» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6157 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696328 នាក់

កម្លាំងនគរបាលរាជធានីភ្នំពេញមិនអាចទប់បាតុកម្មចិនបានតែមកចាប់ខ្មែរ ដោយចោទថាជាអ្នករៀបចំនិងដឹកនាំការតវ៉ារហូតបិទផ្លូវនៅមុខធនាគារជាតិ

 

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្ស២នាក់ ដោយចោទថាជាអ្នករៀបចំ និងដឹកនាំការតវ៉ារហូតបិទផ្លូវនៅមុខធនាគារជាតិពាក់ព័ន្ធនឹងក្រុមហ៊ុន Huione Pay ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្លាំងតែមិនហ៊ានចាប់ខ្លួនជនជាតិចិនដែលធ្វើបាតុកម្មនោះទេ។a catch demont bank 

អ្នកធ្វើបាតុកម្មតវ៉ាដែលភាគច្រើនជាអតិជនធនាគារហ៊ុយវន័ផេ(HOUYONE)បានកើតឡើងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នៅមុខធនាគារជាតិកម្ពុជា លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយមានការប្រមូលផ្តុំរបស់មនុស្សមួយមានទាំងជនជាតិចិន និងខ្មែរផងដែរដោយបានធ្វើការបិទផ្លូវ។ការជួបតវ៉ានៅមុខធនាគារជាតិ បានរុញឲ្យមានការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងអ្នកតវ៉ា បណ្តាលឲ្យមានរងរបួសទាំងសងខាងក្នុងមានជនជាតិចិន២នាក់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ កម្លាំងនគរបាលបានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលជាមេក្លោងនៃការរៀបចំ និងដឹកនាំការប្រមូលផ្តុំ ខណ:ដែលកម្មករជាច្រើន មិនដឹងនោះឡើយចំពោះការរៀបចំផែនការ និងការចាត់តាំងមានអ្នកនៅពីក្រោយបែបនេះ។

បើតាមសមត្ថកិច្ចបុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សួន សុវណ្ណឆ័យ ជាជនជាតិខ្មែរ និងចេះភាសាចិនយ៉ាងស្ទាត់មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។បុរសនេះត្រូវបានគេរាយការណ៍ថាគាត់ក៏មានកុងក្នុងធនាគារហ៊ុយវន័ផេផងដែរ។២-ឈ្មោះ វ៉ាត់ មករា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាអតិថិជនចិនរបស់ធនាគារ ហួយវ័ន ផេ (Huione Pay) បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតចិន​ប្រចាំរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធទី២២មេសា ដើម្បីស្វែងរកជំនួយដើម្បីទាមទារ​យកប្រាក់ដែលបាត់បង់។ការប្រមូលផ្តុំនេះបានកើតឡើង បន្ទាប់ពីធនាគារជាតិកម្ពុជាបាននិយាយថា ការទាមទារ​យកមកវិញទំនងជាមិនអាចកើតឡើងពីក្រុមហ៊ុនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែលអាជ្ញាប័ណ្ណរបស់វាត្រូវបានដកហូតជាងមួយឆ្នាំមុនតែបែជាបណ្តោយទុកឲ្យបន្តប្រតិបត្តិការណ៍ទៀតរហូត១ឆ្នាំ។

សូមបញ្ជាក់ថាជនជាតិចិនមេឆបោកអនឡាញទី២ដែលជាម្ចាស់ភាគហ៊ុនធនាគារ ហួយវ័ន ផេ (Huione Pay)និងជាដៃគូរជាមួយថៅកែឆបោកតាមអនឡាញកំរឹតពិភពលោកមានសញ្ជាតិខ្មែរនិងអង់គ្លេសឈ្មោះចេនហ្ស៊ីត្រូវបានរាឃរដ្ឋាភិបាលចាប់ខ្លួនបញ្ជូនឲ្យប្រទេសចិនដោយមិនបានធ្វើការកាត់ទោសឬជម្រះបញ្ជីរពីស្រុកខ្មែរអ្វីឡើយ!។

ឡូវនេះកម្ពុជាមានច្បាប់ប្រឆាំងការឆបោកតាមអនឡាញដែលបើកសិទ្ធឲ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិអ្នកឆបោកមុនកាត់ទោសទៅទៀតក៏មិនទាន់ឃើញការប្រកាសបែបណាពីអចនលទ្រព្យនិងចលន:ទ្រព្យរបស់ពួកចោរឆបោកតាមអនឡាញនៅឡើយដែរ។

ករណីយ៍ធនាគារហ៊ួយវន័ផេនេះមិនមែនត្រឹមតែអតិថិជនផ្ទាល់ទេមានសេចក្តីរាយការណ៍ថាសូម្បីតែអតិថិជនធនាគារផ្សេងដែលទទួយលុយផ្ទេរពីអតិថិជនហ៊ួយវន័ផេក៏រងគ្រោះត្រូវជាប់ការបង្កកកកុងធនាគាររបស់ខ្លួនផងដែរដោយសារគេត្រូវការស្រាវជ្រាវប្រភពលុយ?។ករណីនេះខាងធនាគាជាតិដែលមានភារកិច្ចទទួលខុសតយ្រូវដូចជាស្ងាតឈឹងហើយបែជារុញឲ្យអ្នកតវ៉ាទៅប្តឹងតុលារការទៅវិញ។a huy one1 a catch demon bank1 a catch demon bank2 a huy one