» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11964 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702135 នាក់

ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស​ត្រូវ​យល់ដឹង​ពី​តម្រូវការ​ឯកសារ​និង​នី​តី​វិធី​ត្រូវបំពេញ​

​ភ្នំពេញ​៖​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​នីតិវិធី នៃ​ការបញ្ជូន និង​ដំណើរការ​ឯកសារ​ពល​ករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស ដើម្បី​ចៀសវាង​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​ដោយ​ខុសច្បាប់​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ និង​បញ្ជូន​ត្រឡប់មកវិញ​។​a worker1 

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​ដល់​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​មានបំណង​ទៅធ្វើ​ការ​នៅ​បរទេស​ឱ្យបាន​ជ្រាបថា ដើម្បី​ស្នាក់នៅ និង​ធ្វើការ​នៅ​បរទេស​ដោយ​ស្របច្បាប់ ពលរដ្ឋ​ត្រូវមាន​ឯកសារ​សំខាន់ៗ ដូចជា កិច្ចសន្យា​សេវា​រក​ការងារ​ឱ្យធ្វើ កិច្ចសន្យាការងារ ប័ណ្ណ​ពលករ កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស (OCWC) លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) ទិដ្ឋាការ​ការងារ និង​ប័ណ្ណ​អនុញ្ញាត​ការងារ​។

ក្នុងន័យនេះ ដើម្បី​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​បំណង​ទៅធ្វើ​ការ​នៅ​បរទេស អាច​យល់ដឹង​អំពី​នីតិវិធី​បញ្ជូន និង​ដំណើរការ​ឯកសារ​ពល​ករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស ក្រសួង​សូម​ផ្តល់​លំហូរ នៃ​នីតិវិធី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ប្រទេស​ជប៉ុន ប្រទេស​សិង្ហ​បុរី និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដូច​មាន​ឯកសារ​ជូន​ភ្ជាប់​មកជា​មួយ​។​​ទន្ទឹមនេះ សា​ម៉ី​ពលករ​កម្ពុជា អាច​តាមដាន​ដំណើរការ​ឯកសារ​រប​ស់​ខ្លួន​តាម​ដំណាក់កាល​នីមួយៗ ចាប់ពី​ដំណាក់កាល​ចុះឈ្មោះ​ស្វែងរក​ការងារ រហូតដល់​ចប់​កិច្ចសន្យាការងារ និង​វិល​ត្រឡប់មក​កម្ពុជា​វិញ តាមរយៈ​គេហទំព័រ https://tracking.ocwc.co/​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ ១២៨៦ ឬ ក្រុម​តេ​លេ​ក្រាម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​” https://t.me/KhmerMigrantWorker និង​ទំនាក់ទំនង​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទាំង ២៥ រាជធានី ខេត្ត នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ ពិនិត្យមើល​បញ្ជី​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ដែលមាន​នៅក្នុង​គេហទំព័រ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ https://www.mlvt.gov.kh/​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មាន​ទី​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​ចំនួន ១៣៦ ក្រុមហ៊ុន បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ក្នុងនោះ​កំពុងដំណើរការ​មាន ១១៥ ក្រុមហ៊ុន ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅតាម​បណ្តា​ប្រទេស​ជា​ដៃគូ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​លើ​ការបញ្ជូន និង​ទទួល​ពលករ​ស្របច្បាប់​មានដូចជា ប្រទេស​ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង សិង្ហ​បុរី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ ចំណែក​សាធារណរដ្ឋ​កូរ៉េ(ខាងត្បូង)ការ ជ្រើសរើស​ធ្វើតាមរយៈ​រាជរដ្ឋាភិបាល មិនមែន​តាម​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទេ​។

សូមបញ្ជាក់ថាបើតាមក្រសួងការងារឲ្យដឹងបច្ចុប្បន្ន​កម្ពុជា​មានព​លករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ប្រមាណ​ជាង ១ លាន ៣ សែន​នាក់ ដែលក្នុង ១ ឆ្នាំៗ ពួគេបាន​ផ្ញើ​ថវិកា​មក​ក្រុមគ្រួសារ​វិញ​ប្រមាណ​ជិត ៣ ពាន់​លាន​ដុល្លារ បាន​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រសើរ​៕a worker 

​