» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5537 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695708 នាក់

ចាប់បាន​អ្នកទោស​ហែក​គុក​ស្ទឹងត្រែង​អស់​វិញ​ហើយ​តែ​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ដំណើរការ​អធិការកិច្ច​ពន្ធនាគារ​នៅតែ​ធ្វើ​បន្ត !

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧​វិច្ឆិកា​នេះ សមត្ថកិច្ច​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​បានបញ្ចប់​ការចាប់ខ្លួន​ជន​ជាប់ឃុំ​ចំនួន ៧​នាក់​ដែល​ហែក​គុក​រត់ចេញ​កាលពី​យប់​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ មកវិញ​អស់ហើយ ។​a prison st 

សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ករណីនេះ សមត្ថកិច្ច​បាន​ដេញតាម និង​ស្រាវជ្រាវ​ចាប់បាន​ចំនួន​៥​នាក់ ជា​បន្តបន្ទាប់​។ ១៖ ឈ្មោះ ទូច វ៉ា​ត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​បទល្មើស​សមគំនិត​ក្នុង​អំពើ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​កម្រិត​ទោស​៣០​ឆ្នាំ ។​
២៖ ឈ្មោះ វ៉ា ភូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​បទល្មើស ជួញដូរ​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​កម្រិត​ទោស​២០​ឆ្នាំ ។​

៣៖ ឈ្មោះ គិត ងិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ឡាវ មាន​បទល្មើស ប៉ុនប៉ង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​កម្រិត​ទោស ០៤​ឆ្នាំ ។​៤.​ឈ្មោះ ចាក លី ប៊ី​តា​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ មាន​បទល្មើស ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន ក៏​វិត​ទោស អស់​មួយជីវិត ។​
៥៖ ឈ្មោះ មាន វិមាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ ទោស​ដោយសារ​ការ ប្រើ​ទារុណកម្ម និង​មានកំ​រឹត​ទោស​២៧​ឆ្នាំ ។​

​ទោះជា​យ៉ាងណា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តាមរយៈ​បណ្តាញ​សង្គម បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​ចាប់​ខ្លួន​មកវិញ​នូវ​ទណ្ឌិត​ដែល​បាន​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ដែល​នៅពេលនេះ​សម្រេចបាន​ជោគជ័យ​។ “​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ស​ម្ដែ​នូវ​ការកោតសរសើរ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខ្នះខ្នែង​ធ្វើ​កិច្ច​ប្រតិ​ប​ត្ត​ការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ​វិជ្ជាជីវៈ ព្រមទាំង​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សម្រេចបាន​ជោគជ័យ​នៅក្នុង​ប្រតិបត្តិការ​នេះ​។​”សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ជាថ្មី​ថា ដំណើរការ​អធិការកិច្ច ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​ធ្វើ​ឲ្យ​ជន​ជាប់ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នោះ គឺ​នៅ​កំពុងដំណើរការ​នៅឡើយ ហើយ​នឹងធ្វើ​កិច្ចការ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ និង​តម្លាភាព​។​

​សម្តេច​ក្រឡាហោម បានលើកឡើង​បន្ថែមថា លទ្ធផល​ជោគជ័យ​នៃប្រតិបត្តិ​ការ​នេះ ពិតជា​កើតឡើង​បាន​ដោយសារ​តែមាន​ការចូល​រួម​របស់​ប្រជាពលរដ្ឋ ដែល​បាន​ជួយ​ស្រាវជ្រាវ​និង​រាយការណ៍​ជូន​សមត្ថកិច្ច ឈានទៅដល់​ការចាប់​បានមក​វិញ​នូវ​ទណ្ឌិត​ដែល​សុទ្ធ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន ហើយ​នេះ​គឺជា​ការ​បង្ហាញថា គ្រប់​សកម្មភាព​សង្គម អាច​សម្រេចបាន​គឺ​ពិតជា​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ហើយ​វា​ជា​មោទនភាព​ដែល​លទ្ធផល​នេះ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏ដូចជា​ការ​ថែរ​រក្សា​សន្តិសុខ សុវត្ថិភាព​សង្គម​ផងដែរ ៕a pri kheng a pri kheng1 a pri kheng2 a pri kheng3 a pri kheng4 a pri kheng5 a pri kheng6 

​