» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 570 នាក់

ម្សិលមិញ 5304 នាក់

សរុប 14140096 នាក់

សម្តេច​តេ​ជោ​ការពារ​ភាព​ស្អាតស្អំ​ត្រកូល​ហ៊ុន​រឿង​ប្តី​មួយ​ប្រពន្ធ​មួយ​!

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា «​ឃើញ​ហ្វេ​ស​បុក​ស្រី​ម្នាក់ បង្ហោះ​រូបថត​ដូច ហ៊ុន ជា ដែរ តើ​នាង​ចង់​ឲ្យ ហ៊ុន ជា អស់​ផ្កាយ​ពី​ស្មា​មែន​ទេ​?» សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ខ្ញុំ​មាន​សិទ្ធិ​ឈឺឆ្អាល ព្រោះ​ខ្ញុំ​ចង់​ថែទាំ​ត្រកូល​ហ៊ុន​»​។​a hun chea 

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​តប​តាម​ទំព័រ​ហ្វេ​សបុ​កថា «​រឿង​ដែល​គួរ​ឲ្យ​ឆ្ងល់ គឺ​កាលពី​ឆ្នាំ​១៩៩៥ ស្រឡាញ់​កូនក្រមុំ​គេ​ដែលជា​ប្រពន្ធដើម​។ ម្តាយ​គេ​មិន​ឲ្យ ហ៊ុន ជា ចាប់​ជំរត់​ទៅ​កំពង់ចាម ហើយ​ជាប់ឃុំ​នៅ​ទីនោះ​។ ខ្ញុំ​ជា​ឪពុកមា​ត្រូវ​សម្រួល​ជាមួយ​ម្តាយ និង​គ្រួសារ ខាង​ស្រី​កុំ​ឲ្យ​គេ​ប្តឹង និង​សុំ​ឲ្យ​បាន​រៀបការ​។ គ្រួសារ​ខាង​ស្រី​យោគយល់​ព្រម​ឲ្យ​រៀប​ការដែល ខ្ញុំ​ចេញ​ចំណាយ​រៀបការ​ឲ្យ​ក្មួយ​។​
​ស្រាប់តែ​មិនឃើញ​ប្រពន្ធ​ដែល​រៀបការ​ពេញ​ច្បាប់ បែរជា​ចេញ​ស្រី​ផ្សេង​ទាំង​ប្រពន្ធដើម និង​កូន​ត្រូវ​រស់​យ៉ាង​ឈឺចាប់​ទៅវិញ​។ ខ្ញុំ​នៅតែ​ទទួលស្គាល់​ក្មួយ​ប្រសារ​ដែល​រៀបការ​ពេញ​ច្បាប់​ដែល​តាម​ស្រាវជ្រាវ​មិនមាន​ការលេង​លះ​គ្នា​ទេ​។ ច្បាប់​យើង​ប្តី​មួយ​ប្រពន្ធ​មួយ​។ ឃើញ​ហ្វេ​ស​បុក​ស្រី​នោះ​ក៏​បង្ហោះ​រូបថត​ដូច ហ៊ុន ជា ដែរ តើ​នាង​ចង់​ឲ្យ ហ៊ុន ជា អស់​ផ្កាយ​ពី​ស្មា​មែន​ទេ​?​។ ខ្ញុំ​មាន​សិទ្ធិ​ឈឺឆ្អាល​ព្រោះ​ខ្ញុំ​ចង់​ថែទាំ​ត្រកូល​ហ៊ុន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងឱកាស អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣​នេះ បានស្នើ​ដល់​នារី ដែលមាន​ទំនាក់ទំនង ជាមួយនឹង​លោក ហ៊ុន ជា សូម​ប្រញាប់​ដកខ្លួន​ចេញ​ផងដែរ​។​​សម្ដេច​តេ​ជោ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សូម​នាង​ទី​២ សូម​ដកខ្លួន​ចេញ​បានទេ ដោយ​សូម​អំពាវនាវ និង​និយាយ​ចំហរ​តែម្ដង [...] ស្រី​ដែល​កំពុង​បង្ហោះ Facebook ជាមួយ​អា​ជា (​លោក ហ៊ុន ជា​) មិនមែនជា​ប្រពន្ធ​អា​ជា​ទេ គឺជា​ស្រី​របស់​អា​ជា​»​។​

​ការស្នើ​បែបនេះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង បន្ថែម​ពី​នោះ​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ទៅ​លោក ហ៊ុន ជា ផងដែរ​ថា តើ​ចង់​បន្ដ​ពាក់​ផ្កាយ ឬក៏​ចង់​អស់​ផ្កាយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ព្រមាន​ចាត់ការ​ច្បាប់​ឯក​ពន្ធភាព លើ​លោក ហ៊ុន ជា ដោយ​មិនមាន​ការយោគយល់​ក្មួយ​អ្វី​នោះឡើយ​។​​ជាមួយគ្នានេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សម្ដេច​មាន​សិទ្ធិ​ឈឺឆ្អាល ជាមួយនឹង​រឿង​ត្រកូល​ហ៊ុន បើ​មិន​អ៊ីចឹង លោក ហ៊ុន ជា នឹង​ដើរទៅរ​ញែ​រ​ញៃ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​និយាយ​ធ្ងន់ៗ​ថា នារី​ដែល​ថតរូប​បង្ហោះ ជាមួយនឹង​លោក ហ៊ុន ជា មិនមែនជា​ប្រពន្ធ លោក ហ៊ុន ជា ទេ គឺ​សា​ហាយ​របស់លោក ហ៊ុន ជា​៕a hun chea1 a hun chea2