» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 518 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139700 នាក់

ជិះ​ម៉ូតូ​មកពី​ផ្ទះ​បងប្អូន​ត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​កាបូប​យក​អស់​ជាង​៦០០០​ដុល្លារ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​


​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​ពេល​កំពុង​ជិះ​ម៉ូតូ​វិលត្រឡប់​មកពី​លេង​ផ្ទះ​បងប្អូន​វិញ​ត្រូវ​ក្រុមចោរ​ស្ទាក់់​ប្លន់​បាន​ហើយ​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅតាម​ផ្លូវ​៣០​ម៉ែត្រ ខាងត្បូង​ផ្សារ​ទួល​ពង្រ ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។a moto thiefa

មុន​កើតហេតុ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1M-9509 ឌុប​គ្នា​វិល​មកពី​លេង​ផ្ទះ​បងប្អូន​នៅក្បែរ​វត្ត​អង្គ​តា​ម៉ិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ឆ្ពោះទៅ​ផ្ទះ​នៅ​ផ្សារ​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​ធ្វើដំណើរ​តាមផ្លូវ​៣០​ម៉ែត្រ​ពី​ជើង​ទៅ​ត្បូង​។ ប៉ុន្តែ​ពេល​ជិះ​ហួស​ផ្សារ​ទួល​ពង្រ​បាន​បន្តិច ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម មាន​គ្នា​២​នាក់មក​ធ្វើ​សកម្មភាព​លូក​ដកយក​សោ​ម៉ូតូ​តែ​មិន​រលត់ ជនរងគ្រោះ​បន្ត​ជិះ​ទៅមុខ​បាន​បន្តិច ក្រុម​ជនសង្ស័យ​មក​កៀរ​ម្តងទៀត ជនរងគ្រោះ​លើកជើង​ធាក់​ទៅលើ​ជនសង្ស័យ ស្រាប់​តែមាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត ប្រដាប់​ដោយ​កាំភ្លើងខ្លី កាំបិត មក​ភ្ជង់​គំរាម​ឆក់យក​កាបូប​បានសម្រេច រួច​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​។​

​សម្ភារ​ក្នុង​កាបូប​មាន​លុយ ខ្សែក​មាស​និង​ខ្សៃ​ដៃ ទម្ងន់​១,៥​តម្លឹង ទូរស័ព្ទដៃ​២​គ្រឿង សរុប​អស់​ជាង​៦០០០​ដុល្លារ​។​​ក្រោយ​កើតហេតុ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ តាមរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ដែល​តែងតែ​ធ្វើ​សកម្មភាព លួច ឆក់ ប្លន់ ក្នុង​មូលដ្ឋាន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​និយាយថា​ហេតុអ្វី​ចោរ​ដឹងថា​គាត់​មកពី​ផ្ទះ​បងប្អូន​មាន​លុ​ុ​យ​និង​ទ្រព្យសម្បត្តិ​រហូតដល់​៦​ពាន់​ដុល្លារ​ចឹ​ង​?៕