» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9753 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699924 នាក់

ប្រជាពលរដ្ឋ​និយាយថា​មន្ត្រី​ធំ​ម្នាក់​នៅ​ក្រសួង​ហិរញ្ញវត្ថុ​ជា​អ្នក​ស៊ី​ដី​ឆ្នេរ​នៅ​កែប​និង​មាត់​ស្ទឹង​សង្កែ​?

 

​ភ្នំពេញ ៖ facebook មួយ​មាន​ឈ្មោះថា​, ( សួន សេរី​រដ្ឋា ) បាន​បង្ហោះ​ផ្សាយ​ពត៍​មាន​មួយ​ឲ្យ​ដឹងថា​៖ បើ​គិត​មកដល់​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣ ដែល​សរសេរថា , “​អ្នករំលោភ​យក​ដី​ចំណី​មាត់​ស្ទឹង​សង្កែ ខេត្តបាត់ដំបង និង​រំលោភ​ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ​អង្កោល នៅ​ខេត្ត​កែប ជា​បុគ្គល​តែ​ម្នាក់​..!a land kep6 

facebook ឈ្មោះថា​, ( សួន សេរី​រដ្ឋា ) បាន​បន្តថា​, បើ​ក្រសួងមហាផ្ទៃ​មើលឃើញ​ករណី​នៅ ឆ្នេ​សមុទ្រ​អង្កោល ខេត្ត​កែប ហើយ​នោះ សូមមេត្តា​មើលឃើញ​ករណី​នៅ ស្ទឹង​សង្កែ ខេត្តបាត់ដំបង ផង​ដើម្បី​តម្លាភាព​និង​យុត្តិធម៌ ។​​មួយទៀត​ខ្ញុំ សូម​អំពាវនាវ​ដល់​អ្ន​កមាន​លុយ​… បើ​មាន​លុយ​រហូតដល់​រដ្ឋបាលខេត្ត (​ថ្នាក់ក្រោម​ជាតិ​) ក៏​ខ្លាច​មិន​ហ៊ាន​ប៉ះពាល់​ហើយ​នោះ សូមមេត្តា​យកលុយ​ទៅ​ទិញ​ដី​ស្របច្បាប់​ពី​ប្រជាពលរដ្ឋ​ដើម្បី​ពង្រីក​ធ្វើ​លំនៅដ្ឋាន​ឬ​ផ្ទះ​លំហែរ​ផ្ទាល់ខ្លួន​ទៅ​… សូមកុំ​ឆ្ងាញ់​តែ​ដី​ចំណី​ស្ទឹង ចំណី​ឆ្នេរ ជា​របស់​រដ្ឋ​នោះ វា​នាំ​ឲ្យ​ថ្នាក់ដឹកនាំ​ឈឺក្បាល​នឹង​អំពើ​លោភលន់​របស់​អ្នក​” ។

​ពាក់ព័ន្ធ​ករណីនេះ សម្រាប់​ខេត្ត​កែប មាន​ផេ​ក​ខ្លះ​សរសេរថា​, ក្រសួងមហាផ្ទៃ​បានធ្វើ​លិខិត​ជម្រាប​ទៅ​អភិបាលខេត្ត​កែប ពិនិត្យ​ករណី​បុគ្គល​យក​ឆ្នេរសមុទ្រ​”​អង្កោល​”​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដើម្បីអោយ​ក្រុមការងារ របស់​ក្រសួង​ងាយស្រួល​ធ្វើការ ។សេចក្តីរាយការេណ៍បានឲ្យដឹងថា៖លោក​អង្គ មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិត​ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប រឿង​ដី​ឆ្នេរសមុទ្រ​មួយកន្លែង នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​បុគ្គល​ម្នាក់​ធ្វើ​របង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ពិនិត្យ​ជា​សមត្ថកិច្ច រួច​រាយការណ៍​ជា​លាយលក្ខណ៍អក្សរ​មក​ក្រសួងមហាផ្ទៃ ដើម្បី​ក្រសួង​មាន មូលដ្ឋាន​ចាត់ការ​បន្ត​។​

