» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8069 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698240 នាក់

វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ក្នុងប្រទេស​វៀតណាម​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​របួស​

​វៀតណាម​៖ មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​គ្នា​មួយ​នៅ​ទីស្នាក់ការ​ប៉ូលិស​ចំនួន​ពីរ​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​( Central Highlands )​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១​មិថុនា​។​a vn shoot (1)  

​គេហទំព័រ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បានឱ្យដឹងថា មនុស្ស​ចំនួន​៦​នាក់​ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នៅក្នុង​ស្រុក​គូ​គ្វិន​( Cu Kuin) នៃ​ខេត្ត​ដា​ក់ឡាត​( Dak Lak)​ដោយ​បន្ថែមថា ក្រុម​ស៊ើបអង្កេត​កំពុង​ស្វែងរក​ជនសង្ស័យ​បន្ថែមទៀត​។ យោងតាម​គេហទំព័រ​ដដែល បានឱ្យដឹងថា ការវាយប្រហារ​លើ​ទីស្នាក់ការ​ប៉ូលិស​ទាំង​នៅ​ឃុំ​អ៊ី​ទៀវ​( Ea Tieu )​និង​ឃុំ​អ៊ី​ទួ​( Ea Ktur )​បានធ្វើឱ្យ​មនុស្ស​មួយចំនួន រួមទាំង​ប៉ូលិស មន្ត្រី​មូលដ្ឋាន និង​ជន​ស៊ីវិល ត្រូវបាន​សម្លាប់ និង​រងរបួស ប៉ុន្តែ​មិនបាន​ផ្តល់​តួលេខ​ពិតប្រាកដ​នោះទេ​។​

​តំបន់ Central Highlands ដែលជា​ជម្រក​រស់នៅ​របស់​ជន​ជាតិ​ភាគតិច​មួយចំនួន ត្រូវបាន​ចាត់ទុកថា​ជា​តំបន់​រសើប​សម្រាប់​រដ្ឋា​ភិ​បាល​ផ្តាច់ការ​របស់​វៀតណាម ហើយ​បាន​ក្លាយជា​កន្លែង​ដ៏​ក្ដៅគគុក​នៃ​ការមិន​ពេញ​ចិត្តជា​យូរណាស់​មកហើយ ជុំវិញ​បញ្ហា​នានា ដែល​ក្នុងនោះ​រួមមាន​សិទ្ធិ​ដីធ្លី​ផងដែរ​។ កុលសម្ព័ន្ធ​មួយចំនួន​នៅក្នុង​តំបន់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​ម៉ុង​តា​ញ៉ា បាន​ចូល​ដៃ​ចូល​ជើង​ជាមួយនឹង​ក្រុម​វៀតណាម​ខាងត្បូង ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុងអំឡុងពេល​សង្គ្រាមរ​បស់​វៀតណាម​។ កុលសម្ព័ន្ធ​ខ្លះ​កំពុង​អំពាវនាវ​ឱ្យមាន​ស្វ័យភាព​បន្ថែមទៀត ខណៈដែល​អ្នកផ្សេង​ទៀត​នៅ​ដែល​ស្នាក់នៅ​បរទេស កំពុង​តស៊ូ​មតិ​ទាមទារ​ឯករាជ្យ​សម្រាប់​តំបន់​នេះ​។​

​អំពើហិង្សា​ដោយ​កាំភ្លើង គឺជា​ហេតុការណ៍​ដ៏​កម្រ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម ដោយហេតុថា​វា​ជា​អំពើ​ខុសច្បាប់​សម្រាប់​ពលរដ្ឋ​ក្នុងការ​កាន់កាប់​អាវុធ ហើយ​ទីផ្សារងងឹត​សម្រាប់​ការលក់ដូរ​អាវុធ នៅមានកម្រិត​។​
​យ៉ាងណាមិញ មនុស្ស​៤​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅ​សង្វៀន​ជល់​មាន់​ខុសច្បាប់ នៅ​ជាយក្រុង​ហូជីមិញ​ក្នុង​ខែមករា​ឆ្នាំ ២០២០​។ នៅក្នុង​ការបាញ់ប្រហារ​ដ៏​កម្រ​មួយ​ផ្សេងទៀត​ក្នុង​ឆ្នាំ​២០១៦ មន្ត្រីជាន់ខ្ពស់​ពីរ​នាក់​នៅ​ខេត្ត Yen Bai ភាគ​ខាងជើង ត្រូវបាន​សម្លាប់​ដោយ​សហសេវិក​នៅ​ការិយាល័យ​របស់​ពួកគេ មុនពេល​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​ខ្លួនឯង​៕a vn shoota 

​