» កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ » បន្ទាប់ពី​ប្រកាស​កំទេច​បក្សប្រឆាំងរ​បប​យោធា​មី​យ៉ាន់​ម៉ា ប្រកាស​រំលាយ​គណបក្ស NLD របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី » ប្តី​បាញ់សម្លាប់​ប្រពន្ធ​ស្រក់​ទឹកភ្នែក​ក្នុង​សវនាការ​និង​សុំ​សម្រាលទោស​! » គោ​ហ្វូង​ដើរ​ពី​ថៃ​និង​ទំនិញ​នាំ​ចេញពី​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​ណង​ចាន់​ » ជី​ត​បោះឆ្នោត​ប្រធានាធិបតី​មកដល់​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ស្វែងរក​ឥទ្ធិពល​នយោបាយ​ពី​ចិនដីគោក​ » ក្រោយពី​បិទ​បាន​មួយរយៈ​ខ្លី ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​មួយកន្លែង កំពុងតែ​បើក​ដំណើរ​ការលេង​ឡើងវិញ អាជ្ញាធរ​ស្រុក​កំរៀង ស្ងៀម​ » ឡាវ​ស្ទាវ​ពីរ​នាក់​បើកឡាន​ដឹក​គ្រឿងញៀន​ចូល​ដី​ខ្មែរ​! » បាញ់សម្លាប់​ប្រពន្ធ ម្តាយក្មេក និង​ប្អូនថ្លៃ រួច​ធ្វើអត្តឃាត នៅមុខ​ផ្នូរ​ដូនតា !!! » ការប៉ុនប៉ង​កែទម្រង់​ប្រព​ន្ធ័​តុលា​ការយក​មាន​ដាក់​ក្រោម​រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​ចល្លាចល​ក្នុងប្រទេស​ » តារាសម្តែងកញ្ញា​ជេ​ស៊ីការ​ត្អូញ​ថា​លែង​ធើ​ចឹ​ង​ទៀតហើយ​! » កម្ពុជា​ម៉ាឡេស៊ី​ចុះ​អនុស្សរណៈ​ស្តី​កិច្ចសហការ​ទទួល​និង​បញ្ជូន​ពលករ​ » បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ សង្គ្រោះ កសាង ការពារ និង​អភិវឌ្ឍន៍ » នាយករដ្ឋមន្ត្រី​យោធា​ប្រា​យុទ្ធ​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​១៤​ឧសភា​ » ករណី​យ៍​មន្ត្រីនគរបាល​ចរាច​រណ៍​សង្កាត់​ព្រែក​ឯង​ត្រូវ​ម្ចាស់​ឡាន​ថា​ជំរិត​ទារប្រាក់ ស្នង​ការហៅ​ជួប​? » មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ ច​.​ងក​ធ្វើអត្តឃាត នៅមុខ​បន្ទប់​ទីបញ្ជាការ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2107 នាក់

ម្សិលមិញ 5456 នាក់

សរុប 12337101 នាក់

ជួប​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខណ្ឌ​សែន​សុខ​សម្តេច​តេ​ជោ ហ៊ុន សែន​ណែនាំ​ឲ្យ​សាលារ​រាជធានី​បង្កើន​សេវា​ឡានក្រុង​និង​ឲ្យ​ត្រៀម​រថភ្លើង​សម្រាប់​កម្មករ​ជិះ​ទៅ​ស្រុក​ពេល​ភ្ជុំ​


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែស្រាព​ណ៍ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា ដើម្បី​សម្រួល​ដល់​កម្មករ​កម្ម​ការ​នី​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ សាលា​រាជធានី​ភ្នំពេញ​បន្ត​ពង្រីក​សេវា​ឡានក្រុង​សាធារណៈ​បន្ថែមទៀត​ទៅតាម​តំបន់​ជាយក្រុង​។​a hun koh 

ជាងនេះទៅទៀត​សូម​ឲ្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ជជែក​ពិភាក្សាគ្នា ជាមួយ​ក្រុមហ៊ុន Royal Raiway របស់លោក​ឧក​ញ្ញ៉ា គិត ម៉េង ក្នុង​ការដាក់​រថភ្លើង​ឲ្យ​កម្មករ​កម្ម​ការ​នី​បានធ្វើ​ដំណើរ​ដោយ​មិន គិតថ្លៃ ក្នុងកំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​សម្រាប់​កម្មករ​ដូចខាងក្រោមៈ​
១)​ត្រូវអនុវត្ត​ប្រាក់ខែ​អប្ប​បរិ​មា ១៧០ ដុល្លារ ចាប់ពី​ថ្ងៃ​១ ខែមករា ឆ្នាំ​២០១៨ តទៅ បើ​ក្រុមហ៊ុន​បើក​ជូន​កម្មករ​លើស​នេះ​គឺ​រិត​តែ​ល្អប្រសើរ​។​
២)​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មករ​កម្ម ការិនី រោងចក្រ រួមទាំង​កីឡាករ កីឡាការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​

