» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 74 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750605 នាក់

អ្នកជំងឺ​កូ​វីដ​១៩ ជនជាតិ​ចិន ស្លាប់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស​ក័​ព្រែក​ព្រែក​ព្នៅ​ដោយសារ​ជំងឺ​..........!




​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស​ក័​បង្ក​ការភ្ញាក់ផ្អើល​នៅរសៀលថ្ងៃទី៤មិនា។​នេះ​បើ​យោងតាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ថ្លែងប្រាប់​សារព័ត៌មាន​ស៊ី​ស៊ីថា​ម​ស៍​។​​ស្ថានទូត​ចិន​បានឱ្យ​កាសែត​ដឹងថា ចំពោះ​មូលហេតុ​នៃ​ការស្លាប់​វិញ គឺ​ស្ថានទូត​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​របាយការណ៍​របស់​ក្រសួងសុខាភិបាល​។​a die chinease3 

ករណីយ៍នេះ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ផ្ញើលិខិត​មួយ​ជូន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស អំពី​ករណី​មរណៈ​ភាពបុរស​ជនជាតិ ចិន​ម្នាក់ ក្នុងអំឡុងពេល​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​ខាងលើ សូម​គោរព​ជម្រាបជូន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា បុរស​ជនជាតិ​ចិន​ម្នាក់​ដែលមាន​អត្តសញ្ញាណ​ដូចខាងក្រោម បានទទួល​មរណៈភាព​នៅក្នុង​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩ ព្រែក​ព្នៅ​។​
•​ ​នាម​-​គោត្តនាម​៖ ឡាយ ប៊ី​ន​ស៊ា​ង (LAY BINXIANG)•​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​១៩៨៧
•​ ​លិខិតឆ្លងដែន​លេខ​៖ EH5340113•​ ​ភេទ​៖ ប្រុស​•​ ​ទីកន្លែង​កំណើត​៖ ហ្វ៊ូ​ជាន ប្រទេស​ចិន​

•​ ​សញ្ជាតិ​៖ ចិន​•​ ​ទីកន្លែង​ស្នាក់នៅ​៖ សណ្ឋាគារ​ខូ​ល័​រ (​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​)
•​ ​ថ្ងៃខែ​ឆ្នាំ​ចូល​មកដល់​កម្ពុជា (​ក្រុងព្រះសីហនុ )៖ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ Igtegiuniamnunığınynia-9e: igöbd teny: givob9
•​ ​ថ្ងៃខែ​ឆ្នាំ​ចូល​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩ ព្រែក​ព្នៅ​៖ ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ - ថ្ងៃខែ​ឆ្នាំ​ទទួលមរណៈភាព ៖ ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០​ព្រឹក (​នៅក្នុង​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩
•​ ​ប្រវត្តិ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩៖ បុគ្គល​បាន​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​
•​ ​ស្ថានភាព​ទូទៅ​របស់​អ្នកជំងឺ​៖ ជា​អ្នក​ជក់បារី​ច្រើន​•​ ​ស្ថានភាព​មុនពេល​ស្លាប់​៖ អ្នកជំងឺ​បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូវ​ដ​-១៩ ព្រែក​ព្នៅ ដោយមាន លទ្ធផល​វិភាគ​វត្ថុ​សំណាក​មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ដោយ​មិនមាន​រោគសញ្ញា​។​

​ក្រោយពី​ក្រុមការងារ​កោសល្យ​វិ​ច្ច័​យ​បាន​ពិនិត្យ​សាកសព​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ឃើញថា លទ្ធផល​ទទួលបាន​ពី​ការពិនិត្យ​ទឹកនោម​បាន​បង្ហាញថា មាន​សារធាតុ​អំ​ហ្វេ​តា​មីន​ខ្ពស់ ដូច្នេះ បុគ្គល​នេះ បាន​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​ក្នុង​រយៈពេល​យូរ​មកហើយ​។​

​សេចក្តីសន្និដ្ឋាន​៖ អ្នកជំងឺ​ទទួលមរណៈភាព​ភ្លាមៗ ដោយ​សភាព វើ​មេ​ថ្នាំញៀន​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​គាំង បេះដូង​ស្លាប់​ភ្លាមៗ​តែម្តង​។ ក្រសួងសុខាភិបាល​កំពុង​បន្ត​អនុវត្ត​វិធានការ​គ្រប់គ្រង​សាកសព​ក្នុង​បរិបទ​កូ​វីដ​-១៩ ដោយ​ពិភាក្សា ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៩០៩​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៨៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤២៥​នាក់ ហើយ​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅពេល​ចុង​ក្រោយនេះ ភាគច្រើន​ជា​ជនជាតិ​ចិន​៕a die chinease2 a die chinease a die chinease1