» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7551 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697722 នាក់

បន្ទាប់ពី​ទូត​ចិន​សាទរ​ចំពោះ​កម្ពុជា​ក្នុងការ​បង្ក្រាប​ល្បែង​អន​ឡាញ​ប៉ូលិស​ចិន​មកសុំ​ធានា​យក​ប្រជាជន​គេ​ទៅវិញ​កាន់​ឆាប់​កាន់តែ​ល្អ​!


​ភ្នំពេញ​៖ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់​កាលពី​ថ្ងៃទី​១៤​កក្កដា​ឲ្យ​ធ្វើការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដោយ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​មាន​សមត្ថកិច្ច​រាជធានី ខេត្ត បាន​ចាត់វិធានការ​បង្ក្រាប​តាម​គោលដៅ​ចំនួន​៥២​ទីតាំង ក្នុង​១៥​រាជធានី ខេត្ត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​២,៧៦៧​នាក់ មាន​ជនជាតិ​ចិន​ចំនួន ៨៤៣​នាក់ ក្នុងនោះ​សមត្ថកិច្ច​បាន​ចាត់វិធានការ​បញ្ជូន​មុខសញ្ញា​សង្ស័យ​ចំនួន​១១​នាក់ ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។​a chhay meet po china 

ការបង្ក្រាប​នេះ​ទទួល​បានការ​សាទរ​ពី​ទីក្រុង​ប៉េកាំង​។​ជាក់ស្តែង​លោក វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​កាលពី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ បានបញ្ជាក់​ប្រាប់​លោក​ស​ន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិ​ទ្ធ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.)​ថា ភាគី​ចិន នឹង​ផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​រួមចំណែក​ឈានទៅ​លុបបំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា


​បន្ទាប់មក នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០២៥ លោក​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិ​ទ្ធ ដែលជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បានទទួល​ជួប​លោក យិនហ្គួហៃ(Yin Guohai) ថ្នាក់​អគ្គនាយករង នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​ព្រហ្មទណ្ឌ របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​​លោក Yin Guohai បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ នៃ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នាពេល​ថ្មីៗ​នេះ​។​

​លោក Yin Guohai បាន​សង្កត់ធ្ងន់ថា ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​បង្ក្រាប និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​​លោក​សន្តិ​បណ្ឌិត ឆៃ ស៊ីណា​រិ​ទ្ធ បាន​ជម្រាបជូន​អំពី​យុទ្ធនាការ​របស់​រាជរ​ដ្ឋា​ភិ​បាល រួមទាំង​លទ្ធផល​ក្នុងការ​បង្ក្រាប និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

​លោក​សន្តិ​បណ្ឌិត​បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ ការបណ្តុះ​បណ្តាញ​ជំនាញ និង​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​បង្កើន​ជោគជ័យ​នៃប្រតិបត្តិ​ការបង្ក្រាប​និង​បោសសម្អាត​របស់​រាជរ​ដ្ឋា​ភិ​បាល​។ លោក​សន្តិ​បណ្ឌិត​ក៏បាន​អរគុណ​ភាគី​ចិន​ចំពោះ​កិច្ចសហការ កន្លងមក​។​​ក្នុង​យុទ្ធនាការ​នេះ​ភាគី​នគរបាល​ចិន​បាន​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​កម្ពុជា​ធ្វើយ៉ាងណា​ចាប់បញ្ជូន​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ត្រលប់​ទៅកាន់​ប្រទេស​ចិន​វិញ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​ភាគី​ចិន​ចាត់ទុក​ការងារ​នេះ ជា​ការងារ​អាទិភាព​។​a chhay meet po china1 a chhay meet pochina 

​