» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9016 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699187 នាក់

ចាប់ខ្លួន​ម្ចាស់​គ្លីនិក​ដែល​ចាក់​ថ្នាំ​អតិថិជន​ស្លាប់​ហើយ​យក​សព​ទៅ​បោះចោល​


​តាកែវ​៖​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​២​នាក់​ប្ដី​-​ប្រពន្ធ​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុង​ហាក់​ម៉ា​រី​ណា នៅ​ស្រុក​បាទី​ខេត្តតាកែវ ក្រោយពី​ចាក់​ថ្នាំ​បណ្តាលឱ្យ​មនុស្ស​ស្ត្រី​វ័យ​៤១​ឆ្នាំ ស្លាប់ ហើយ​យក​សព​ទៅ​ប្លង់​ចោល​។​ម្ចាស​គ្លី​នី​ក​មានឈ្មោះ​លោកស្រី ស៊ុន ម៉ា​រី​ណា និង ប្តី ម្ចាស់​សម្ភព សុង​ហាក់ ម៉ា​រី​ណា នៅ​ស្រុក​បាទី ខេត្តតាកែវ​។​a clinic kill4 
​

ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​ម្សិលមិញ​ស្ដ្រី​រងគ្រោះ​ឈ្មោះ ណាំ ច​ន្ធូ និង​កូនតូច​អាយុ​៣​ឆ្នាំ ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​គ្លីនិក​មួយកន្លែង ដើម្បី​ចាក់​ថ្នាំ ប៉ុន្ដែ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ឡើយ​។ ក្រោយមក​ក្រុមគ្រួសារ​បាននាំគ្នា​ដើររក ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ និង​កូនតូច តែ​មិនទាន់​រកឃើញ​ស្ដ្រី​ជា​ម្ដាយ​ឡើយ​។​​រហូតដល់​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ស្រាប់​តែមាន​សេចក្ដីរាយការណ៍​ថា ស្ដ្រី​រងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ នៅក្រោម​ដើមឈើ​មួយកន្លែង​។​

​ទាក់ទិន​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហ៉ិ​ន សុ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្តតាកែវ បាន​ប្រាប់​កាសែតឲ្យ​ដឹងថា តាមរយៈ​ការធ្វើ​កោសល្យ​វិ​ច្ឆ័​យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្ដ្រី​រងគ្រោះ​ស្លាប់​ដោយសារ​ការ​ប្រតិកម្ម​ថ្នាំ​។ ដោយឡែក ម្ចាស់​គ្លីនិក​ឯកជន​ដែល​ចាក់​ថ្នាំ​ឲ្យ​ស្ដ្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ធ្វើការ​សួរនាំ​ផងដែរ​។ ស្ដ្រី​ម្ចាស់​គ្លីនិក ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ស៊ុន ម៉ា​រី​ណា អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​វេជ្ជបណ្ឌិត​។ ម្ចាស់​គ្លីនិក​បាន​យក​សព​ទៅ​ប្លុង​ចោល​នៅ​ភូមិ​ទឹកថ្លា​ចម្ងាយ ៣ គីឡូម៉ែត្រ​ពី​ផ្ទះ​ហើយ​រត់គេចខ្លួន​។​សាកសព​ស្ដ្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ នៅក្រោម​ដើមឈើ ដែល​គេ​យកមក​ផ្លុ​ង​ចោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​ចំណុច​ភូមិ​ម្រះព្រៅ​ខាងកើត ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។​

​ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​ជំហាន​ដំបូង​បញ្ជាក់ថា សាកសព​ស្ដ្រី​រូបនេះ ស្លាប់​ដោយសារ​ប្រតិកម្ម​ថ្នាំ ហើយ​ត្រូវបាន​ម្ចាស់​គ្លីនិក យកមក​ផ្លុ​ង​ចោល​។​​លោក​បាន​បន្ថែមទៀតថា ស្ដ្រី​ម្ចាស់​គ្លីនិក​ខាងលើ ត្រូវបញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕a clinic kill a clinic kill1 a clinic kill2 a clinic kill3 


​