​សម្រាប់​ករណី​យ៍​នេះ​មន្ត្រី និង​ប្រជាពលរដ្ឋ​បានធ្វើការ​ចោទ​ទៅលើ​លោក កែវ បេង​វឌ្ឍន៍ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា បាន​រំលោភ​យក​ដី​ឆ្នេរសមុទ្រ និង​បង្វែ​គម្រោង​ទីតាំង​ផ្លូវ​។ ករណីនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុមការងារ​អន្តរក្រសួង តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​រដ្ឋបាលខេត្ត​កែប​។​ពាក់ព័ន្ធ​បញ្ហា ករណី​ចាក់ដី​រំលោភ​យក​ឆ្នេរ​ង​ង្កោ​ល​សមុទ្រ​កែប លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប មិនទាន់​ឃើញ​មានប្រតិកម្ម​ចំពោះ​ពត៍​មាន​នេះ​នៅឡើយ​នៅ​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣ ។

ដោយឡែក លោក អង្គ មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣ បានបញ្ជាក់​ប្រា​ប់ើ​កាសែត​ថា​, ខ្ញុំ​បានដាក់​លិខិត​នេះ​រួចទៅហើយ ត្រង់​ថា​ការឆ្លើយតប​របស់​ខេត្ត មកកាន់​ក្រសួងមហាផ្ទៃ​វិញ​នោះ មិនទាន់​ច្បាស់​នៅឡើយ​..​ចាំមើល​ខ្ញុំ​ពិនិត្យ និង​សួរ​ទៅកាន់​ក្រុមការងារ​សិន​។​​លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​បកស្រាយ ថា​, ខ្ញុំ​សូម​អរគុណ​ច្រើន ចំពោះ​សំណួរ​ដែលមាន​អត្ថប្រយោជន៍ ។ ករណី​ដែល​មានការ​បង្ហោះ តាម facebook នោះ ការពិត​បានកើត​មុន​ខ្ញុំ​មកកាន់​តំណែង​។ ប៉ុន្តែ​ខ្ញុំ​បានធ្វើ​កិច្ចការ​នេះ តាមរយៈ​បង្កើត​ក្រុមការងារ ឱ្យ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ហាមឃាត់ ។

លោក​អភិបាលខេត្ត​បាត់ដំបង​បាន​បន្តថា​, អ្វីដែល​ពិនិត្យ ការពិត​ជាក់ស្ដែង ទាំង​អាជ្ញាធរ​មូលដ្ឋាន ទាំង​មន្ត្រី​ជំនាញ គ្រប់​ជាន់ថ្នាក់ ទទួលស្គាល់ថា​, អ្នក​ដែល​បាន​ចាក់ដី​សង់ផ្ទះ​វីឡា​នោះ គាត់​មិនបាន​រំលោភ​យក​ដី​ចំណី​ស្ទឹង​សង្កែ​នោះទេ​។ លោក​អភិបាលខេត្ត​លើក​ហេតុផល​ថា​, គាត់​ពិតជា​បាន​ចាក់ដី​ចូលទៅ​ចំណី​មាត់​ស្ទឹង​សង្កែ ប៉ុន្តែ​ការចាក់​នេះ គឺ​ត្រូវបាន​កាយ​ចេញ រួច​រៀបចំ​ធ្វើជា​ច្រាំង ស្របតាម​ការណែនាំ​រប​ស់​ជំនាញ​។​
​លោក សុខ លូ អភិបាល ឲ្យ​ដឹងថា​, បច្ចុប្បន្ននេះ ខេត្ត​មាន​គោលបំណង ធ្វើ​ច្រាំង​តាម​ដងស្ទឹង​សង្កែ ហើយក៏​អាច​ចាក់ដី​ចូល​បែបនេះ​ដែរ រួច​កាយ​យមក​វិញ ដើម្បី​ទប់​ធ្វើជា​ច្រាំង ឱ្យមាន​ភាពរឹងមាំ និង​កែលម្អ​សោភ័ណភាព​ដងស្ទឹង​សង្កែ​ឲ្យ​បានល្អ​។ លោក​បញ្ជាក់ថា​, ចំពោះ​ករណី​ខាងលើ ខ្ញុំ​ក៏បាន​ឲ្យ​ខាង​អាជ្ញាធរ​ស្រុក បញ្ជាក់​លម្អិត ដើម្បី​ឲ្យ​ខាង​ខេត្ត ធ្វើ​របាយការណ៍​ជូនទៅ​កាន់​ក្រសួងមហាផ្ទៃ ជុំវិញ​ដែលមាន​ការលើកឡើង​នោះ ។​ទាក់ទង​សេចក្តីរាយការណ៍​នេះ​អង្គភាព​យើងខ្ញុំ​នឹង​រង់ចាំ​ការបកស្រាយ​ពីអ្នកពាកពន្ធ័គ្រប់ពេល ៕a land kep a land kep1 a land kep2 a land kep4 a land kep5 a land kep7 

​