» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2646 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005989 នាក់

អាជ្ញាធរខេត្ត​មណ្ឌលគិរី ដាក់​គ្រឿងចក្រ ឈូសឆាយ​ផ្លូវ​វាង​ជំនួស​ផ្លូវជាតិ​លេខ​៧៦ ដែល​បាន​បាក់ស្រុត

 

​មណ្ឌលគិរី​៖ គ្រឿងចក្រ​ជាច្រើន​គ្រឿង ត្រូវបាន​អាជ្ញាធរខេត្ត​មណ្ឌលគិរី​ប្រើ​ឈូស​ឆា​ួ​សង់​ផ្លូវ​វាង​សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​ចំណុច​ផ្លូវជាតិ​លេខ​៧៦​ដែល​បាក់ស្រុត​ទោះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​បាន​ឆាប់​រួចរាល់ បានធ្វើ​ចរាចរ​វិញ​។​a roat mondul2 

​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង នៅ​រសៀល​ថ្ងៃទី​០៣ សីហា ២០២៣​នេះ​បាន​ឲ្យ​ដឹងថា សកម្មភាព​ឈូសឆាយ​ព្រៃ​បើកមុខ​ផ្លូវ​សម្រាប់​ធ្វើដំណើរ​បណ្តោះអាសន្ន គិត​ត្រឹម​ពេលនេះ​ជិត​សម្រេច​១០០%​ហើយ ប៉ុន្តែ​គេ​នៅ​មិនទាន់​អាចធ្វើ​ដំណើរ​បានឡើយ ព្រោះតែ​ស្ថានភាព​ដី​ជាប់ផុង ត្រូវ​រៀបចំ​ចាក់​ក្រាល​ថ្ម កិន​បង្ហាប់​សិន ដែល​ត្រូវ​ចំណាយពេល​បី​ទៅ​ប្រាំ​ថ្ងៃ​ទៀត​ទើប​អាចធ្វើ​ចរាចរណ៍​បាន នេះ​បើសិន​គ្មាន​ភ្លៀង​រំខាន តែបើ​អាកាសធាតុ​នៅតែ​បន្ត​ធ្លាក់ភ្លៀង អាច​អូសបន្លាយ​ពេលវេលា​យូរ​ជាង​នេះ​។

អស់​រយៈពេល​បី​ថ្ងៃ​ហើយ ដែល​ចរាចរណ៍​ចេញចូល​ខេត្តមណ្ឌលគិរី តាមផ្លូវ​ជាតិ​លេខ​៧៦ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន បន្ទាប់ពី​មាន​ការបាក់​ស្រុតដី និង​ដាច់​ផ្លូវ នៅ​ចំណុច​អូរ​ងើយ ស្រុក​អូររាំង ដែល​ផ្លូវ​ត្រូវបាន​កាត់ផ្តាច់ និង​ខូច​ទាំងស្រុង កាលពី​យប់​ថ្ងៃទី​០១ សីហា ២០២៣​។​ដោយសារ​ការបាក់​ស្រុត​ផ្លូវ​នៅ​ក្រុង​សែន​មនោ​រម្យ និង​ទីរួមស្រុក​អូររាំង មាន​សភាព​ស្ងប់ស្ងាត់​ជាង​សព្វមួយដង ដ្បិត​មិនមាន​ការ​ចរាចរ​រថយន្ត​ច្រើន​ឡើយ ។ រថយន្ត​ដឹកទំនិញ​ធំៗ​ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ វាង​តាម​ខេត្តរតនគិរី ដឹក​សម្ភារ ទំនិញ​ចំនីអាហារ​ទៅ​ផ្គត់ផ្គង់​អ្នករស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។ ក្រុមហ៊ុន​ដឹក​ជ​ញ្ជួ​ន​អ្នកដំណើរ​មួយចំនួន បាន​ផ្អាក​របរ​រក​ទទួលទាន​សិន ហើយ​ម្ចាស់​រថយន្ត​រត់​ឈ្នួល​ខ្លះ​ត្រូវ​ប្តូរ​គោលដៅ​ដឹក​ជ​ញ្ជួ​ន​ភ្ញៀវ​តាមផ្លូវ​វាង ដោយ​យក​ថ្លៃឈ្នួល​បន្ថែម​ជា​ពីរ​ទើប​រួច​ថ្លៃ​ចំណាយ ។a roat mondul a roat mondul1