វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 264 នាក់
ម្សិលមិញ 9139 នាក់
សរុប 15323696 នាក់
ខេត្តកណ្ដាល៖ ខំទៅវត្តដាក់បិណ្ឌសង្ឃឺមថាបានបុណ្យតែពេលវិលមកវិញ ផ្ទះដែលចាក់សោរផ្ទះបានត្រឹមត្រូវ ត្រូវបានចោរគាស់ផចូលលួចយកលុយអស់ជាង៥ពាន់ដុល្លារ និងប្រាក់រៀលជាង៣លានរៀលថែមទៀត ។
តាមការវាយតម្លៃពីសមត្តកិច្ចករណីនេះបានកើតឡើង ចន្លោះវេលាម៉ោង៧និង៣០នាទីព្រឹក ទៅម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ស្ថិត ផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្តាល ។មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ា វណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ទីតាំងកើតហេតុខាងលើ ។