ​សហការ ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅ​ទីផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ -​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង “​តំបន់​លឿងៗ ដើម្បី​ធានា​ការអនុវត្ត ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ​។ ក្នុងករណី​រកឃើញថា គណៈ​គ្រប់គ្រង​ផ្សារ ឬ ម្ចាស់​អាជីវ​កម្មដ្ឋាន​ណាមួយ មិន​ព្រម​សហការ ឬ មិន​អនុវត្តតាម​សេចក្ដីណែនាំ​នេះ ត្រូវ​ចាត់វិធានការ រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​ទទួលបាន​សេចក្ដីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ ប្រធាន​មន្ទីរ​-​អង្គភាព ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ វិស័យ​ឯកជន គណៈ​គ្រប់គ្រង​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ -​ភេសជ្ជៈ គ្រប់​ប្រភេទ អាជីវករ បងប្អូន​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្តតាម​ខ្លឹមសារ នៃ​សេចក្ដីណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕a co map2 a co map3 a co map