» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6238 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696409 នាក់

នគរបាល​រាជធានី​ភ្នំពេញ ចុះ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩



​ភ្នំពេញ ៖ ម៉ាស់​ចំនួន​៥​ម៉ឺន​ម៉ាស់​ដែលជា​ការឧបត្ថម្ភ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចែកជូន​ប្រជាពលរដ្ឋ​ដើម្បី​ពាក់​ប្រើប្រាស់​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ខណៈដែល​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ បាន​ឆ្លង​ចូល​សហគមន៍ រា​ធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​២០ កុម្ភៈ ។​a co n8a 

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាចធានី​ភ្នំពេញ និង​លោក លោកស្រី​ស្នងការរង​បាន​ដឹកនាំ​ការចែក​ម៉ាស​រយៈពេល​០១​ថ្ងៃ​ពេញ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅតាម​គោលដៅ​ជាច្រើន​បណ្តា​ខណ្ឌ​ទាំង​១៤​។ លោក​លោកស្រី​ស្នងការរង និង​លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​គ្រប់គ្នា និង​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ពី​ជំងឺឆ្លង​កូ​វីដ​១៩ ។​ជាពិសេស​ត្រូវអនុវត្ត​វិធានការណ៍​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដូចជា​នៅ​ឃ្លាតឆ្ងាយ​ពី​គម្លាត​សុវត្ថិភាព​, ត្រូវ​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការចាំបាច់​, លាងដៃ​នឹង​សាប៊ូ អាល់កុល​ឱ្យបាន​ញឹកញាប់​។

​សូមបញ្ជាក់ថា​៖ ម៉ាស​របស់​សម្ដេច​អគ្គមហាសេនាបតី​ជោ​ហ៊ុន សែន ដែល លោក​ឃួ​ង ស្រេង​ប្រគល់ជូន​ជា​លើក​ទី​២​ក្នុង​ព្រឹត្តិ ការណ៍​សហគមន៍​២០ កុម្ភៈ​នេះ រួមមាន​៖ ប្រគល់ជូន​១៤​ខណ្ឌ ក្នុង​១​ខណ្ឌ​ទទួលបាន​ម៉ាស​១៤០០០​ម៉ាស សង្កាត់​ទាំង​១០៥ ក្នុង​១ សង្កាត់​ទទួលបាន​ម៉ាស​២០០០​ម៉ាស សហគមន៍​ក្រីក្រ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​១២៤០០០​ម៉ាស​ប្រគល់ជូន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​ម៉ឺន​ម៉ាស កង​រាជ​អាវុធ ហត្ថ​៣ ម៉ឺន​ម៉ាស​និង​នៅតាម​ផ្សារ​នានា​ទាំង ២៥​ផ្សារ ក្នុង​មួយ​ផ្សារ​ទទួលបាន​៤៥០០​ម៉ាស​។​

​លោក​ឃួ​ង ស្រេង ក៏បាន​សូមឱ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ចែក​ម៉ាស​ទាំងនេះ​ឱ្យដល់​ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​រួមគ្នា​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​នេះ អោយ​ទទួលបាន​ជោគជ័យ​។គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ទីតាំង​ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​» រហូតដល់​៤៧​ទីតាំង​ហើយ ក្នុងនោះ​ទីតាំង​មួយចំនួន​ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ហើយ​បញ្ជូន​មនុស្ស​ទាំងអស់នោះ ទៅពិនិត្យ​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។

ក្រសួងសុខាភិបាល បាន​អំពាវនាវ និង​ក្រើនរំលឹក​សាជាថ្មី​ម្ដងទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង អស់​នៅ​ទូទាំងប្រទេស និង​ជាពិសេស​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ត្រូវប្រកាន់យក​នូវ​ការ​ប្រុង ប្រយ័ត្ន​ខ្លួន​ជាប់​ជានិច្ច គ្រប់គ្រង​ក្រុមគ្រួសារ​ឲ្យ​បានល្អ និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្លួន​គ្រប់ៗ​គ្នា​។​

​ក្រសួងសុខាភិបាល​បន្ត​ថា តាម​ការរុករក​ស្រាវជ្រាវ បាន​បង្ហាញថា ស្ថានភាព​នៃ​ការចម្លង​ក្នុង​សហគមន៍​នាពេលនេះ មាន​លក្ខណៈ​ធំ​ជាង និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​២០២០ ហើយ​វិធានការ និង​អន្តរាគមន៍​នានា បានដាក់​ចេញ​ជា​បណ្ដើរ រៗ គឺ​អាស្រ័យ​ទៅតាម​ស្ថានភាព​នៃ​ការរកឃើញ​វត្តមាន​វីរុស​កូ​វីដ​-១៩ នៅតាម​ទីតាំង​នីមួយៗ (Localized interventions) ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​នូវ​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំធេង​។ ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់ សហការ​សាមគ្គីភាព​គ្នា ជួយ​គ្នា​ទៅវិញទៅមក ចូលរួម​អនុវត្តន៍​ដោយ​ម៉ឺងម៉ាត់​នូវ​ការដាក់ ចេញ​នូវ​វិធានការ​សុខាភិបាល​។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៥៩៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៥​នាក់ និង​អ្នកជំងឺ​ចំនួន ១១៦​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ក្នុងនោះ​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ កើនឡើង​៩៩​ករណី​។ ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ​ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​ចំនួន ២៥​នាក់ និង​គ្មាន​អ្នកជា​សះ​ឡើយ​។​ដោ​សា​ការឆ្លង​ជា​សហគមន៍ កើតមាន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រដ្ឋាភិបាល​បាន បិទ​សាលា​ចំនួន​ពីរ​សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល​។ ក្រៅពីនោះ រោងភាពយន្ត សារមន្ទីរ វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ ក៏ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ផងដែរ​៕a co n8 a mass po a mass po1 


​