» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8467 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698638 នាក់

មេទ័ព​ខ្មែរ​វៀតណាម​ឯកភាពគ្នា​ថា​ពេល​មាន​គ្រោះមហន្តរាយ​កងទ័ព​ទាំងពីរ អាច​ចូលក្នុង​ទឹកដី​គ្នា តាម​បណ្ដោយ​ព្រំដែន​បាន​!


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង លោក ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ផាន វ៉ាន់​ហ្សា​ង (Phan Van Giang) អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​ឯកភាពគ្នា​ក្នុងជំនួប​ពី​ភា​ក្សា​ឲ្យ​កង​ទ​ព័​ម្ខាងៗ​អាច​ឆ្លង​ចូល​ទឹកដី​គ្នា​បាន​ពេល​ជួប​គ្រោះមហន្តរាយ​!​។a army vn3

ក្នុងជំនួប និង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នាពេលនោះ លោក ឧត្ដមសេនីយ៍ឯក​បម្រុង ផាន វ៉ាន់​ហ្សា​ង បាន​បញ្ជាក់ថា​៖ កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ​ទាំងពីរ គឺ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ លើ​ការពង្រឹង​ពង្រីក​ចំណងទាក់ទង នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ ពិសេស​លើ​ការរៀបចំ​ឲ្យ​មាន​ការធ្វើ​សមយុទ្ធ​រួមគ្នា លើ​ប្រធានបទ​សង្គ្រោះ​គ្រោះមហន្តរាយ និង​មនុស្សធម៌ សំដៅ​ត្រៀម​ជាស្រេច ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​ជាយថាហេតុ នៅតាម​បណ្ដោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ដែល​សមយុទ្ធ​នោះ នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខ​។

លោក បាន​ថ្លែងថា​៖ ការថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ តាម​បណ្តោយ​ព្រំដែន និង​ការស្វែងរក​អដ្ឋិធាតុ រួមជាមួយ​នឹង​ការហ្វឹកហាត់​បណ្ដុះបណ្ដាល​នាយទាហាន គឺជា​ប្រការ​សំខាន់​ចាំបាច់​បំផុត ដែល​កងទ័ព​ប្រទេស​យើង​ទាំងពីរ​ត្រូវតែ​ផ្ដល់​កិច្ចសហការ ជួយ​គ្នា​ដូចដែល​ប្រទេស​យើង​ទាំងពីរ​ធ្លាប់​បានធ្វើ​កន្លងមក ទៅតាម​កិច្ចព្រមព្រៀង​របស់​ក្រសួង​ការពារ​ប្រទេស នៃ​ប្រទេស​ទាំងពីរ​។​

​ឯ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ក៏បាន មានប្រសាសន៍ថា​៖ នេះ​ជាការ​អនុវត្ត​មួយ ដែល​ផ្ដល់នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ នៅពេល​ដែលមាន​គ្រោះមហន្តរាយ ជាពិសេស​នៅពេល​ដែលមាន​ភ្លើង​ឆេះ​ព្រៃ និង​មាន​ខ្យល់ព្យុះ ទឹកជំនន់​ជាដើម​។ លោក បន្តថា​៖ ភ្លើង​ឆេះ​ព្រៃ វា​មិន​ស្គាល់​ព្រំដែន​ទេ ដូច្នេះ​ការអនុវត្ត​សមយុទ្ធ​នេះ ត្រូវ​តម្រូវអោយ​កងទ័ព​កម្ពុជា អាច​ចូលទៅក្នុង​ទឹកដី​វៀតណាម ហើយ​កងទ័ព​វៀតណាម ក៏​អាច​ចូលមកក្នុង​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន ដែលមាន​បញ្ហា​ទាំងនោះ ។

ដើម្បី​ជៀសវាង​ដល់​ការយល់ច្រឡំ និង​អោយមាន​ការយល់ដឹង​ទូលំទូលាយ​ផង​នោះ លោក​អគ្គមេបញ្ជាការ បានផ្តល់​អនុសាសន៍​ថា​៖ ឲ្យ​មាន​សកម្មភាព​មនុស្សធម៌ ជាមួយគ្នា​ក្នុង​សមយុទ្ធ​នោះ គឺ​ភាគី​កម្ពុជា អាច​ចូលទៅ​ជួយសង្គ្រោះ ព្យាបាល​ប្រជាជន​វៀតណាម ហើយ​ភាគី​វៀតណាម អាច​ចូលមក​ជួយសង្គ្រោះ និង​ជួយ​ព្យាបាល​ប្រជាជន​កម្ពុជា ដើម្បី​ត្រៀម​នៅពេល​មាន​គ្រោះមហន្តរាយ ហើយក៏​អាច​ជំរុញ​ឲ្យ​មាន កម្មវិធី​ដូចជា​កីឡា សិល្បៈ​រួមគ្នា​ផងដែរ​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស ពិ​សេន បាន​ស្មើ​ដល់​លោក អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម ឲ្យ​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​កងយោធពល​ខេមរភូមិន្ទ​បន្តទៀត និង​ជួយផ្ដល់​នៃ​ការសាងសង់​អាគារ​សាលប្រជុំ​មួយកន្លែង ដែល​អាច​ចំណុះ​មនុស្ស​បាន​ចំនួន ៥០០ នាក់ នៅក្នុង​អគ្គបញ្ជាការដ្ឋាន រួម​នឹង​ការកសាង​នូវ​សំណង់​និមិត្តរូប នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​ទាំងពីរ នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ផងដែរ​។ លោក ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ផាន វ៉ាន់​ហ្សា​ង បាន​ទទួលយក នូវ​រាល់​សំណើ​របស់​ភាគី​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​វៀតណាម ក្នុងការ​ពិនិត្យ នឹង​ផ្តល់​លទ្ធភាព ដោះស្រាយ​ជូន​ដល់​ភាគី​មិត្ត នៅពេលដែល​លោក និង គណ​:​ប្រតិភូ និវត្តន៍​ទៅដល់​ប្រទេស​វៀតណាម​វិញ​៕a army vn a army vn1 a army vn2 

​