» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 713 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654289 នាក់

អង្គភាព CMAC មាន​ផែនការ​បោសសម្អាត​មីន​ឱ្យបាន​រួចរាល់​នៅ​ខែកក្កដា ឆ្នាំ​២០២៥​ខាងមុខនេះ​


​បាត់ដំបង​៖ មន្ត្រីជាន់ខ្ពស់​របស់​អង្គភាព CMAC លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក CMAC បានបង្ហាញ​នូវ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​នៅ​ចំពោះមុខ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក UENO Atsushi (​យូ​អិ​នុ អា​ស៊ូ​ស្សិ​) និង​សហការី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុងការ​បោសសម្អាត​មីន​ឱ្យបាន​រួចរាល់​នៅ​ខែកក្កដា ឆ្នាំ​២០២៥​ក្នុងពេលដែល​កន្លងមក​មាន​ពលរដ្ឋ​ចំនួន​១០​នាក់​ហើយ នៅ​ភូមិ​អូរ​សំរិល​ក្រោម ស្រុក​សំឡូត ខេត្តបាត់ដំបង ក្លាយជា​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម ។a japon cmac2 

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក UENO Atsushi (​យូ​អិ​នុ អា​ស៊ូ​ស្សិ​) និង​សហការី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​បាន ចុះ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​អំពី​សកម្មភាព​ការងារ​បោសសម្អាត​មីន ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​កងឯកភាព​កំចាត់មីន​ទី​២​នៅ​ចម្ការមីន មាន​ទីតាំង​ឋិត​នៅ​ភូមិ​ចម្លង​រមាំង​ក្រោម ឃុំ​អូ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង រយៈពេល​មួយថ្ងៃ​ពេញ គឺ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៤ ។

​គណៈប្រតិភូ​ទូត​ជប៉ុន បាន​ស្វែងយល់​ពី​ដំណើរការ​ប្រតិបត្តិការ​បោសសម្អាត​មីន​របស់​កងឯកភាព​កំចាត់មីន​ទី​២​នៃ​អង្គភាព CMAC រួមមាន ការ​បោសសម្អាត​មីន​ដោយ​មនុស្ស ការ​បោសសម្អាត​មីន​ដោយ​សុនខ​ហិត​មីន ការប្រើប្រាស់​ម៉ាស៊ីនរាវមីន​ប្រភេទ ALIS (​អា​លី​ស​) ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជប៉ុន និង​គ្រឿងចក្រ​វាយកម្ទេច​មីន​ជាដើម ។

​ប្រធានស្តីទី​កងឯកភាព​កំចាត់មីន​ទី​២ លោក ម៉ម វណ្ណា​រិ​ទ្ធិ បាន​រាយការណ៍​ពី​ការ​បោសសម្អាត​មីន និង​ទិន្នផល​សម្រេចបាន​នៅ​ចម្ការមីន ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ​ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ ។ លោក ម៉ម វណ្ណា​រិ​ទ្ធិ​បាន​បញ្ជាក់ថា ភូមិ​អូរ​សំរិល​ក្រោម​នេះ ឋិត​នៅជាប់​ខាងក្រោយ​ភ្នំ​វាយ​ច្រាប​ពី​ទិស​ស្រុក​សំឡូត ដែលមាន​ផ្ទៃដី​សរុប​ជាង ១២០០​ហិកតា ក្នុងនោះ​មាន​ជាង​១០០​គ្រួសារ ស្នើ​នឹង​មនុស្ស​រាយ​ជាង​៥៦០​នាក់​កំពុង​រស់នៅ ។ ផ្ទៃដី​ភូមិ​ចំនួន​ប្រមាណ​៦១% ស្មើនឹង​ជាង​៧៦៤​ហិកតា មាន​បញ្ហា​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុងភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​១០​នាក់ បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សល់​ពី​សង្គ្រាម ។

