
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9338 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699509 នាក់
ភ្នំពេញ៖សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានផ្តល់នូវឧបករណ៍Tablets ចំនួន ៤១គ្រឿង តាមរយៈសាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនដល់សង្កាត់ចំនួន៤១/១០៥ ដើម្បីជួយសម្រួលដំណើរការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យបានរហ័ស និងទាន់ពេលវេលាដល់ក្រុមគោលដៅតាមមូលដ្ឋាន។
នៅរសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី ប្រគល់ និងទទួលឧបករណ៍ប្រើប្រាស់Tablets ថ្មី ចំនួន៤១គ្រឿង ជូនដល់សង្កាត់ចំនួន៤១/១០៥សង្កាត់ មកពីតាមបណ្តាខណ្ឌចំនួន១១/១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្តូរជំនួសTablets ដែលបានខូច និងមិនអាចជួសជុលបាន សម្រាប់ជួយម្រួលការអនុវត្តដំណើរការ អនុវត្តនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ទៅដល់ក្រុមគោលដៅ គ្រួសារដែលមានប័ណ្ណសមធម៌ ក្រីក្រ នៅតាមមូលដ្ឋាន ។
នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរពីប្រធាន អនុប្រធានសាខា(មជជ)រាជធានីភ្នំពេញ, ប្រធានការិយាល័យជំនាញ, តំណាងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មកពីតាមបណ្តាខណ្ឌចំនួន១១/១៤ក្នុងរាជធានីភ្នំពេញ និងលោក លោកស្រីតំណាងសង្កាត់ មន្ត្រីកាន់កម្មវិធីចូលរួមផងដែរ។