» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7522 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697693 នាក់

សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

 

កំពង់ស្ពឺ ៖​ អនុវត្ដតាមបទបញ្ជរលោកវរសេនីយ៍ទោ​ ហ៊ាង​ ឈាងលី​ ស្នងការរង​ (ស្ដីទី)​ ផែ​នការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងបេីកប្រតិបត្ដិការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបករណីមុខសញ្ញាចាស់​ កាលពីថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២៦ នៅចំណុ​ចភូ​មិ​ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយចាប់បានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ រឹបអូសបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​២​កញ្ចប់ធំ, ទូរស័ព្ទ ១​គ្រឿង, ម៉ូតូ ១គ្រឿង។a drug oral2 

បន្ទាប់មក នៅថ្ងៃទី៧​ ខែមេសា​ ឆ្នាំ​២០២៦ វេលាម៉ោង​១៥:២០នាទី​ ក​ម្លាំ​ងការិ​យាល័យប្រឆាំងគ្រឿងញៀ​ន បាន​បន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជា​គ្រឿងញៀន ប្រភេទមេតំហ្វេតា​មី​ន ចំនួន ៣២​កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ​(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ(MDMA) ចំនួ​ន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួ​ន​ ៦កំប៉ុង, ម្សៅម៉ដ្ឋរូបស្លឹកឈើចំនួន ៤​កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣​៩ដើម, ទឹ​កអាកុលចំនួន ៣លីត្រ, ឧបករ​ណ៍​កែច្នៃផលិ​តគ្រឿងញៀនមួយចំនួ​ន​, កាំបិត ១ដើម, អាវុធកែ​ច្នៃ ១​ដើម, វ៉ា​លីចំនួន២, ថង់សម្រា​ប់វេចខ្ចប់គ្រឿងញៀនមួ​យចំនួន។

បន្ទាប់មកក្រុមប្រតិបត្តិការបានបន្ត​ទៅឃា​ត់​ខ្លួ​នឈ្មោះ ឯម ស្រីនា ភេ​ទស្រី អា​​យុ ៣៥ឆ្នាំ ត្រូវជា​ប្រពន្ធញ៉ាញ់ នៅ​ចំ​ណុចភូមិត្រស់សាលា សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន ដកហូ​តទូរ​ស័ព្ទ ១គ្រឿង​ ផ្អែកតាមចម្លើយសា​រ​ភាពថាគ្រឿងញៀនបា​នមកពី ឯ​ ស​ ភ ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែ​នសុខ រាជធានីភ្នំពេញ (ត្រូវជា​បងបង្កេីតរបស់ ឯម ស្រីនា)​ តែមុខសញ្ញាគេចខ្លួនក្រោយទទួលដំ​ណឹងពីជនសង្ស័យដែលត្រូវបាន​បង្រ្កាប​ នៅខេត្ដកំពង់ស្ពឺ។ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ​ រួមជាមួយវត្ថុតា​ងដែលសមត្ថកិច្ចរឹបអូសបាន​ កម្លាំងការិយាល័យជំនា​ញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕a drug oral a drug oral1