» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6506 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696677 នាក់

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់


​ភ្នំពេញ​៖ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​គ្លីនិក​ជំងឺ​ភ្នែក​ស្ងួត ដោយបាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើប​ស្ដង់ដារ​អន្ដរជាតិ ដែលមាន​គុណភាព​ខ្ពស់​ក្នុងការ​ពិនិត្យ​ព្យាបាល​។
​លោក​សាស្ដ្រាចារ្យ លូ លូ​ឃាង​នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ថ្លែងថា «​ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​កិ​ត្ដិ​យស​ណាស់ ដែល​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​គ្លីនិក​ភ្នែក​ស្ងួត ដើម្បី​ងាយស្រួល​ក្នុងការ​ព្យាបាល​ជាមួយនឹង​បរិក្ខារ​ទំនើប​ទាន់សម័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ ស្រប​នឹង​ស្ថានភាព​បច្ចុប្បន្នភាព អត្រា​អ្នកមាន​ជំងឺ​ភ្នែក​ស្ងួត មាន​អត្រា​កើនឡើង​ខ្ពស់ ដូច្នេះ​នេះ​នឹង​ជា​កត្ដា​មួយ​សំខាន់​ក្នុង​ជំរុញ​ដល់​ការព្យាបាល​កាន់​តែមាន​គុណភាព​»​។​a eye dry 

​អ្នកឯកទេស​កញ្ចក់ភ្នែក និង​វះកាត់​ដោយ​ឡេ​សឺរ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង លោក​វេជ្ជបណ្ឌិត តោ រេ​មី បានឱ្យដឹងថា ជំងឺ​ភ្នែក​ស្ងួត ជា​ជំងឺ​រុំ​ា​រៃ​ដែល​ផ្ដល់​ផល​លំបាក​ដល់​អ្នកជំងឺ ហើយ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់ តាមរយៈ​ការព្យាបាល​ប្រើ​រយៈពេល​យូរ​។​​លោក​វេជ្ជបណ្ឌិត រូបនេះ​បន្ថែមថា «​ការបង្កើត​គ្លីនិក​ភ្នែក​ស្ងួត​នេះ នឹង​ផ្ដល់នូវ​រោគវិនិច្ឆ័យ​ល​ម្អិ​ត​ជាក់លាក់​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ដោយ​ម៉ាស៊ីន​ទំនើបៗ ដែល​ពីមុន​យើង​មាន​ត្រឹមតែ​ថ្នាំ​បន្ដក់ ឥលូវ​យើង​មាន​ម៉ាស៊ីន​ទំនើប​ដូច​ប្រទេស​អភិវឌ្ឍ​ជឿនលឿន​។ នេះ​ជា​ភាពសមស្រប និង​ចាំបាច់​ផងដែរ ខណៈ​មន្ទីរពេទ្យ​យើង​ក៏​ជា​កន្លែង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​និស្សិត​ផ្នែក​ចក្ខុរោគ និង​វេជ្ជបណ្ឌិត​ជាន់ខ្ពស់​ផ្នែក​កញ្ចក់ភ្នែក​ជាដើម​»​។​

​មូលហេតុ​ដែល​ជំរុញឱ្យមាន​ជំងឺ​ភ្នែក​ស្ងួត​យ៉ាងគំហុក ដោយសារ​រ​តែ​បច្ចេកទេស​ទំនើប​ថ្មីៗ​កាន់តែ​ច្រើនឡើង អ្នកប្រើប្រាស់​វា​ក៏​ច្រើន​ម៉ោង​ក្នុង​មួយថ្ងៃ ទាំង​ទូរស័ព្ទ កុំ​ព្យូ​រ​ទ័​រ និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត មួយទៀត​គឺ​ទាក់ទង​ទៅនឹង​វ័យចាស់​ជរា​។ កាលណា​អាយុ​កើនឡើង អត្រា​នៃ​ការ​ស្ងួត​ភ្នែក​ក៏​កាន់តែ​កើនឡើង ជាពិសេស​គឺ​ស្ដ្រី នៅពេលដែល​អស់វដ្ដរ​ដូ​វ ធ្វើឱ្យ​បម្រែបម្រួល​អ័រម៉ូន​ជា​កត្ដា​មួយ​ដែល​ធ្វើឱ្យ​ស្ងួត​ភ្នែក និង​កត្ដា​បរិស្ថាន​ដែល​នៅ​ជុំវិញខ្លួន​យើង មាន​ធូលី​ដី និង​ផ្សែង​ជាដើម​។ ដូច្នេះ​ការបើក​សម្ពោធ​គ្លីនិក​ភ្នែក​ស្ងួត ក្នុង​គោលបំណង​ដើម្បី​ប្រជាពលរដ្ឋ​យើង​ទទួលបាន​សេវា​ថែទាំ​ភ្នែក​ដែលមាន​គុណភាព​ល្អឥតខ្ចោះ ហើយក៏​ជួយ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវភាព​របស់​ប្រជាជន​យើង​នៅក្នុង​ការរស់នៅ ដោយ​ការ​ប្រកបដោយ​ការងារ​ប្រចាំថ្ងៃ​មិន​បង្ករ​ឱ្យមាន​ផល​រំខាន​ដោយសារ​បញ្ហា​ភ្នែក​នេះ​។​

​សម្រាប់​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ក្នុងការ​បម្រើសេវា​សុខាភិបាល​ផ្នែក​ភ្នែក នៅក្នុង​មួយថ្ងៃ ចន្លោះ​ពី ២៥០-៣៥០​នាក់ ហើយ​បើ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ មាន​រហូតដល់​ទៅ ជាង​៤០០-៤៥០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ជុក​ម៉ុ​ល កុ​សុ​ម៉ា នាយករង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ភ្នែក​កម្ពុជា​៕a eye dry2 a eye dry3 
​