​អង្គភាព CMAC បាន​បោសសម្អាត​ចម្ការមីន បាន​ចំនួន​៣៣ ស្មើនឹង​២៥០​ហិកតា ផ្ទៃដី ដែល​នៅសល់​ចំនួន​ប្រមាណ​ជាង​៥០០​ហិកតា ហើយ​អង្គភាព CMAC មាន​ផែនការ​នឹង​ធ្វើការ​បោសសម្អាត​គ្រាប់មីន​ឱ្យបាន​រួចរាល់​នៅ​ខែកក្កដា ឆ្នាំ​២០២៥ ។​ឯកឧត្តម ឯក​អគ្គរាជ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា UENO Atsushi យូ​អិ​នុ អា​ស៊ុ​ស្សិ បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ជប៉ុន និង​ង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សកម្មភាព​មីន ជាពិសេស​តាមរយ​:​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជំទាវ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន មក​ប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ដែល​បានប្រកាស​អំពី​យុទ្ធសាស្ត្រ​ថ្មី​ជប៉ុន​-​កម្ពុជា​នៃ​គំនិត​ផ្តួចផ្តើម​សកម្មភាព​កម្ចាត់មីន ដែលមាន​ទស្សនៈវិស័យ​ចំនួន​៤​បានដាក់​ចេញ និង​ខិតខំ​អនុវត្ត​រួមគ្នា ។ ជប៉ុន គឺជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​សកម្មភាព​មីន ដែល​តែងតែ​ផ្តល់ជំនួយ​គាំទ្រ​សកម្មភាព​បោសសម្អាត​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គាំទ្រ​សកម្មភាព​ប្រតិបត្តិការ​របស់​អង្គភាព CMAC រួមមាន​សម្ភារ​បច្ចេក​ទេស គ្រឿងចក្រ​វាយកម្ទេច​មីន រថយន្ត ម៉ាស៊ីនរាវមីន ព្រមទាំង​ថវិកា​គាំទ្រ​កិច្ចប្រតិបត្តិការ​ជាច្រើន​ទៀតផង​ដែរ​។​

ទាក់ទង​បញ្ហា​បោសសម្អាត​មីន​នេះ​កាលពី​ខែធ្នូ​ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦​បាន សម្រេច​បង្កើត​«​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​បោសសម្អាត​គ្រាប់មីន​មិនទាន់​ឱ្យអស់​នៅត្រឹម​ឆ្នាំ​២០២៥ ក្នុង​គោលដៅ​ផ្តល់​សុខ​សុវត្ថិភាព និង​លើកកម្ពស់​ភាពសុខដុមរមនា​របស់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​​អនុក្រឹត្យ​ស្តីពី​ការបង្កើត​មូលនិធិ ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ បានសម្រេច​បង្កើត​«​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​សរសេរ​ជា​អក្សរ​កាត់ «​ម​.​ក​.​គ​.​ម​-២០២៥» សម្រាប់​គ្រប់គ្រង​ថវិកា​ក្នុងការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ព្រមទាំង​រំដោះ​ផ្ទៃដី​សង្ស័យ​មាន​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​ចូលរួម​គាំទ្រ​គោលដៅ​កម្ពុជា​អស់​មីន​ឆ្នាំ​២០២៥​។​

​ក្នុង​អនុក្រឹត្យ​ដែលមាន​ចែង ៨​មាត្រា បានឱ្យដឹងថា «​ម​.​ក​.​គ​.​ម​-២០២៥»​មាន​ប្រភពធនធាន​ពី​វិភាគទាន​ដំបូង​ពី​ថវិការដ្ឋ​ចំនួន ១២៣ ១៨០​លាន​រៀល (៣០ លាន​ដុល្លារ​អាមេរិក​)​។​វិភាគទាន​ថវិការដ្ឋ​នេះ​សម្រាប់​ឆ្នាំ​២០២៣-២០២៤ និង ២០២៥ តាម​ការចាំបាច់​ជាក់ស្តែង និង​វិភាគទាន​ពី​ប្រភព​ស្របច្បាប់​ផ្សេងទៀត​។​​អនុក្រឹត្យ​ដដែល បន្តថា វិភាគទាន​រដ្ឋ​ត្រូវ​កត់ត្រា​នៅក្នុង​កញ្ចប់​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​រដ្ឋមន្ត្រីក្រសួង​នេះ​គឺ​លោក អូន ព័ន្ធមុនីរ័ត្ន ជា​អ្នកទទួលខុសត្រូវ ក្នុងការ​គ្រប់គ្រង ប្រើប្រាស់ និង​ចាត់ចែង ដោយមាន​អគ្គនាយកដ្ឋាន​ថវិកា​ជា​លេខាធិការដ្ឋាន​។ ធនធាន​ហិរញ្ញវត្ថុ​របស់ ម​.​ក​.​គ​.​ម​-២០២៥ ត្រូវ​រក្សាទុក​ក្នុង​គណនី​ប្រាក់​បញ្ញើ​នៅ​រតនាគារជាតិ ឬ​គណនី​ធនាគារជាតិ​កម្ពុជា ហើយ ម​.​ក​.​គ​.​ម​-២០២៥ អាចមាន​គណនី​នៅ​ធនាគារពាណិជ្ជ ដើម្បី​ប្រើប្រាស់​តាម​ការសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​។​

