» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10251 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700422 នាក់

រុស្ស៊ី​ដាក់ទណ្ឌកម្ម​មនុស្ស​អ៊ុយ​ក្រែ​ន​ចាប់​នាវា​ដឹកទំនិញ​វិញ​


​ប្រទេស​អ៊ុយ​ក្រែ​ន​៖​នាវា​ដឹកទំនិញ ពីរ​ស្ស៊ី ដែលមាន​ចំណុះ ដល់​ទៅ​ជាង ៣​ពាន់​តោន​ត្រូវបាន​សម​ត្ត​កិច្ច​នៃ​ប្រទេស​អ៊ុ​ក្រែ​ន​ចាប់​ឃាត់​ដោយ​ចោទថា​គាំទ្រ​ភេរវកម្ម ។a russy kraen1

នៅ​ថ្ងៃទី​២ ខែវិច្ឆិកា​លោក យូ​រី​លុក​សេន​កូ​(Yuri Lutsenko )​អគ្គ​រដ្ឋអាជ្ញា​ប្រទេស អ៊ុយ​ក្រែ​ន បានប្រកាស​ឲ្យ​ដឹងថា កម្លាំង​ទាហាន បាន​ឃាត់​នាវា​ដឹកទំនិញ​មួយគ្រឿង ដែល​ដឹកទំនិញ​ពី​រុស្ស៊ី​ចូលទៅ​កាន់​ប្រទេស ប៊ែ​ល​ហ្សិ​ច ដោយបាន​ផ្ទុកទំនិញ​ជាង ៣០០០​តោន នៅ​ទីក្រុង​កំពង់ផែ Mariupol ។​

​លោក យូ​រី​លុក​សេន​កូ​(Yuri Lutsenko បន្តទៀតថា ទំនិញ​ជាង ៣០០០​តោន​គឺ​ផលិត​នៅក្នុង​រោងចក្រ​ដែក​ថែម Alchesky ត្រូវបាន​បញ្ជូន​ពី​កំពង់ផែ មួយ​របស់​រុស្ស៊ី ទៅកាន់​ប្រទេស​ប៊ែ​ល​ហ្សិ​ច ដោយ​នាវា​ដឹកទំនិញ​ខាងលើ​ប្រើ​ទង់ជាតិ ប្រទេស​លី​បេ​រី​យ៉ា​(Liberia) ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​កំពង់ផែ​ម៉ា​រី​យ៉ូ​ប៉ូល​( Mariupol) ។​​មូលហេតុ លោក​Yuri Lutsenko ថា​ជា​សកម្មភាព បាន​បំពាន​ច្បាប់ និង​រង​ការចោទប្រកាន់​ពីបទ​ផ្តល់​ហិរញ្ញវត្ថុ ដល់​ក្រុម​ភេរវកម្ម ។

​ទោះជា​យ៉ាងណា ការចាប់​នាវា រុស្សី​ត្រូវបាន​គេ​មើលឃើញថា ជាការ​សងសឹក​ទៅនឹង​ច្បាប់ ដាក់ទណ្ឌកម្ម​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រេ​ន ដែល​នាយករដ្ឋមន្ត្រី​ឌី​មី​ទ្រី​ម៉េ​ដ​វ៉េ​ដេ​វ​( Dmitry Medvedev)​ដែល បានអនុម័តអនុក្រឹតមួយកាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ។​រុស្ស៊ី​ក៏បាន​ដាក់ទណ្ឌកម្ម ទៅលើ​បុគ្គល​៣២២​រូប​រួមទាំង​ក្រុមហ៊ុន​ចំនួន​៦៨​ក្រុមហ៊ុន​របស់​អ៊ុយ​ក្រែ​ន​ឲ្យស្ថិតនៅក្នុង​បញ្ជីរខ្មៅ ។​នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ទណ្ឌកម្ម​ខាងលើ​ដែលជា​ការបង្គាប់​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ខែ​មុន រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល និង​អង្គភាព​ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ នៅក្នុង​ប្រទេស​រុស្ស៊ី ព្រមទាំង​បម្រាម​លើ​ការផ្ទេរ​ប្រាក់​របស់​ពួកគេ​ទាំងនោះ​ចេញពី​ប្រទេស​រុស្ស៊ី​ជាដើម ។​a russy kraen3 

​គួរ​ជម្រាប​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បាននិងកំពុង​បន្ត​ធ្លាក់ចុះ​ដុនដាប ចាប់​តាំងតែ​ពី​ដើមឆ្នាំ​២០១៤ ដោយសារ​បញ្ហា​តំបន់​គ្រី​មៀ និង​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ ចាប់តាំងពី​ពេលនោះ​មក ទីក្រុង​កៀវ បានដាក់​ទណ្ឌកម្ម​ជាប​ន្ត​បន្ទាប់​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ៕a russy kraen a russy kraen2 

​