» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11366 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701537 នាក់

ថ្នាក់ដឹកនាំ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រើ​កណ្តាប់ដៃ​ដែក​បង្ក្រាប​បទល្មើស​ចរាច​រណ៍ និង​យានយន្ត​ដឹកទំនិញ​សំពីងសំពោង​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: យោងតាម​សេចក្តីរាយការណ៍ ពី​ប្រជា​ពល រដ្ឋ​រស់នៅ​ក្បែរ​មាត់ច្រក​ទ្វារ​ព្រំ ដែន​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ សាស្ត្រ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់​តាម​ទូរស័ព្ទ មក​ការិយាល័យ គេហទំព័រ មាតុភូមិ ថា :​នៅ​រាត្រី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​បានឃើញ​ក្រុម​សមត្ថកិច្ច នគរបាល​ចរាចរណ៍​ជើងគោក នៃ​អធិការដ្ឋាន នគរ បាល​ស្រុក អន្លង់វែង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​រថយន្ត​តាក់ស៊ី ផ្ទុកទំនិញ​សំពីងសំពោង​ទាំងនោះ​ជា​បន្តបន្ទាប់ ។a vort gate2

សកម្មភាពមណវបានកើតឡើងបន្ទាប់ ពី​ក្រុមការងារ​អ្នកសារព័ត៌មាន មាតុភូមិ ចុះទៅ​ថតរូប​ភាព​និង​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​សកម្ម ភាព​ក្រុម​ឈ្មួញ រក​សុ​ី​ដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​មួយចំនួន មិន​គោរព​អនុវត្ត​តាមច្បាប់​ចរាចរណ៍ និង​ភាព​អសកម្ម​របស់​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ មាន​ភារកិច្ច​ឈរជើង​ប្រចាំការ​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ កាលពី​ព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ មិន​យកចិត្តទុកដាក់ អនុវត្ត​ច្បាប់ ចរាចរណ៍ បាន​បណ្តែត បណ្តោយ​ឬ​បើកដៃ​អោយ​ក្រុម​ឈ្មួញ​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ ផ្ទុក​សំពីងសំពោង ខុស​លក្ខណ​:​បច្ចេកទេស​តាម ទំនើងចិត្ត គ្មាន​ការត្រួតពិនិត្យ​ម៉ត់ចត់​ពី​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​នោះ ។

លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន មាតុភូមិ ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ លោក បានទទួល​ព័ត៌មាន ពី​គ្រុប​តេ​ឡេ​ក្រាម របស់​មន្ទីរ​ព័ត៌មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយដឹងថា : ក្រោយ​ការផ្សព្វផ្សាយ​ព័ត៌មាន តាម​បណ្តាញ​សង្គម facebook និង​គេហទំព័រ​នានា ពិសេស​គេហទំព័រ មាតុភូមិ អំពី ភាពមិនប្រក្រតី ឬ​ការ​អសកម្ម​ការងារ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ឈរជើង​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​នេះ ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណ​: អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​បានដាក់​បទបញ្ជា​ភ្លាមៗ អោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល នៃ​ស្នងការដ្ឋាន​នគរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដឹក នាំ​កម្លាំង ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិនមាន​ការលើក លែង​ចំពោះ អ្នកប្រព្រឹត្ត​បទ ល្មើស​ឡើយ។

ហេតុដូចនេះ​ហើយ​បានជា​គេ​ឃើញ​កងកម្លាំង​នគរ បាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​អនុវត្ត​ការងារ​ត្រួតពិនិត្យ និង​ធ្វើការ​ផាកពិន័យ ចំពោះ​ម្ចាស់​យាន យន្ត ដែល​ប្រព្រឹត្ត​បទល្មើស ព្រមទាំង​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា អោយ​បញ្ឈប់​ការ ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​តទៅ ទៀត ។ ប្រា​វ៉ូ ! ប្រា​វ៉ូ ! ប្រជា​ពល រដ្ឋ​សូម​ចូលរួម អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញ ទំហឹង​នូវ​ការ ប្រើ​កណ្តាប់ ដៃ​របស់លោក​ស្នង ការ​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៅលើ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក ជញ្ជូន​ទំនិញ​តាម​រថយន្ត នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​នេះ តែ​សូម​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប អោយ​ដូច​ភ្លៀងរលឹម កុំ​ដូច​ភ្លើងចំបើង ។

ដោយឡែក​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច អត់​អី​លិឍ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​ព័ត៌មាន​ក្រៅ ផ្លូវការ​មក​ថា​: មេៗ​សមត្ថកិច្ច​ខាង​គយ​និង​រដ្ឋាករ និង មេៗ​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ និង មេៗ​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ព្រមទាំង​មេៗ​ប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ជាំ ហាក់ដូចជា​នៅ​សម្ងំ​ស្ងៀ​ុ​ម សោយសុខ​យ៉ាង​រំភើយ​ម្នាក់ៗ មិន​ខ្វល់ខ្វាយ​អ្វី​សោះឡើយ ៕ ដោយ​: សុផល Tel : 012 953 824 / 088 55 34 100 / 016 953 222a gate jorm a gate jorm4 a vort gate a vort gate1 a vort gate3 a vort gate4 

​