​ក្នុង​អនុក្រឹត្យ​ដដែល គូសបញ្ជាក់ថា ៖«​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ការងារ ដែល​ត្រូវ​ប្រើប្រាស់​ប្រភព​មូលនិធិ ម​.​ក​.​គ​.​ម​-២០២៥ ដោយមាន​បញ្ជាក់​ពី​ទីតាំង ទំហំ​ផ្ទៃដី​ដែល​ត្រូវ​បោសសម្អាត និង​ប្រតិទិន​ការងារ ព្រមទាំង​របាយការណ៍​សមិទ្ធកម្ម នៃ​ការអនុវត្ត​សកម្មភាព​ការងារ​»​។​​ផែនការ​សកម្មភាព​នេះ ជា​កម្មវត្ថុ​នៃ​ការសម្រេច​របស់​នាយក​រដ្ឋមន្ត្រី តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុ​ជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។​​បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ពី​នាយករដ្ឋមន្ត្រី អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ត្រូវ​រៀបចំ​គម្រោង​ស្នើសុំ​ថវិកា​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ និង​ផ្តល់ជូន​តាម​ការជាក់ស្តែង​។​

​ទាក់ទង​និង​ជំនួយ​ដោះមីន​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែធ្នូ ថា​មូលនិធិ​នេះ មាន​សារៈសំខាន់ ដើម្បី​រំដោះ​ប្រទេសជាតិ​ដែល​ខ្លោចផ្សា ដោយសារ​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​ការខិតខំ​របស់​កម្ពុជា​រយៈពេល ៣០​ឆ្នាំ មកនេះ នៅតែ​ជួប​បញ្ហា ព្រោះ​នៅ​ការគំរាមកំហែង​ដល់​ដីធ្លី សុខ​សុវត្ថិភាព​ប្រជាជន​។​

​លោក​ថា​៖«​ឯ​ដៃគូ​របស់​យើង​បាន​ជួយ​កម្ពុជា​រយៈពេល ៣០​ឆ្នាំ ហើយ​រាជរដ្ឋាភិបាល​បាន​ខិតខំ ចូលរួម​ជាមួយ​ដៃគូ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ដៃគូ​របស់​យើង​មួយចំនួន កាន់តែ​បន្ថយ​នូវ​លទ្ធភាព​ជួ​យមក​កម្ពុជា​»​។​​លោក​បន្តថា​ដូច្នេះ​ការបញ្ចប់​អនុសញ្ញា​អន្តរជាតិ​ត្រឹម​ឆ្នាំ​២០២៥ ខាងមុខ​មាន​កត្តា​សំខាន់​ជា​មូលដ្ឋាន មិន​ត្រឹមតែ​សម្រាប់​កម្ពុជា ក៏​សម្រាប់​អន្តរជាតិ​ក្នុងនាម​ជា​ប្រទេស​ដែល​ទទួលរង​គ្រោះ គឺ​យល់​ពី​សារៈសំខាន់​នៃ​ការសម្រេចបាន​នូវ​អនុសញ្ញា​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ ក្នុងការ​ហាមប្រាម​ប្រើប្រាស់​គ្រាប់មីន​។​


​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២២ លោក ហេង រតនា បាន​ថ្លែង​ក្នុង​ក្របខ័ណ្ឌ​អង្គភាព​ស៊ីម៉ាក់ គឺ​សម្រេចបាន​ខេត្ដ​មួយចំនួន​ដែល​អស់​មីន រួមមាន​ខេត្ត​កែប កំពត តាកែវ ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និង​ខេត្តកំពង់ចាម ខណៈ​លោក​ថា នៅ​ចុងឆ្នាំ ២០២២ ខេត្ត​ចំនួន​១១ គ្រោង​ប្រកាស​អស់​មីន​។​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែធ្នូ​២០២២ បានឱ្យដឹងថា ថវិកា​ចំនួន ១៨ ៤៧៣ ៥៧០​ដុល្លារ ដែល​ចេញពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ និង​សប្បុរសជន សម្រាប់​ការដោះមីន​ត្រូវ​ចំណាយ​អស់​នៅត្រឹម​ព្រឹក​ថ្ងៃ​១​ធ្នូ​២០២២​នេះ​។ ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​បន្ត​ចូលរួម​ឧបត្ថម្ភ​ទៅតាម​លទ្ធភាព​។មកទល់ពេលនេះអាណ្ត្តិទៅ៧មិនដឹងថាតើមុនិធិនេះនៅដំណើរការបន្តទៀតដែរឬអត់នោះទេ?a japon cma2 a japon cmac a japon cmac3