» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2628 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846359 នាក់

ទស្សនកិច្ចលោកពូទីនទៅកូរ៉េខាងជើងត្រុវបានចាត់ទុកថាជាទង្វើរំលោភសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការដាក់ទណ្ឌកម្មកូរ៉េខាងជើង

រុស្ស៊ីកូរ៉េខាងជើង៖ ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សន្យា​បង្កើត​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​សន្តិសុខ​ជាមួយ​កូរ៉េខាងជើង ដែល​នឹងមិន​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​លោកខាងលិច​ទេ ហើយ​ក៏បាន​សន្យា​ដែរ​ថា​នឹង​ផ្ដល់​ការគាំទ្រ​ឥត​ងាករេ​សម្រាប់​ទីក្រុង​ព្យុងយ៉ាង​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤​។​a putin korea 

នៅក្នុង​លិខិត​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​កូរ៉េខាងជើង Rodong Sinmun មុននឹង​រូបលោក​ត្រូវបំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង ព្យុងយ៉ាង​ លោក ពូ​ទីន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​រុ​ស្ស៉ី និង​កូរ៉េខាងជើង បាន​អភិវឌ្ឍ​ទំនាក់ទំនង និង​ភាពជា​ដៃគូ​បាន​យ៉ាង​ល្អប្រសើរ​អស់​រយៈពេល​ជាង ៧០​ឆ្នាំ មកនេះ ផ្អែកលើ​គោលការណ៍​ស្មើភាព ព្រមទាំង​គោរព និង​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​។ «​យើង​នឹង​អភិវឌ្ឍ​យន្តការ​ពាណិជ្ជកម្ម និង​ការស្រុះស្រួល​គ្នា​ទៅវិញទៅមក ដែល​មិន​ស្ថិត នៅក្រោម​គ្រប់គ្រង​ដោយ​លោកខាងលិច​នោះទេ ហើយ​រួមដៃគ្នា​ប្រឆាំងនឹង​ការ​រឹតត្បិត​ឯកតោ​ភ​គី​ដោយ​ខុសច្បាប់​ទាំងឡាយ​។ ព្រម​ពេល​ជាមួយគ្នា យើង​នឹង​កសាង​ប្រព័ន្ធ​សន្តិសុខ​មួយ ប្រកបដោយ​ស្មើភាព និង​មិនអាច​បំបែកបំបាក់​បាន​ក្នុង​តំបន់​អឺ​រ៉ាស៊ី​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ពូ​ទីន​។​

លោក​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ជា​លើកដំបូង​ក្នុងពេល ២៤​ឆ្នាំ ពីថ្ងៃ​អង្គារ ទី​១៨ ដល់​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា​នេះ​។ បន្ទាប់ពី​កូរ៉េខាងជើង លោក ពូ​ទីន ក៏​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​វៀតណាម ផងដែរ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២០ ខែមិថុនា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពុ​ទីន ទៅកាន់​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង  ត្រូវបាន​រៀបចំ​បាន​យ៉ាង​ល្អ និង​នាំមក​នូវ​លទ្ធផល​ជា​វិជ្ជមាន នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ TASS របស់​រុស្ស៊ី កាលពីដើម​សប្តាហ៍ ។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ដឹកនាំ​រុស្ស៊ី ទៅកាន់​ទីក្រុង​ព្យុងយ៉ាង បាន​ធ្វើឡើង​មុននឹង​បន្តដំណើរ​ទៅកាន់​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១៩ និង ២០ ខែមិថុនា ក្នុង​សប្តាហ៍​នេះ ។​

