» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 276 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299196 នាក់

ខ្មែរ​ល្អ​ជាងគេ​ក្នុងការ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​កូរ៉េខាងត្បូង​!

 

​កូរ៉េ​៖​ក្នុងចំណោម​ប្រទេស​ចំនួន​១៦ ដែល​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង កម្ពុជា​កំពុង​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ ។​​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ចូលរួម​ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១៥ នៃ​សន្និសីទ EPS នៅ​ប្រទេស​កូរ៉េ ជាមួយនឹង ប្រទេស​ទាំង​១៥​ផ្សេងទៀត បាន​អះអាងថា លក្ខណៈ​ល្អប្រសើរ​ជាងគេ​របស់​កម្ពុជា ក្នុង​ការផ្តល់សេវា​ទាំងនេះ​មានដូចជា​៖a heng sour ko2 

១៖ រយៈពេល​ធ្លាក់​កិច្ចសន្យា រហូតដល់​ថ្ងៃ​ចេញដំណើរ​ដល់​កូរ៉េ តិចជាងគេ គឺ​ត្រឹម ៤១​ថ្ងៃ ក្នុងខណៈពេល​រយៈពេល​មធ្យម​នៃ​ប្រទេស​ផ្សេងទៀត​មាន​ចំនួន ៤៨​ថ្ងៃ​។​២៖ អត្រា​ពករ​ផ្លាស់ប្តូរ​ថៅកែ ក្នុង​រយៈពេល​៣​ខែ​ដំបូង ក្រោយពេល​ចូលធ្វើការ ទាប​ជាងគេ​។​៣៖ អត្រា​ពលករ​រស់នៅ​ខុសច្បាប់​មាន​ចំនួន​តិចជាង​មធ្យមភាគ​។​

៤៖ មាន​សេវា​ចំណាយ គិត​ចាប់ពី​ពេល​ប្រឡង​ជាប់ រហូតដល់​ពេលចេញ​ដំណើ​រ (១០៥៧$) តិចជាង​ចំណាយ​មធ្យមភាគ​នៃ​ប្រទេស​ផ្សេងទៀត (១០៩៧$) ជាពិសេស មិនមាន​ការតម្រូវ​ឲ្យ​ពលករ ឬ​ក្រុមគ្រួសារ​ពលករ​ដាក់​ប្រាក់​តម្កល់​ចំនួន​ពី ៥០០០$ (​ប្រាំ​ពាន់​ដុល្លារ ដូច​នៅ​វៀតណាម និង​ទី​ម័​រ​ខាងកើត​) ទៅ ៣៦០០០$ (​បី​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ ដូច​ប្រទេស​បង់​ក្លា​ដេ​ស​) និង​មាន​ចំណាត់ការ​ផ្នែក​ច្បាប់ ដោយ​ហាមឃាត់​គ្រួសារ​ពលករ​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស ប្រសិនជា​ពលករ​រត់​គេច រស់នៅ​ខុសច្បាប់​នៅ​កូរ៉េ​។ នេះ​ជា​ចំណុច​ដែល HRD Korea ចង់​ឲ្យ​បណ្តា​ប្រទេស​ផ្សេងទៀត​ផ្តោតលើ​ការអប់រំ​សតិអារម្មណ៍​ដល់​ពលក​រ​ប្រសើរ​ជាង​ការដាក់​ប្រាក់​តម្កល់ ឬ​ការគំរាមកំហែង​ផ្នែក​ច្បាប់​ទៅលើ​សមាជិក​ក្រុមគ្រួសារ​ដែលមាន​ពលក​រ​រត់គេច​។​

៥៖ មាន​ប្រព័ន្ធ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​តាម​កុំព្យូទ័រ​ធំជាងគេ​។​៦៖ មាន​សេវា​អម​ពលករ​រហូតដល់​និយោជក​មក​ទទួល​ល្អ ដែលជា​ហេតុ​ធ្វើ​ឲ្យ​និយោជក​មិនដែល​អន់ចិត្ត​ចំពោះ​ការខកខាន​ជើងយន្តហោះ ឬ​វង្វេង​យន្តហោះ​ដូច​ពលករ​ប្រទេស​មួយចំនួន​។​

៧៖ មាន​សេវា​ថែទាំ​ពលករ​ក្រោយពេល​មកដល់​កូរ៉េ​ល្អ​ជាងគេ គឺ​ទី​១. មានផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​ចំនួន ៧​កន្លែង​នៅ​ទូទាំងប្រទេស​កូរ៉េ​, ទី​២. មាន​បង្កើត​កម្មវិធី​ប្រពៃណី​ច្រើន​ដើម្បី​កាត់បន្ថយ​ការ​នឹក​ស្រុកកំណើត និង​ផ្សព្វផ្សាយ​ប្រពៃណី​ខ្មែរ​ដល់​និយោជក​កូរ៉េ និង​ប្រជាជន​កូរ៉េ​ទាំងមូល​ឲ្យ​កាន់តែ​យល់​វប្បធម៌​ខ្មែរ​កាត់បន្ថយ​ជម្លោះ​ឬ​ការយល់ច្រឡំ​, ទី​៣. មាន​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ពលករ​ឲ្យ​ចេះ​សន្សំ​ថវិកា និង​ផ្តល់​វគ្គ​សហគ្រិនភាព​ដ​ល់ព​លករ​, ទី​៤. មានការ​ស្នើសុំ​ទៅ HRD Korea ចុះសួរសុខទុក្ខ​ពលករ​ញឹក​ជាង​ប្រទេស​ដទៃ (​ជា​មធ្យម​1​ខែ​2​ដង​)​។​

៨៖ មាន​អត្រា​ជោគជ័យ​ក្នុង​ជីវិត​ខ្ពស់ ក្នុងចំណោម​ពលករ​ដែល​ចប់​កិច្ចសន្យាការងារ ហើយ​វិលត្រឡប់​ទៅដល់​កម្ពុជា​វិញ​។​
​សូម​បញ្ចា​កថា​ជា​រៀងរាល់ឆ្នាំ ប្រទេស​កូរ៉េខាងត្បូង បាន​អញ្ជើញ​តំណាង​ប្រទេស​ទាំង​១៦ ដែល​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ប្រជុំ​វាយតម្លៃ និង​ផ្តល់​ពិន្ទុ ហើយ​ប្រទេស​ដែលមាន​ពិន្ទុ​ល្អ កូរ៉េ​នឹង​រក្សា​ចំនូ​ន​កូតា ផ្ទុយទៅវិញ​បើ​ប្រទេស​មាន​ពិន្ទុ​តិច គេ​នឹង​បន្ថយ​កូតា ក្នុងការ​ទទួលយក​ព​លករ​ពី​ប្រទេស​នោះ​ជាដើម​។​

​របាយការណ៍​ដែល​ផ្តល់​ដោយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៩​នេះ កម្ពុ​ជាមាន​ពលករ​ប្រមាណ ៥៤,៣១៩​នាក់ កំពុងធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក្នុងនោះ​មាន​ស្ត្រី ១១,៧២០​នាក់​។ ពលករ​ទាំងនោះ បញ្ជូន​ថវិកា​មកកាន់​គ្រួសារ នៅ​ស្រុកកំណើត ក្នុងប្រទេស​កម្ពុជា ក្នុង​១​ឆ្នាំៗ​ប្រមាណ​៥០០​ដុល្លារ​សហរដ្ឋអាមេរិក​៕a heng sour ko1