៣)​ត្រូវអនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យ​បាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្មភាព​នេះ​។​
៤.​ត្រូវអនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បានកូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បានកូន​ភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូនក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)​។​

៥)​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្ម​ករនី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។​
៦)​អនុវត្ត​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ ឆ្ងាយ​ដែល​មិនទាន់​ទៅដល់​ឲ្យ​បាន​គ្រប់គ្រាន់ និង​តំលៃ​ផ្ទះជួល​ដល់​កម្មករ​កម្ម​ការិនី​កុំ អោយមាន​ការ ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មានកំណត់​រួចរាល់​ហើយ​។​
៧)​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺ​ត្រែ​ត​)​ដូច​ច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​អោយ​ហើយ​ដើម្បី​ឲ្យ​ដំណើរការ​បានល្អ​នៅក្នុង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។

៨)​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូ​ច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ ប្រសើរ​។​
៩)​ក្រសួង​ការងារ​ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ​ឲ្យ​បាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ចំពោះ​កម្មករ​នៅពេលដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ​គឺ​ត្រូវ​ដោះស្រាយ​ផ្តល់ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់​កម្មករ​ដែល​បានធ្វើការ​ក្នុងពេលដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះ ស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹង​នោះដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់ក ម្មករ កម្មការិនី​អោយបាន​ឆាប់​បំផុត​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មក​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​ម៉ៅ​ការដឹក​កម្មករ​។ រថយន្ត​ស៊ីឈ្នួល ដឹក​កម្មករ ទាំងអស់​ត្រូវតែមាន​កា​រ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុងការ​ធានា​ដល់ សុវត្ថិភាព កម្មករ​រួម​ដំណើរ​ក្នុងពេល​បើកបរ​។​
១០)​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ​ដែល​កំពុងធ្វើកា​រ​នៅក្រៅ​ប្រទេស​ធ្វើយ៉ាងណា​អោយ​កម្មករ​ធ្វើការ​បាន​ស្របច្បាប់​។ សូម​បងប្អូន​កុំ​យល់ច្រឡំ​ឬ​គិតថា​ខុស ក្នុងពេលដែល​បងប្អូន​កូនក្មួយ​ទៅ ធ្វើការ​នៅ​ប្រទេស​គេ​។ សូម្បី​ប្រទេស​ថៃ​ក៏​គេ​បញ្ជូន​កម្មករ​ទៅ​ធ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯ​ប្រទេស​ហ្វីលីពីន​ក៏បាន​បញ្ជូន​ពលរដ្ឋ​អោយទៅ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​កម្ពុជា និង​នៅ សហរដ្ឋអាមេរិក​ជាដើម​។ ពលរដ្ឋ​គេ​បាន​នាំ​មកវិញ​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​ប្រទេស​គេ​គឺ​មិន មែន​ជាការ​ខ្មាសអៀន​ឬ​អាក្រក់​អ្វី​ទេ​។​

​ប​ច្ចុ​ប្ប​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បាន​ខិតខំ​ស្វែ​ករក​ទីផ្សា​ការងារ​ក្រៅប្រទេស​ផងដែរ​ដូចជា​កូរ៉េ ជប៉ុន និង​ប្រទេស​ម​ជ្ឍឹ​ម​បូ​ពា ដូចជា​ប្រទេស​អារ៉ាប់​ជាដើម ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរឥស្លាម បាន​ទៅធ្វើ​ការ​នៅ​ទីនោះ​។​កន្លង​រាជរដ្ឋាភិបាល​ក៏បាន​ជួយ​ដោះស្រាយ​នឹង​នាំយក​កាន់​ប្រទេស​វិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​វ​ចំនួន​ដែល​ចាញ់បោក​មេខ្យល់​បោក​យកទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​មួយចំនួន​ដល់​កូនក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន (៧០២) នាក់​ផង ដើម្បី​ទុក​ដោះស្រាយ​ក្នុងពេល​សម្រាលកូន​ខាង​មុខ​នេះ​៕