» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12070 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702241 នាក់

ម៉ម​សុ​ណង់​ដូ​មេបក្ស​សំបុក​ឃ្មុំ​ទាមទារ​ឲ្យ​ពន្យល់​រឿង​ដេញ​មេបក្ស​ខ្មែរ​ក្រោក​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គ្រោះ​យោបល់​!

 


​ភ្នំពេញ​៖​លោក ម៉ម សូណង់ដូរ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន ទាមទារ​ឲ្យ​មានការ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ឈានទៅ​បញ្ចប់​មុខតំណែង​របស់ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។a mom so1 

លោក ម៉ម សូណង់ដូ បញ្ជាក់ថា​ការពន្យល់​ពី​មូលហេតុ គឺមាន​សារៈសំខាន់ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ផ្សេងទៀត ដើរ​ជាន់​លើ​ដាន​ចាស់​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង​។​

​សូមបញ្ជាក់ថា លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ត្រូវបាន​ប្រមុខរដ្ឋស្តីទី​លោក សាយ ឈុំ បញ្ចប់​មុខតំណែង​ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ចន្ទ​ទី​៣​ឧសភា​តាម​សំណើរ​នាយ​ល​រដ្ឋមន្ត្រី ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះទេ​។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ​william guang(​វី​ល្លី​យ៉ាំ​ហ្កាំ​ង​)​ត្រូវបាន​គេ​ដឹងថា លោក​បាន​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន ក្នុងពេលដែល​លោក​និង​ក្រុមការងារ បាន​ចុះទៅ​បំពេញ​បេសកម្ម​ការងារ​នៅក្នុង​បញ្ហា​ជម្លោះដីធ្លី​មួយកន្លែង ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២​ឧសភា​។ បន្ទាប់មក​នៅ​ថ្ងៃទី​៣​ឧសភា ក្រសួងបរិស្ថាន​ចេញ​សេចក្តីថ្លែងការណ៍ បាន​ចាត់ទុកថា ការ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​រូបនេះ មិនចេះ​ធ្វើការ​និង​មាក់ងាយ​ស្ថាប​ន័​។​

​លោក ម៉ម សូណង់ដូ ដែលជា​មេបក្ស​តែមួយ​ក្នុងចំណោម​១៦​ដែល​ហ៊ាន​ចេញមុខ​តវ៉ា​បារម្ភ​ថា ការបញ្ចប់​មុខតំណែង​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​រូបនេះ គឺជា​ក្តីបារម្ភ​មួយ​សម្រាប់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្សេងទៀត ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន​។ ជុំវិញ​បញ្ហា​បញ្ចប់​តំណែង​ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​រូបនេះ ធ្វើ​ឲ្យ​មានការ​លើកឡើង​ពី​អ្នកតាមដាន​សង្គម​និង​នយោបាយ​ថា តួនាទី​និង​មុខតំណែង​នៅក្នុង​អង្គភាព​មួយ​នេះ មាន​លក្ខណៈ​ផុយស្រួយ ហើយ​អាចជា​មេរៀន​មួយ​សម្រាប់​សមាជិក​ផ្សេងទៀត​មកពី​គណបក្ស​ខុសៗ​គ្នា​។​

​គួរ​ជម្រាបជូន​ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ គឺជា​អង្គភាព​មួយ​ដែល​ប្រមូលផ្តុំ​មកពី​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​(​អត់​មាន​១​ជើងម៉ា​ក្នុង​សភា​) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ជួយ​ផ្តល់យោបល់​ទៅកាន់​រដ្ឋាភិបាល​។​តែ​មិនមាន​អភ័យ​ឯក​សិទ្ធ​ដូច​សភា​ឡើយ​។a william a william1 

​