» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6832 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671472 នាក់

រវល់​តែ​អាវុធ​នុយ​ក្លែ​អែរ​និង​បិទ​ប្រទេស​មិន​ឲ្យ​ទាក់ទង​ខាងក្រៅ​លទ្ធផល​កូរ៉េ​កុំ​មុយ​និ​ស​ខ្វះ​ស្បៀង​

​ប្រទេស​កូរ៉េខាងជើង​៖​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កុំ​មុយ​និ​ស​កូរ៉េ​ខាង​ចើ​ង​(KCNA)​បាន​ឲ្យ​ដឹងថា​៖ គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​ត្រូវ​បន្ត​កិច្ចប្រជុំ នៅក្នុង​សប្តាហ៍​នេះ ដើម្បី​វិភាគ​គ្រប់គ្រង​កម្មវិធី​បដិវត្ត​ជនបទ​ក្នុង​សករាជ​ថ្មី​។ កិច្ចប្រជុំ​បក្ស​ផ្តោត​សំខាន់​ទៅលើ​ការងារ​សំខាន់ និង​បន្ទាន់ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ត្រូវ​ដោះស្រាយ​បញ្ហា​កសិកម្ម​ដែល​អ្នកជំនាញ និង​អង្គការ​អន្តរជាតិ​កំពុង​ព្រួយបារម្ភ​ពី​ការ​បញ្ហា​ខ្វះ​ស្បៀង នៅ​កូរ៉េខាងជើង​។​a kim food1 

​អ្នកនាំពាក្យ​របស់​ក្រសួង​កូរ៉េខាងត្បូង ដើម្បី​ការបង្រួបបង្រួម​កូរ៉េ​បាន​បង្ហាញថា កូរ៉េខាងជើង​កំពុង​ជួប​បញ្ហា​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ និង​ថា កូរ៉េខាងត្បូង​បានទទួល​សេចក្តីរាយការណ៍​ដែលថា មាន​មនុស្ស​ស្លាប់ ដោយសារ​គ្រោះ​អត់ឃ្លាន នៅ​កូរ៉េខាងជើង​។ នៅ​សប្តាហ៍​មុននេះ រូបភាព​ផ្កាយរណប​របស់​អាជ្ញាធ​រ​កូរ៉េខាងត្បូង​បានបង្ហាញ​ពី​ការធ្លាក់ចុះ នៃ​ការផលិត​ស្បៀង នៅ​កូរ៉េខាងជើង​។ តាម​ធម្មតា កូរ៉េខាងជើង​ត្រូវការ​ស្បៀង ៥,៥​លាន​តោន​សម្រាប់​ចិញ្ចឹម​ប្រជាជន​២៥​លាន​នាក់​របស់ខ្លួន​។ ប៉ុន្តែ នៅ​ឆ្នាំ​មុននេះ កូរ៉េខាងជើង​ផលិត​បានតែ ៤,៥​លាន​តោន​ប៉ុណ្ណោះ មានន័យថា នៅ​ខ្វះ​១​លាន​តោន​សម្រាប់​ចិញ្ចឹម​ប្រជាជន នៅ​ឆ្នាំនេះ​។​គ្រោះ​អត់ឃ្លាន ដ៏​ធំ​មួយ កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ នៅ​កូរ៉េខាងជើង​បានសម្លាប់​មនុស្ស​ជិត ១​លាន​នាក់​។ ទោះជា​កូរ៉េខាងជើង​មិន​ជួប​គ្រោះ​ទុរភិក្ស ដែល​អាច​សម្លាប់​មនុស្ស​ច្រើន​ដូច​ទសវត្សរ៍​ឆ្នាំ ១៩៩០ ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា បញ្ហា​ខ្វះ​ស្បៀង សព្វថ្ងៃ នឹង​អាច​សម្លាប់​មនុស្ស​ច្រើន នៅ​កូរ៉េខាងជើង​។​

