» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 439 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418106 នាក់

សម្តេច​តេ​ជោ​សម្រេច​បង្កើត​គណៈកម្មកា​រ​វាយតម្លៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១៨​កុម្ភៈ បានចេញ​សេចក្តីសម្រេច​មួយ បង្កើត​គណៈកម្មការ​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយទៀត​ដែល​គម្រោង​នេះ​សង់​ព្រលាន​ថ្មី​នេះ​ចងក​អ្នក​គួ​ជេរ​ដី​ម្តង​ហើយ​។ a air port comiteea 

​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​មាន​សមាសភាព​២៣​រូប មាន លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​និង​មាន លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជា​អនុប្រធាន​។

​ភារកិច្ច​របស់​គណៈកម្មកា​រ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី រួមមាន​៖
* ពិនិត្យ និង​កំណត់​និយាម​កា​ទីតាំង​សម្រាប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។* សិក្សា​វាយតម្លៃ​ថ្លៃ​ដី​នៅ​តំបន់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។* សម្របសម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី​ដើម្បី​បង្កលក្ខណៈ​ដល់​ដំណើរការ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។

សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​និង​អង្គភាព​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន ដើម្បី​ដំណើរការ​អនុវត្ត​គម្រោង​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ។ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ក្នុងការ​បំពេញបែបបទ​ផ្សេងៗ ដើម្បី​ឆ្លើយតបបាន​តាម​តម្រូវការ​សម្រាប់​ការអនុវត្ត​គម្រោង​។
* ពិនិត្យ និង​ផ្តល់យោបល់​លើ​ផែនការមេ​របស់​គម្រោង ក៏ដូចជា​សំណូមពរ​ផ្សេងៗ របស់​ក្រុមហ៊ុន​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​។* ធ្វើ​របាយការណ៍​អំពី​លទ្ធផល​ជូន​នាយក​ដ្ឋ​មន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច​ជាដើម​។​​

សូមជម្រាបថា គម្រោង​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ ដែល​ត្រូវបាន​ប្រកាសឡើង​ក្នុង​ដំណើរ​ទេស្សន​កិច្ច របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង មក​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨​។ សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​លី​ខឹ​ឈៀង បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន OCIC លោក ពុង ខៀវ​សែ និង​ក្រុមហ៊ុន​ចិន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា ដែលជា​ដី​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី ខេត្តតាកែវ​។​ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​ស្ងាត់​ទៅវិញ​ដែល​ធ្វើ​ឲ្យ​អ្នក​ទៅ​ទិញ​ដី​តំបន់​នោះ​ចង់​ចងក​ទៅហើយ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពង់ ឃាវ​សែ បានរួម​គ្នា​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ ដែលមាន​ឈ្មោះថា «​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៉ិ​ន​វេស​មិន ឬ Cambodia Airport Investment» ។​ក្រុមហ៊ុន​នេះ​រាជរដ្ឋាភិបាល កាន់កាប់​ភាគហ៊ុន​១០​ភាគរយ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ពង់ ឃាវ​សែ កាន់កាប់​ភាគហ៊ុន​៩០​ភាគរយ ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន​១,៥០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹកប្រាក់​១,១០០​លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ជា​របស់​ក្រុម OCIC និង​២៨០​លាន​ដុល្លារ​ទៀត ជា​ដើមទុន​ចុះបញ្ជី​។​

​បើតាម​ប្លង់​ផែនទី​នៃ​ទីតាំង​ត្រូវ​សង់​ព្រលានយន្តហោះ​ថ្មី កាលពី​លើក​មុន​ឲ្យ​ដឹងថា ទីតាំង​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវ​ស្ថាបនា​នៅ​តំបន់​វាលស្រែ និង​ដី​បឹង ដែល​នៅ​មិន​ឆ្ងាយ​ពី​១០​គីឡូម៉ែត្រ​ឡើយ ពី​កន្ទុយ​នៃ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ដែល​ភ្ជាប់​ពី​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​ទៅដល់​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​។​

ផែនទី​ដែល​ត្រូវបាន​ទម្លាយ​នេះ រាជរដ្ឋាភិបាល​ត្រូវ​ស្ថាបនា​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ​នេះ ឆ្ពោះទៅកាន់​ទីតាំង​ព្រលានយន្តហោះ​ថ្មី រួច​បន្តទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ដើម្បី​ប្រើប្រាស់​ផ្លូវ​នេះ ជា​ផ្លូវ​យុទ្ធសាស្ត្រ លំហូរ​ចរាចរណ៍​ពី​ពី​ព្រលានយន្តហោះ​ថ្មី​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ បេះដូង​របស់​កម្ពុជា​។ តែ​ចាំ​មើលថា​គេ​កែប្រែ​អី​ខ្លះ​?​។​a air port comitee a air port comitee1 a air port comitee2  a air port comiteea1