​រំ​ឮ​ក​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន មជ្ឈដ្ឋាន​អន្តរជាតិ​ជាច្រើន រួមមាន មន្ត្រី​នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្រុង​សេ​អ៊ូ​ល និង​ក្រុង​គី​វ ក៏ដូចជា​អ្នកជំនាញ​ឯករាជ្យ និង​ក្រុម​អ្នកឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​រុស្ស៊ី ថា​បាន​ប្រើប្រាស់​មី​ស៊ី​ល និង​កាំភ្លើង​ធំ​ផលិត​ដោយ​កូរ៉េខាងជើង យកទៅ​វាយប្រហារ​គោលដៅ​នានា នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។​​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​កាសែត​រុស្ស៊ី វ៉េ​ដូ​ម៉ូ​ស្ទី (Vedomosti) បានឱ្យដឹងថា លោក​ពុ​ទីន និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន អាច​នឹង​ពិភាក្សា​ចំពោះ​លទ្ធភាព​ដែល​រុស្ស៊ី​អាច​នាំយក​ពលករ​ចំណាកស្រុក​ពី​កូរ៉េខាងជើង ទៅធ្វើ​ការ​នៅ​ប្រទេស​រុស្ស៊ី ព្រោះតែ​បច្ចុប្បន្ន រុស្ស៊ី កំពុងតែ​ខ្វះខាត​កម្លាំង​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ពលរដ្ឋ​ជា​បុរស​ជាតិ​រុស្ស៊ី​រាប់សែន​នាក់ បាន​ចេញទៅ​ប្រយុទ្ធ ឬ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​គេចចេញ​ពី​កំណែន​ទ័ព​ឱ្យ​ចូលរួម​ធ្វើសង្គ្រាម ។​

​គួរ​រំ​ឮ​កថា កាលពី​ខែកញ្ញា​ឆ្នាំមុន លោក ពុ​ទីន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង តប​តាម​ការអញ្ជើញ​របស់លោក​គីម ជុង​អ៊ុន ដោយ​ធ្វើឱ្យ​សហរដ្ឋ​អាម៉េរិក មាន​ក្តី​ព្រួយបារម្ភ​ថា ទំនាក់ទំនង​មូ​ស្គូ​-​ព្យុងយ៉ាង នឹង​ជួយ​ឱ្យ​លោក​គីម ទទួលបាន​បច្ចេកវិទ្យា​ពី​រុស្ស៊ី​បន្ថែមទៀត ដែល​អាចជួយ​ជំរុញ​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន ។ ស្របពេល​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់លោក ពុ​ទីន ទៅកាន់​កូរ៉េខាងជើង ធ្វើឡើង​នៅក្នុង​ឆ្នាំ ២០០០ ជា​ឆ្នាំ​ដំបូង​ដែល​លោក​ពុ​ទីន ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី។

​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​រុស្ស៊ី លោកពូ​ទីន​នៅ​កូរ៉េខាងជើង​ធ្វើឡើង​នៅ​៩​ខែក្រោយ ដែល​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​បានធ្វើ​ដំណើរ​ទៅ​ទស្សនា​មូលដ្ឋាន​អវកាស​រុស្ស៊ី Vostotchny នៅក្នុង​គោលបំណង​ចង់បាន​ជំនួយ​បច្ចេកវិទ្យា​ពី​រុស្ស៊ី​ដើម្បី​ផលិត​អភិវឌ្ឍ​ម៊ី​ស៊ី​ល និង​ផ្កាយរណប​ចារកម្ម​របស់​កូរ៉េខាងជើង​។​នៅពេល​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​ជា​លើកដំបូង លោកពូ​ទីន ធ្លាប់​ទស្សនកិច្ច​លើក​ទី​១ នៅ​ព្យុងយ៉ាង នៅ​ឆ្នាំ ២០០០ និង​ទទួល​បានការ​រាក់ទាក់​ពី​អគ្គ​មគ្គុទេសក៍​កូរ៉េខាងជើង លោក​គីម ជុងអ៊ីល ដែលជា​ឪពុក​របស់លោក​គីម ជុង​អ៊ុន​។​​បន្ថែម​ពីលើ​ការពង្រឹង​មិត្តភាព​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ទាំងពីរ​ដែល​ជាប់​ទណ្ឌ​កម្ម​ច្រើនជាងគេ​បំផុត​ក្នុង​លោក កូរ៉េខាងជើង និង រុស្ស៊ី​នៅ​ត្រូវការ​គ្នា​ទៅវិញ ទៅមក នៅក្នុង​ការផ្គត់ផ្គង់ និង​ធានា​សន្តិសុខ​។​

