» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6561 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696732 នាក់

នាយករដ្ឋមន្ត្រីចិន ជំរុញឱ្យប្រទេសនានាងាកមកសហការគ្នាដើម្បីផលប្រយោជន៍រួម ឈប់បារម្ភរឿងទំនិញតម្លៃថោករបស់ចិន

 

 


 
ចិន៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃពុធ បានប្រកាសទាត់ចោលចំពោះការព្រមានរបស់លោកខាងលិច អំពីគ្រោះភ័យសេដ្ឋកិច្ចដោយសាររលកនៃការវាយលុកទីផ្សារជាលើកទី២ ឬ ឆៃណាសក ២.០ (China Shock 2.0) ពីសំណាក់ទំនិញបច្ចេកវិទ្យាតម្លៃថោករបស់ចិន។a ly chheang 

នៅក្នុងឱកាសដែលលោកចូលរួមក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក សាំមើ ដាវ៉ូស (Summer Davos) នៅក្នុងទីក្រុងដាលីន (Dalian) លោក លី ឈាំង (Li Qiang) សង្កត់ធ្ងន់ថា ការរីកចម្រើនយ៉ាងរហ័សរបស់ប្រទេសចិន នៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ គួរតែត្រូវបានចាត់ទុកថាជាឱកាសមាសសម្រាប់ការអភិវឌ្ឍ មិនមែនជាការគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសដទៃនោះឡើយ ហើយលោកបានរិះគន់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កការភ័យខ្លាចដល់វិនិយោគិន ។
 
ពាក្យថា «ឆៃណាសក ២.០ (China Shock 2.0)» នេះ គឺសំដៅទៅលើក្ដីព្រួយបារម្ភរបស់បណ្តាប្រទេសសេដ្ឋកិច្ចធំៗថា ការហូរចូលនៃទំនិញតម្លៃថោករបស់ចិន ជាពិសេសគឺរថយន្តអគ្គិសនី និងគ្រឿងចក្រកម្រិតខ្ពស់ អាចនឹងទៅបំផ្លាញឧស្សាហកម្ម និងដណ្តើមការងារក្នុងស្រុករបស់ពួកគេ ដូចដែលធ្លាប់បានកើតឡើងកាលពីដើមទសវត្សរ៍ ឆ្នាំ២០០០ ។
 
ដើម្បីឆ្លើយតបនឹងក្ដីព្រួយបារម្ភនេះ មេដឹកនាំចិនរូបនេះ បានលើកឡើងនូវយុទ្ធសាស្ត្រ «ឱកាសរបស់ចិនដំណាក់កាលទី២» ឬ "ឆៃណា​ អុបភើឈូនីធី ២.០ (China Opportunity 2.0)" ដោយលោកបានពន្យល់ថា ផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ចិន នឹងជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចសកលលោកឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ។
 
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំង នៅតែបន្តប្តេជ្ញាចិត្តបើកចំហទីផ្សារ និងសម្របសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនបរទេសទាំងអស់ ហើយលោកបានជំរុញឱ្យក្រុមថ្នាក់ដឹកនាំជាង ១,៧០០ រូប មកពីជាង ៩០ ប្រទេស ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ងាកមកសហការគ្នាជាធ្លុងមួយ ដើម្បីបង្កើតពិភពលោកដ៏ប្រសើរ ៕ប្រភព៖ VIORYa ly cheang