» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29748 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597167 នាក់

កម្ពុជា និងរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង ចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

 

ភ្នំពេញ៖ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងពង្រឹងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ។a gb k against scam 

ពិធីចុះហត្ថលេខា ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ រវាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។

ឯកឧត្តម អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីឆន្ទៈដ៏មុតមាំ និងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន ការបណ្តេញចេញ និងចាកចេញរបស់ជនបរទេស ដែលបើគិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាង ៥០.០០០នាក់ ត្រូវបានបណ្តេញចេញ និងស្ម័គ្រចិត្តចាកចេញពីកម្ពុជា ដោយមួយចំនួនបានត្រឡប់ទៅប្រទេសដើមកំណើត និងមួយចំនួនទៀតចាកចេញទៅបណ្តាប្រទេសជិតខាងដូចជា ប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា ស្រីលង្កា និងបង់ក្លាដេស។

ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបញ្ជូនសំណុំរឿង និងបុគ្គលពាក់ព័ន្ធប្រមាណ ២.២០០នាក់ ទៅកាន់តុលាការ និងកំពុងរៀបចំរឿងក្តីបន្ថែមទៀត។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ តទៅ កម្ពុជានឹង មិនអនុញ្ញាតឱ្យមានការធ្វើកាស៊ីណូអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) នៅតាមកាស៊ីណូទៀតឡើយ។ ឯកឧត្តម Lord Hanson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសលើការប្តេជ្ញាចិត្តខ្ពស់ និងវិធានការក្តៅក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការខិតខំរៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមបានបញ្ជាក់ថា រាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង ចាត់ទុកកម្ពុជាជា ដៃគូសហការដ៏សំខាន់ ក្នុងតំបន់ និងបានត្រៀមខ្លួនចែករំលែកបទពិសោធ ការអនុវត្តល្អៗ និងកិច្ចសហការជិតស្និទ្ធជាមួយកម្ពុជានាពេលអនាគត។ ឯកឧត្តមបានចាត់ទុក ការចុះហត្ថលេខាលើ MoU នាពេលនេះ ថាមិនត្រឹមតែជា ជំហានប្រវត្តិសាស្ត្រថ្មី ក្នុងទំនាក់ទំនងរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារព្រមានយ៉ាងច្បាស់ទៅកាន់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាថា កម្ពុជាមិនមែនជាដែនជម្រកសុវត្ថិភាពសម្រាប់សកម្មភាពខុសច្បាប់ឡើយ។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង បានកំណត់ពីការបង្កើតក្រុមការងារពិសេស (Task Force) ដែលនឹងបន្ថែមលើក្រុមការងារ Task Force ដែលកម្ពុជាមានស្រាប់ជាមួយប្រទេសថៃ វៀតណាម ឡាវ កូរ៉េ ជប៉ុន និងអូស្ត្រាលី។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសម្រួលដល់ការផ្តល់ព័ត៌មានសម្ងាត់ទៅវិញទៅមក ការផ្លាស់ប្តូរទិន្នន័យបទល្មើស ព្រមទាំងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ស៊ើបអង្កេត ស្វែងរកប្រភពដើមនៃបទល្មើស ការទប់ស្កាត់ការលាងលុយ និងការដកហូតទ្រព្យសម្បត្តិដែលបានមកពីការឆបោក ព្រមទាំងការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជន៕a gb k against scam1