បើតាម​លោក Sergei Markov មនុស្ស​ជំនិត​របស់​លោកពូ​ទីន រុស្ស៊ី​ត្រូវការ​សព្វាវុធ​បន្ថែម​ពី​កូរ៉េខាងជើង ពលករ ព្រមទាំង​អ្នកស្ម័គ្រចិត្ត​កូរ៉េខាងជើង​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​។ ពី​ចំណែក​របស់​កូរ៉េខាងជើង ព្យុងយ៉ាង​ចង់បាន​ផលិតផល​របស់​រុស្ស៊ី ស្បៀងអាហារ និង​ជំនួយ​បច្ចេកវិទ្យា​របស់​រុស្ស៊ី​សម្រាប់​គោលដៅ​យោធា ដូចជា​កម្មវិធី​ផលិត​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ ដែល​គេ​ជឿថា កូរ៉េខាងជើង​ត្រូវការ​ចាំបាច់​ដើម្បី​អាច​វាយប្រហារ​ដល់​ដី​អាមេរិក​។​

​ប្រទេស​នៅក្នុង​តំបន់ ដូចជា​កូរ៉េខាងត្បូង ជប៉ុន និង​ក្រុម​ប្រទេស​លោកខាងលិច​បាន​តាម​ដាន​ទស្សនកិច្ច​របស់​លោកពូ​ទីន នៅ​កូរ៉េខាងជើង និង​ចាត់ទុក​ការពង្រឹង​សម្ព័ន្ធភាព រុស្ស៊ី កូរ៉េខាងជើង​ថា ជាការ​គំរាមកំហែង និង​គ្រោះថ្នាក់​។​ចំពោះ​អគ្គលេខាធិការ​អង្គការ​អូតង់ ទស្សនកិច្ច​របស់លោក​ពូ​ទីន​នៅ​កូរ៉េខាងជើង​ស្តែង​ឲ្យ​ឃើញថា រុស្ស៊ី​ដែលជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ បាន​រំលោភ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ដែល​ចែង​ពី​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។ នៅ​ខែមីនា​កន្លងទៅ លោកពូ​ទីន​បានផ្តល់​អំណោយ​ដល់​មេដឹកនាំ​កូរ៉េខាងជើង តាមរយៈ​ការលើកដៃ​វេតូ​ប្រឆាំងនឹង​គម្រោង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​ការពន្យារ​បេសកកម្មរ​បស់​គណៈកម្មាធិការ​កា​រ​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​

អឺរ៉ុប​ផ្ទាល់​ដែល​ឃើញ ភ្លើងសង្គ្រាម​រុស្ស៊ី​ឈ្លានពាន​នៅជាប់​មាត់របង​របស់​ខ្លួន កាន់តែ​ព្រួយបារម្ភ​ដែល​ឃើញ​រុស្ស៊ី​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ កូរ៉េខាងជើង ដែល​អឺរ៉ុប​បាន​ចោទប្រកាន់ថា បាន​បញ្ចេញ​អាវុធ​គ្រាប់​ផ្ទុះ គ្រាប់​ប្លោង​រាប់លាន​គ្រាប់ ពី​ក្នុង​ឃ្លាំង​របស់ខ្លួន​ដើម្បី​បញ្ជូនទៅ​ឲ្យ​រុស្ស៊ី​យកទៅ​វាយប្រហារ​អ៊ុយ​ក្រែ​ន​។ នៅ​សប្តាហ៍​មុន មន្ទី​បញ្ច​កោន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​ប្រើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េខាងជើង ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​

​នៅ​សេត​វិមាន អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក​John Kirby និយាយថា គេ​ដឹង​រួចទៅហើយ​ថា នៅក្នុង​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​កូរ៉េខាងជើង រុស្ស៊ី​បានទទួល​គ្រាប់ សព្វាវុធ​ដើម្បី​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​គេ​រឹតតែ​ព្រួយបារម្ភ គឺ​ការ​ខិតចូល​ជិតគ្នា​រវាង​កូរ៉េខាងជើង និង​រុស្ស៊ី​នៅក្នុង​ការផ្ទេរ​បច្ចេកវិទ្យា និង​ការសហការ​សន្តិសុខរ​វាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ និង​ក្នុង​តំបន់​៕

​​