» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9498 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699669 នាក់

ហ្វីលីពីន ឈ្នះ​មេដាយ​នាំមុខ​ប្រទេស​មកពី​អាស៊ីអាគ្នេយ៍ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០២៤

​ប្រទេស​បារាំង ៖ ហ្វីលីពីន គឺជា​ប្រទេស​មកពី​អាស៊ីអាគ្នេយ៍​ដំបូងបង្អស់​បាន ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ២០២៤​បន្ទាប់ពី​កីឡាករ​កាយសម្ព័ន្ធ​ហ្វីលីពីន Carlos Yulo ដណ្តើមបាន​មេដាយមាស​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​សិល្បៈ​វិញ្ញាសា​លើ​កម្រាល (Floor Exercise) កាល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៤ កន្លងទៅ​។​a medal o3 

​កីឡាករ​ហ្វីលីពីន Carlos Yulo ឈ្នះ​មេដាយមាស ដោយ​ទទួលបាន​ពិន្ទុសរុប​ចំនួន ១៥.០០០ ដែល​នេះ​គឺជា​ការ​ឈ្នះ​មេដាយ​កីឡា​អូឡាំពិក​លើកដំបូង​បង្អស់​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​។ ក្នុង​វិញ្ញាសា​នេះ កីឡាករ​អ៊ីស្រាអែល Artem Dolgopyat ឈ្នះ​មេដាយប្រាក់ ជាមួយ​ពិន្ទុសរុប ១៤.៩៦៦ និង​កីឡាករ​ចក្រភព​អង់គ្លេស Jake Jarman ឈ្នះ​មេដាយ​សំរឹទ្ធ ជាមួយ​ពិន្ទុសរុប ១៤.៩៣៣​។​
​កីឡាករ Carlos Yulo គឺជា​អត្ត​ព​លិ​ក​ហ្វីលីពីន​ទី​២​ហើយ ដែល​ឈ្នះ​មេដាយមាស​កីឡា​អូឡាំពិក បន្ទាប់ពី​កីឡាការិនី​លើក​ទម្ងន់ Hidilyn Diaz ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឈ្នះ​មេដាយមាស​អូឡាំពិក​ដំបូងបង្អស់​សម្រាប់​ប្រទេស​ហ្វីលីពីន សម្រេចបាន​កាលពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០​។​

កីឡាករ Carlos Yulo ត្រូវបាន​ចាត់ទុកជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​១​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ហ្វីលីពីន ដោយ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៣៨​គ្រឿង ដោយនៅ​ក្នុងនោះ មាស​២២​គ្រឿង ប្រាក់​១៣​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង ដែល​ដណ្តើមបាន​ពី​ព្រឹត្តិការណ៍​ចំនួន​៤​ផ្សេងគ្នា​ដែល​រួមមាន កីឡា​អូឡាំពិក ជើងឯក​ពិភពលោក ជើងឯក​អាស៊ី និង​កីឡា​ស៊ី​ហ្គេម ចាប់តាំងពី​ឆ្នាំ ២០១៨ មក​។​
​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៤ ហ្វីលីពីន គឺជា​ប្រទេស​មកពី​តំបន់​អាស៊ីអាគ្នេយ៍​ដំបូង​គេ​បង្អស់ ដែល​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ ២០២៤ ។​

ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​រួមមាន ៖ ប្រទេស​ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម ទី​ម័​រ​ខាងកើត ព្រុយ​ណេ កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ពុំទាន់​រកឃើញ​មេដាយ​បាន​ច្រើន​នៅឡើយ​ទេ​។​
​ដោយឡែក​សម្រាប់​ប្រទេស​ធំៗ គិត​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៤ ប្រទេស​ចិន​នៅតែ​បន្តកាន់់កាប់​កំពូល​តារាង​មេដាយ​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ ២០២៤ ដោយ​ឈ្នះ​មេដាយ​ស​រុ​ចំនួន​៣៧​គ្រឿង មាស​១៦​គ្រឿង ប្រាក់​១២​គ្រឿង និង​សំរឹទ្ធ​៩​គ្រឿង​។ តាម​ពីក្រោយ​ដោយ​សហរដ្ឋអាមេរិក​ឈ្នះ​មេដាយ​សរុប​ចំនួន​៦១​គ្រឿង មាស​១៤​គ្រឿង ប្រាក់​២៤​គ្រឿង និង​សំរឹទ្ធ​២៣​គ្រឿង និង​ម្ចាស់ផ្ទះ​បារាំង​ឈ្នះ​មេដាយ​សរុប​ចំនួន​៤១​គ្រឿង មាស​១២​គ្រឿង ប្រាក់​១៤​គ្រឿង និង​សំរឹទ្ធ​១៥​គ្រឿង​៕ (​ប្រភព ៖ Paris 2024 និង Seasia Stats)a medal o2 a medal o4 

​