» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11361 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701532 នាក់

គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​ស៊ី​ង បាយ​អូ​ថេ​ក


​ខេត្តក្រចេះ​៖​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​គេ​ឃើញ​មាន​គោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿង ចូលទៅ​ដឹកឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ឡង់​យក លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក (Think-Biotech;Co.ltd) ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។​a timber lang 

សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃឈើ ស្ថិត​តំបន់​ការពារ​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ ត្រូវបាន​គេ​សង្ស័យថា​មានការ​ឃុបឃិត​ជា​បណ្តាញ​ជាម​ន្ត្រី​អនុរក្ស​បរិស្ថាន ដែលមាន​ភារកិច្ច​គ្រប់​គ្រង និង​ការពារ​តំបន់​ព្រៃ​ឡង់​នេះ​តែម្តង​។​​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ គេ​បាន​សង្កេតឃើញ​សកម្មភាព​នៃ​ការកាប់​អា​ឈើ​ចេញពី​ក្នុងព្រៃ​ក្បែរ​ស្នាក់ការ​បរិស្ថាន​”​ត្រពាំង​សង្កែ​” កើតមាន​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់​។ ក្រុម​ឈ្មួញ​បាន​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ប្រភេទ​ឈើ​ឈ្លិ​ក ចំណុច​ទីតាំង​មួយចំនួន​ដូចជា​(​អូរ​កំបោរ ,​កំបោរ​ជ្រោង ,​ចែ​ម៉ែ ,​ត្រពាំង​ទា និង​ត្រពាំង​សង្កែរ ភូមិសាស្ត្រ​ទាំងនេះ ស្ថិត​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ ប្រហែលជា​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​)​យកមក​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង មួយ ម៉ែត្រគូប ៤០​ទៅ​៥០​ម៉ឺន​រៀល​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​បាន​សង្កេតឃើញ​មាន​ជំរុំ​ជាច្រើន​ត្រូវ​បោះ​ក្នុង​តំបន់​អូរ​កំបោរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់ការ​របស់​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​ព្រៃ​ឡង់ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​អារ​ផ្តូ​ល​រំលំ​ដើមឈើ​ធំ​ពុះ​ច្រៀក​ជា​ជ្រុង​រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ ឬ​គោយន្ត​កែឆ្នៃ​ផ្សេងទៀត ចូលទៅ​លក់​ឱ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក ដោយ​គ្មាន​ច្បាប់​អនុញាតិ​តែ​មន្ត្រី​បរិស្ថាន​ទាំងនោះ​គ្មាន​ការទប់ស្កាត់​ឡើយ​។​
សកម្មជន​ការពារ​ព្រៃឈើ បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក ដែលមាន​ទីតាំង​ជាប់​ព្រំប្រទល់ ជាមួយ​តំបន់​ព្រៃ​ឡង់ កំពុងតែ​មមាញឹក​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញ​ព្រៃ​ការពារ​ចូលទៅក្នុង​ក្រុមហ៊ុន​របស់ ខ្លួន បន្ទាប់មក បាន​លក់​ឈើ​បន្ត​ឱ្យ​ក្រុមហ៊ុន អង្គរ​ផ្លា​យ​វូត ដែលជា​ក្រុមហ៊ុន​ធំ​នាំ​ឈើ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​។​

​សកម្មជន​ការពារ​ព្រៃឈើវិញ បាន​និយាយថា នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣ នេះ ឃើញ​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ​ព្រៃ​មុខកាត់​ធំៗ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ ពិសេស​គឺ​នៅក្បែរ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ មាន​សំឡេង​រណា​យន្ត​បំពង ទ្រហឹង​ពេញ​ព្រៃ ។​ករណី​យ៍​នេះ​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់ ឆ្លើយតប​យ៉ាងខ្លី​ប្រាប់ថា លោក​មិន​បានដឹង​អំពី​សកម្មភាព​ការ​កាត់ឈើ​លក់​នៅ​ចំណុច​ទាំង​ប៉ុន្មាន​នោះឡើយ លោ​កថា​ចាំ​ឱ្យ​កូនចៅ​ទៅ​ត្រួតពិនិត្យ​?​។​

​ពលរដ្ឋ​និយាយថា មន្ត្រី​បរិស្ថាន​ដែល​ប្រចាំ​ការការពារ​នៅក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ហាក់​មានការ​តឹងរឹង​ចំពោះ​ប្រជាពលរដ្ឋ​ធម្មតា​និង​មិនឱ្យ​មានការ​ចូល​កាប់​ឈើ ឬ​កាប់ឆ្ការ​វៀត​យក​ដីធ្លីរ​បស់រ​ដ្ឋ នោះទេ តែ​ចំណែក​ឈ្មួញ​ឈើ​ធំៗ​ដែលមាន​ឥទ្ធិពល និង​មាន​លុយ​អាច​ចូល​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​រាប់រយ​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​។​សូមបញ្ជាក់ថាកន្លងមកជារឿយៗលោកនេតរភកក្តិត្រារដ្ឋលេាធិការនិងជាង្នកនាំពាក្យក្រសួងបរិស្ថានតែងតែបដិសេធថាគ្មានទេបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់?។a timber lang1 a timber langa a timber langa1 

​