វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4592 នាក់
ម្សិលមិញ 6501 នាក់
សរុប 13953147 នាក់
ប្រទេសង់គ្លេស៖ប្រឈមនិងសមាជិកសភារាប់សិបនាក់មកពីគណបក្សរបស់លោកផ្ទាល់ដែលធ្វើការទាមទារឱ្យលោកលាលែងពីតំណែង នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរិសចនសុន{ Boris Johnson )បានធ្វើការរុះរើគណៈរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្ស រួមទាំងតែងតាំងមន្ត្រីវិន័យគណបក្សថ្មី ដើម្បីទប់ទល់នឹងការបះបោរផ្ទៃក្នុង ជុំវិញរឿងអាស្រូវធ្វើពិធីជប់លៀងក្នុងកំឡុងពេលបិទខ្ទប់ប្រទេស។
បើទោះបីជាលោក Johnson បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បែបណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ថា វិធានការរបស់លោកគឺយឺតពេលពេកហើយ ក្នុងការជួយសង្គ្រោះលោក ។ព្រោះប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតការចោទប្រកាន់ថាលោកបានរំលោភច្បាប់បិទខ្ទប់ប្រទេសដែលខ្លួនលោកបានដាក់ចេញ។
លោក Johnson កំពុងប្រឈមមុខនឹងការធ្លាក់ការគាំទ្រក្នុងការស្ទង់មតិសាធារណ ខណៈបេក្ខជនមួយចំនួនដូចជាអធិការបតីក្រសួងរតនាគារអង់គ្លេសលោក Rishi Sunak កំពុងត្រៀមខ្លួនប្រជែងយកតំណែងប្រមុខរដ្ឋាភិបាលពីលោក។នៅពេលដែលនាយករដ្ឋមន្ត្រីណាម្នាក់ប្រឈមមុខនឹងការទម្លាក់ពីតំណែង ក្នុងចំណោមសមាជិកសភាតែងតែមានការបែកបាក់ មន្ត្រីរាជការបាត់បង់ការគោរពចំពោះរដ្ឋាភិបាល ហើយបេក្ខជនឈានមុខគេធ្វើការបដិសេធមិនទទួលមុខងារក្នុងរដ្ឋាភិបាល។
បន្ថែមពីលើនេះ បណ្ដាញសារព័ត៌មានចាប់ផ្ដើមបង្ហាញអរិភាពចំពោះរដ្ឋាភិបាល ខណៈដែលការប្រកាសគោលនយោបាយថ្មីគឺត្រូវបានគ្របពីលើដោយការពិភាក្សាអំពីមេដឹកនាំថ្មីទៅវិញ។ប្រភព៖ New York Times