» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6653 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666563 នាក់

នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ ព្រមាន​ថា ប្រទេស​ថៃ នឹង​ខាត​ចំណូល​ជិត ២​ពាន់​លាន​ដុល្លារ បើ​ការបិទ​ព្រំដែន​បន្ត​ដល់​ចុងឆ្នាំ​


​ប្រទេស​ថៃ​៖ នាយកដ្ឋាន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ថៃ (DFT) ថ្មីៗ​នេះ បាន​ព្រមាន​ថា ប្រសិនបើ​ច្រក​ព្រំប្រទល់​ថៃ​-​កម្ពុជា បន្ត​បិទ​រហូតដល់​ចុងឆ្នាំ​នេះ ថៃ​មុខជា​នឹងត្រូវ​ខាតបង់​ជាង ៦០​ពាន់​លាន​បាត ឬ​ស្មើនឹង​១.៨៤​ពាន់​លាន​ដុល្លារ​អាមេរិក ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ Bangkok Post នា​ថ្ងៃ​ចន្ទ ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥​។​a thai good to cambodia 

​លោកស្រី​អា​រ៉ា​ដា​ហ្វួ​ន​តុង​( Arada Fuangtong )​អគ្គនាយិកា DFT បាន​និយាយថា ប្រសិនបើ​ព្រំប្រទល់​បន្ត​បិទ​ចាប់​ខែមិថុនា រហូតដល់​ខែធ្នូ ការខាតបង់​ប្រាក់ចំណូល​ពី​ការនាំចេញ​ទំនិញ​របស់​ថៃ ត្រូវបាន​ប៉ាន់ប្រមាណ​ថា អាចមាន​ទំហំ​លើស​៦០​ពាន់​លាន​បាត​។ តួលេខ​នេះ គឺ​ផ្អែកលើ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​សរុប កាលពី​ឆ្នាំ​២០២៤ ដែលមាន​ទំហំ​១៧៥​ពាន់​លាន​បាត ឬ​ស្មើនឹង​៥.៣៨​ពាន់​លាន​ដុល្លារ​អាមេរិក រវាង​ថៃ​និង​កម្ពុជា ដោយ​ក្នុងនោះ​ការនាំចេញ​មាន​ទំហំ​ប្រមាណ ១៤២​ពាន់​លាន​បាត (៤.៣៦​ពាន់​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង​ជា​មធ្យម ១១.៨​ពាន់​លាន​បាត (៣៦២​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយខែៗ​។​

​លោកស្រី​អា​រ៉ា​ដា​( Arada) ឲ្យ​ដឹងថា អំឡុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំនេះ ការនាំចេញ​សរុប​របស់​ថៃ​ទៅកាន់​កម្ពុជា មាន​ទំហំ​១៤៦​ពាន់​លាន​បាត (៤.៤៩​ពាន់​លាន​ដុល្លារ​អាមេរិក​) ដែលមាន​កំណើន ៨.៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ ក្នុងនោះ​ការនាំចេញ​តាម​ព្រំដែន មាន​ទំហំ​៦៣.១​ពាន់​លាន​បាត (១.៩៤​ពាន់​លាន​ដុល្លារ​អាមេរិក​) មាន​កំណើន​៩​ភាគរយ​។ បើតាម​លោកស្រី​អា​រ៉ា​ដា​( Arada) ប្រសិនបើ​ច្រកព្រំដែន​ជាមួយ​កម្ពុជា​បន្ត​បិទ​រាប់​ខែ​ទៀត ប្រទេស​ថៃ​ប្រហែលជា​នឹងត្រូវ​បង្កើន​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ដទៃទៀត ប៉ុន្តែ​ការនាំ​ចូល​ពី​ប្រទេស​ដទៃ​ទាំងនោះ នឹង​ទាមទារ​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់ ហើយ​រយៈពេល​ដឹកជញ្ជូន​យូរ​ជាង​មុន​។​
​

លោកស្រី Arada Fuangtong បាន​បញ្ជាក់ថា ជារួម​ការបិទ​ព្រំដែន​ជាមួយ​កម្ពុជា នឹង​ជះ​ផលប៉ះពាល់​អវិជ្ជមាន ចំពោះ​គោលដៅ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​សរុប របស់​ប្រទេស​ថៃ នៅក្នុង​ឆ្នាំ​២០២៥​នេះ​។ ពីដំបូង​ឡើយ គោលដៅ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ត្រូវបាន​កំណត់ថា នឹង​ទទួលបាន​កំណើន​ខ្ទង់ ៣​ភាគរយ ជាមួយ​ទំហំ​ពាណិជ្ជកម្ម​សរុប ១.៨៧​ទ្រី​លាន​បាត (៥៧.៥​ពាន់​លាន​ដុល្លារ​អាមេរិក​)​។ ប៉ុន្តែ ដោយសារតែ​ការបិទ​ព្រំដែន កំណើន​ពាណិជ្ជកម្ម​នាពេលនេះ ត្រូវ​រំពឹងថា នឹង​ទទួលបាន​ត្រឹម​១-២​ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំមុន ដែលមាន​ទំហំ ១.៨២​ទ្រី​លាន​បាត (៥៦​ពាន់​លាន​ដុល្លារ​អាមេរិក​)៕a thai good to cambodia1  

​