» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9192 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699363 នាក់

មេ​នគរបាល​អន្តោរ​ប្រវេសន៍​ខ្មែរ​និង​ថៃ​ជួបគ្នា​លើក​ស្ពាន​ប៉ោយប៉ែត​!


​ខេត្ត​បន្ទាយ​មាន​ជ​យ័​៖​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា​បាន​ជួប​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ត្រី សុ​រៈ​សេដ ផាត​ផាន អគ្គនាយក​អន្តោប្រវេសន៍​នៅលើ​ស្ពាន​មិត្តភាព ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​។a pet po

គោលបំណង​នៃ​ការជួបគ្នា​នេះ​គឺ​ដើម្បី ធ្វើ​កិច្ចសហប្រតិបត្តិការ​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​,​ទំនិញគេចពន្ធ​,​ឃាតកម្ម​និង​ភេរវកម្ម​ឆ្លងដែន​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែងថា​៖ ការពង្រឹង​សម្ព័ន្ធភាព​រវាង​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ក៏ដូចជា​ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​ភាគី​ទាំងពីរ មាន​គោលបំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ធ្វើ​សហប្រតិបត្តិ​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​ដូចជា ភេរវកម្ម​ឆ្លងដែន ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស​ឆ្លងដែន ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ទំនិញគេចពន្ធ​ឆ្លងដែន និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ផងដែរ​។​


ចំពោះ​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​មិន​ស្របច្បាប់​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់ថា​៖ ត្រូវតែ​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគាត់ និង​ពន្យល់​អប់រំ​ណែនាំ​ឲ្យ​ដឹង​ច្បាស់​ពី​គុណវិបត្តិ នៃ​ភាពមិន​ស្របច្បាប់ ហើយ​ចំពោះ​កិច្ចការងារ​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​សន្ទុះ​បំផុស​ណែនាំ​ពលករ ឲ្យ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​បរទេស ដោយ​ស្របច្បាប់​វិញ​។​

​សូម​បញ្ជាក់ដែរថា​៖​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សារ​គ្នា​នៅ​សណ្ឋាគា ឥណ្ឌូចិន ស្រុក​អារ​ញ្ញ័ ប្រទេស​ថៃ រួចមក​ថ្នាក់ដឹកនាំ​អន្តោប្រវេសន៍​នៃ​ប្រទេស​ទាំងពី​បាន​ចាប់ដៃគ្នា នៅលើ​ស្ពាន​មិត្តភាព ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​រឹតបន្តឹង​ទំនាក់ទំនង នៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ក្រោម​បរិយាកាស សប្បាយរីករាយ​នឹង​មិត្តភាព ក្នុង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​៕
​សូមបញ្ជាក់ថា​កន្លងមក​បញ្ហា​ប្រជាបលរដ្ឋ​ខ្មែរ​លួច​ចូល​ដី​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​និង​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ដូចជា​លួច​កាប់​ឈើរ​រកស៊ី​ខុសច្បាប់​ខ្លះ​ស្លាប់​ឬ​ចាប់ខ្លួន​ដាក់គុក​គឺ​សុទ្ធតែ​មានការ​ឃុ​ប​ឃឹ​ត​ពី​មន្ត្រី​សម​ត្ត​កិច្ច​ខ្មែរ​ទើប​បងប្អូន​អាច​ចូល​ទៅបាន​!៕a pet po 
​