វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1669 នាក់
ម្សិលមិញ 2791 នាក់
សរុប 13404194 នាក់
រតនគិរី៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋានខេត្តរតនៈគីរីបាន ញ្ជួនជនសង្ស័យ២នាក់ទៅតុលាការ ទាក់ទិននឹងករណីឃាតកម្មសម្លាប់មនុស្សនា២ក់ ក្នុងចំការចេកក្រុមហ៊ុន «ហ័ងអាញ់» នៅស្រុកកូនមុំខេត្តរតនគិរី ។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ សេត លី ជាជនដៃដល់ និងជនសង្ស័យទី២. ឈ្មោះ លី ក្រីវាន់ ជាអ្នកសមគំនិត។
ឯជនរងគ្រោះស្លាប់ទី១. ឈ្មោះ បាក់ ណាន ត្រូវជាសាហាយជាមួយប្រពន្ធជនដៃដល់ និងទី២. ឈ្មោះ គឹម សារឿន ត្រូវជាបងថ្លៃ ឈ្មោះ បាក់ ណាន។
វត្ថុតាងដែលដកហូតបានមាន ដូចជាម៉ូតូ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព, កូនកាំបិតចុងស្រួច ១គោម២ និងស្បែកជើង២គូ ដែលជារបស់ជនរងគ្រោះ ត្រូវបញ្ជូនទៅកាន់តុលាការ។
គួររម្លឹកផងដែរថា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងក្រុមហ៊ុនហង័អាន់យ៉ាឡាយចំការចេក ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ រហូតដល់ថ្ងៃទី២៤ ខែកក្កដាទើបមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកសម្លាប់នៅក្នុងចំការចេក ហើយកម្លាំងជំនាញបើកការស្រាវជ្រាវតែម្ដង។
គួរបញ្ជាក់ផងដែរថាតាមបញ្ជាអគ្គស្នងការនគរបាលជាតិ នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តរតនគីរី និងកម្លាំងនគរបាលខេត្តត្បូងឃ្មុំបានបើកការស្រាវច្រាវឃាត់ខ្លួនជនសង្ស័យបាន។ ជនដៃដល់ បាន ឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ ដែលខ្លួនចាក់សម្លាក់ មានម្នាក់ជាសាហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និងជនរងគ្រោះកំពុងដេកជាមួយគ្នា។
តាមរបាយការណ៍ ជនបង្កបានបន្ថែមទៀតថា ដោយចិត្តខឹង ប្រហែលម៉ោង៨យប់ ថ្ងៃកើតហេតុពេលជនរងគ្រោះ និងបងថ្លៃ កំពុងដើរឆ្លុះកង្កែប ខ្លួនបានជិះម៉ូតូទៅកាក់ពីមុខដើម្បីសួរនាំ ហើយក៏ដកកាំបិតចាក់ចំបំពង់កតែម្ដង។
ពេលនោះ បងថ្លៃរបស់ជនរងគ្រោះឃើញក៏រត់គេច ប៉ុន្ដែខ្លួនក៏ស្ទុះទៅចាក់ និងអារកបន្ថែមទៀត រហូតស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាម។ ក្រោយធ្វើសកម្មភាព ខ្លួនបានរត់ទៅស្រុកកំណើត នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំតែម្តង។