» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6627 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696798 នាក់

មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​


​ភ្នំពេញ​៖​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៥​នេះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ទទួល​ថវិកា បរិក្ខារ​មន្ទីរពិសោធន៍ ពី​មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ជា​ជំនួយ​ដល់​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅក្នុង​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ផ្ទាល់​។​a mom hospital1 

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំ ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​សូម​កោត​ស​សើរ​ចំពោះ​ថ្នាក់ដឹកនាំ នៃ​មន្ទីរ ពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ជាពិសេស​លោកស្រី​វេជ្ជបណ្ឌិត លឹម លី​ណា នាយិកា​ប្រតិបត្តិ មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ដែល​បានផ្តល់​កិត្តិយស និង​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​មន្ទីរពេទ្យ​រដ្ឋ និង ឯកជន​។ លើសពីនេះ​ទៀត​គឺ​បាន​ចូលរួម​ជា​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍​ដល់​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​។ លោកជំទាវ​បណ្ឌិត​បានឱ្យដឹង​ទៀតថា​កន្លងមក មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ក៏​ធ្លាប់​បានផ្តល់​ជា​ថវិកា​ដល់ កាក បាទ​ក្រហម​កម្ពុជា ចំនួន​៥​លាន​ដុល្លារ ហើយ កាកបាទក្រហមកម្ពុជា បាន​យក​ថវិកា​ទាំងនេះ​ឧបត្ថម​ទៅ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ​នៅក្នុង​មន្ទីរពេទ្យ ព្រោះ​មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​រដ្ឋ​ថ្មី ដែល​ទើបតែ​បង្កើតឡើង​។ លោកជំទាវ បណ្ឌិត​សង្ឃឹមថា​ថ្ងៃក្រោយ ទំនាក់ទំនង​រវាង​មន្ទីរពេទ្យ​ពីរ​នេះ និង​មាន​ភាព​ស្អិតរ​មួ​ត​ជាមួយគ្នា ព្រោះថា​យើង​ធ្វើ​ការងារ នៅ ក្នុង​វិស័យ​សុខាភិបាល​ដូចគ្នា ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​។​

សូមបញ្ជាក់ថា​មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​យែ​រ ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ នាឱកាស​នេះ​រួមមាន​៖ ថវិកា​ចំនួន ១៥០,០០០​ដុល្លារ (​មួយរយ​ហាសិប​ពាន់​ដុល្លារ​) និង​ម៉ាស៊ីន Incubator ចំនួន​០២​គ្រឿង ម៉ាស៊ីន Waterbath ចំនួន​០១​គ្រឿង ម៉ាស៊ីន Incubator Water Bath ចំនួន​០១​គ្រឿង និង​ម៉ាស៊ីន Light Microscope ចំនួន​០២​គ្រឿង ដើម្បី​ផ្តល់​សេវា​ថែរក្សា​សុខភាព ការពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។​​លោកស្រី​វេជ្ជបណ្ឌិត លឹម លី​ណា នាយិកា​ប្រតិបត្តិ នៃ​មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ សូម​អរគុណ​ដល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​នៃ មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ ដែល​បានផ្តល់​ឱកាស​ដល់​ក្រុមការងារ បាន​ចូលរួម ចែករំលែក ថវិកា និង​បរិក្ខា​ពេទ្យ​ទាំងនេះ ក្នុងន័យ​រួមចំណែក​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ លោកស្រី​វេជ្ជបណ្ឌិត បញ្ជាក់ថា និង​បន្ត​កិច្ចសហការ​ជាមួយ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​បុព្វហេតុ​មនុស្សធម៌​។​


​លោក​សាស្ត្រាចារ្យ​ជំនួយ ស៊ូ ស៊ីផា​ណ្ណា នាយក​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ បាន​ជម្រាបជូន​អំពី​សាវតា​ខ្លះៗ នៃ​ការបង្កើត​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដោយ​លោក​បានឱ្យដឹងថា​មន្ទីរពេទ្យ​នេះ បាន​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ ហើយ​បើក​ដំណើរការ​ពេញលេញ ជា​មន្ទីរពេទ្យ​ឯកទេស ព្យាបាល​ជំងឺមហារីក មាន​កម្រិតស្ដង់ដារ​អន្តរជាតិ នៅ​ដើមឆ្នាំ​២០២៥​។ មន្ទីរពេទ្យ​បាន​បំពាក់​នូវ​ម៉ាស៊ីន​ព្យាបាល​ជំងឺមហារីក ដោយ​កាំរស្មី​ថ្មី ដែលជា បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់ ដោយ​ភ្ជាប់​កម្មវិធី​ជំនួយ AI ព្រម​ជាមួយនឹង​វេជ្ជបណ្ឌិត​ឯកទេស​មាន​វិជ្ជាជីវៈ​ខ្ពស់ ធានាបាន​នូវ​សុ​ក្រិត​ភាព និង​ប្រសិទ្ធភាព​ខ្ពស់បំផុត ជូន​ដល់​អ្នកជំងឺ​ប្រកបដោយ​ទំនុកចិត្ត និង​ក្តីសង្ឃឹម​។​

​មន្ទីរពេទ្យ​ទទួល​ការជួយ ជ្រោ​ម ជ្រែង ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ត​រហូតដល់ សម្តេច​មហា​បរ​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ដើម្បី​អភិវឌ្ឍ​មន្ទីរពេទ្យ​មួយ​នេះ ឱ្យមាន​ស្តង់ដា ក្នុងការ​ព្យាបាល​ជំងឺមហារីក​។ លោក​បន្តថា​ទោះជា​យ៉ាងណា​មន្ទីរពេទ្យ នៅតែមាន​តម្រូវការ​បន្ថែម​នូវ​ឧបករណ៍​ពេទ្យ ដើម្បី ឱ្យ​ក្លាយជា​មន្ទីរពេទ្យ​ស្តង់ដា ក្នុងការ​ព្យា​ល​ជំងឺមហារីក​គ្រប់​ជ្រុង​ជ្រាយ​។ ដូច្នេះ​ការ​ឧបត្ថម​របស់ មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ នា​ថ្ងៃ នេះ ពិតជា​មានតម្លៃ និង​សារសំខាន់​ណាស់ ក្នុងការ​អភិវឌ្ឍ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ ឱ្យ​កាន់តែ​ប្រសើរឡើង​។​a mom hospital a mom hospital2 


​