» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30284 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597703 នាក់

ទារិការ​ដែល​គេ​ប្លុង​ចោល​មាន​ម្តាយ​ថ្មី​ហើយ​!

 

​រាជធានី​ភ្នំពេញ ៖ ទារិកា​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​ច្រក​ថង់​ខ្មៅ​ចងរិត​យកទៅ​បោះ​ប្លុង​ចោល​ក្នុង​ដីឡូត៍​មួយកន្លែង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​មាន​ម្តាយ​ថ្មី​ហើយ​។a baby1 

ទារិកា​កម្សត់​រូបនោះ​មាន​ទង្ង​ន់​២​គីឡូ​កន្លះ ខ្លួនប្រាណ​ប្រឡាក់​សុទ្ធតែ​ឈាម និង​មាន​ទង​ផ្សិត​ដែល​មិនទាន់​នឹង​កាត់ចោល​ផង​នោះ​ត្រូវ បាន​ជន​មិន​ស្គាល់មុខ​ច្រក​ថង់​ខ្មៅ​យកទៅ​បោះចោល​ក្នុង​ដីឡូត៍​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​បើ​កុំ​តែមាន​ក្មេង​ឃើញ​ប្រហែល​ស្លាប់បាត់​ហើយ​។ តាម​លោកស្រី សាន់ វណ្ណា អាយុ​៤៩​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៨៤០ ក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា បន្ទាប់ពី​ប្រទះឃើញ​ទារិកា​នោះ គាត់​ក៏បាន​នាំយកទៅ​សង្គ្រោះ​ដោយ​លាង​ឈាម​កាត់​ទង​ផ្សិត​ចេញ​ព្រមទាំង​ចាក់​ថ្នាំ​ការពារ​នៅ​មន្ទីរ​ឯកជន​នៅក្បែរនោះ ។​

​លោកស្រី​ប្រាប់ថា កូនស្រី​របស់គាត់​ឈ្មោះ សាន់ នី​កា ដែលជា​ស្ត្រី​ម៉េ​ម៉ា​យ​អត់​មានកូន​ក៏​សម្រេចចិត្ត​ទទួលយក​ទារិកា​នោះ​ទុក​ចិញ្ចឹម​ដោយមាន​អាជ្ញាធរ និង​សមត្ថកិច្ច​ដឹងឮ​ពី​រឿងនេះ​ផងដែរ ។​

​តាម​កាម​រ៉ា​សុវត្ថិភាព​នៅក្បែរ​កន្លែង​កើតហេតុ​បានបង្ហាញ​ថា នៅវេលា​ម៉ោង​ប្រមាណ​៣​មាន​ក្មេងស្រី​អាយុប្រមាណ​១២​ឆ្នាំ បាន​ជិះ​កង់​យក​ក្មេង​នៅ​ទៅ​បោះចោល តែ​ពុំមាន​ន​ណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ ។​រហូតមកដល់​ពេលនេះ​នគរបាល​ស្រាវជ្រាវ​រក​ពុំទាន់​ឃើញ​ឪពុក​ម្តាយបង្កើត​ក្មេង​នោះ​នៅឡើយ​ទេ ។a baby 

​