​មានការ​វាយតម្លៃថា​កូរ៉េខាងជើង​ធ្លាប់​ជួប​បញ្ហា​ខ្វះ​ស្បៀង ជា​ញឹកញយ ដោយសារ គ្រោះធម្មជាតិ​ផង ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារ​កម្មវិធី​ផលិត​នុយក្លេអ៊ែរ​ផង​។ នៅ​ចុង​ឆ្នាំមុន ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ធ្លាប់​ទទួលស្គាល់ថា កូរ៉េខាងជើង​ជួប​បញ្ហា​ខ្វះ​ស្បៀង​ធ្ងន់ធ្ងរ ដោយសារ​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាប់ៗ​គ្នា​។ ដោយសារតែ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​ទីជនបទ កូរ៉េខាងជើង​ងាយ​នឹងរង​គ្រោះ​ខូចខាត ខ្លាំង នៅ​រាល់ពេល​មាន​គ្រោះទឹកជំនន់ ឬ​គ្រោះរាំងស្ងួត​។​​បន្ថែម​ពីលើ​គ្រោះធម្មជាតិ និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ការបិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ នៅ​៣​ឆ្នាំ​មកនេះ បាន​រឹតបន្តឹង ការ​នាំចូល​ទំនិញ ជាពិសេស ពី​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​៩០%​នៃ​ទំនិញ​នាំចូល​កូរ៉េខាងជើង​។ តាម​ការចុះផ្សាយ​របស់​វិ​ប​សៃ​តិ៍ 38 North.org តម្លៃ​ពោត​បាន​កើនឡើង​២០% បន្ទាប់ពី​ប្រជាជន​កូរ៉េខាងជើង​សម្រុក​ទិញ​សម្រាប់ធ្វើ​ស្បៀង​ជំនួស​អង្ករ ដែលមាន​តម្លៃ​ខ្ពស់កប់ពពក​។​

​សម្រាប់​អ្នកជំនាញ កូរ៉េខាងជើង​អាច​ជួប​គ្រោះ​ទុរភិក្ស​សាជាថ្មី ក៏​ដោយសារតែ​នយោបាយ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់លោក​គីម ជុង​អ៊ុន នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដែល​ផ្តោត​ការចំណាយ​ភាគច្រើន​ទៅលើ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ជាជាង​គិត​ទៅដល់​សុខទុក្ខ​របស់​ប្រជាជន​។​នៅពេល​ប្រទេស​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង កូរ៉េខាងជើង​គិតតែ​ពី​សម្រួច​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយបាន​បង្កើន​ការបាញ់​សាកល្បង​មី​ស៊ី​ល​ដល់​ទៅ ៧០​គ្រាប់ កាលពី​ឆ្នាំមុន​។ មិន​យកចិត្តទុកដាក់​ជួយ​ប្រជាជន​ហើយ រដ្ឋអំណាច​កូរ៉េខាងជើង​នៅបាន​បែរខ្នង បដិសេធ​មិន​ទទួល​ជំនួយ​បរទេស​។ នៅ​សប្តាហ៍​មុន ទីភ្នាក់ងារ​KCNA​បានសរសេរថា រាល់​ជំនួយ​បរទេស គឺជា​ស្ករ​គ្រាប់​បង្កប់​ដោយ​ថ្នាំពុល ដែលមាន​គោលដៅ​សំខាន់ គឺ​លួច និង​ដាក់​ប្រទេស​ដែល​ទទួល​ជំនួយ ឲ្យ​ក្រោម​អំនាច​របស់​បរទេស​។​នៅ ឆ្នាំមុន របាយការណ៍​របស់​អង្គការសហប្រជាជាតិ​វាយតម្លៃថា ប្រជាជន​កូរ៉េខាងជើង ប្រមាណ​១០​លាន​នាក់ ស្មើនឹង​៤០%​នៃ​ប្រជាជន​សរុប រងគ្រោះ​ខ្វះ​អាហារូបត្ថម្ភ​នៅ​កូរ៉េខាងជើង គិត​ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១​។​​ការិយាល័យ ដើម្បី​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌ របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា នៅ ឆ្នាំមុន កូរ៉េខាងជើង​បានទទួល​ជំនួយ​ប្រមាណ ២,៣​លាន​ដុល្លារ ពី អង្គការ​អន្តរជាតិ និង​ស្ថាប័ន​បរទេស ពោលគឺ​ធ្លាក់ចុះ ពី ចំនួន ១៤​លាន​ដុល្លារ នៅ​ឆ្នាំ ២០២១​។​a kim food 

​