» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8101 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698272 នាក់

អាវុធ​លើ​ផ្ទៃ​ប្រទេស ផ្អាក​មុខតំណែង​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​អ្នករត់​តាក់ស៊ី


​ភ្នំពេញ​៖ កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់​ពី​ការផ្អាក​មុខតំណែង​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ក្រោយ​កើតមាន​ជម្លោះ​ជាមួយ​លោក ហូ ទី អ្នករត់​តាក់ស៊ី​ទទួល​ដឹក​អីវ៉ាន់ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤​។​a pm paylin1 

​បន្ទាប់ពីមានការ​ចែកចាយ​ខ្លាំង នៅលើ​បណ្តាញ​សង្គម ករណី​ជម្លោះ​រវាង​អ្នករត់​តាក់ស៊ី​ម្នាក់ និង​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​លោក ស ប៊ុន​សឿង​, នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាត់តាំង​ឱ្យធ្វើ​អធិការកិច្ច​ភ្លាម និង​បាន​ប្រជុំជួរ​បញ្ជាការ​ពិភាក្សា​ឆ្លង​ករណី​ជម្លោះ​ខាងលើ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៤​។​​ក្រោយពី​ស្តាប់​របាយការណ៍​របស់​ការិយាល័យ​នីតិកម្ម និង​អធិការកិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បាន​ពិភាក្សា​លើ​អង្គហេតុ អង្គច្បាប់ និង​ក្រមសីលធម៌​សម្រាប់​មន្ត្រី​ប្រតិបត្តិ​ច្បាប់ កិច្ចប្រជុំ​បានសម្រេច​ជា​ឯកច្ឆន្ទ​ដូចខាងក្រោម​៖

១- ធ្វើសំណើ​ទៅ​អគ្គ​ប​ញ្ញ​ការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ផ្អាក​មុខតំណែង​​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន អនុលោម​តាម​មាត្រា​៤១ នៃ​អនុក្រឹត្យ​លេខ​២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០០២ ស្តី​ពីបទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​។​២- ធ្វើសំណើ​បង្កើត​ក្រុមប្រឹក្សាវិន័យ តាម​ឋានានុក្រម អនុលោម​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មាត្រា​៤៦ ចែងថា «​មុននឹង​ដាក់ទណ្ឌកម្ម​តាម​លក្ខន្តិកៈ​ទូទៅ ត្រូវសុំ​យោបល់​ក្រុមប្រឹក្សាវិន័យ​ជាមុនសិន​។ ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាវិន័យ​ត្រូវ​កំណត់ ដោយ​ប្រកាស​ក្រសួងការពារជាតិ​»​។​

​សូមជម្រាបថា តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៤ លោក ស ប៊ុន​សឿង ត្រូវបាន​គេ​ស្គាល់​ថា ជា​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ត្រូវបាន​បុរស​អ្នករត់​តាក់ស៊ី​ម្នាក់​ចោទប្រកាន់ថា នាំ​កូន​ទៅ​ចាប់​ក្របួច​គាត់​នៅ​ផ្សារ​ព្រំ ព្រោះតែ​រឿង​លុយ​២​ម៉ឺន​រៀល​។​​លោក ហួរ ទ្រី បាន​អះអាងថា ខ្លួន​ជា​អ្នករត់​តាក់​ស៉ី​ដឹក​មនុស្ស និង​ឥ​វ៉ាន់​។ លោក​បាន​បន្តថា លោក ស ប៊ុន​សឿង បាន​ជួល​ឡាន​លោក​ដឹក​កង់​ហាត់ប្រាណ​ដោយ​ឲ្យ​តម្លៃ​៦០០០០​រៀល តែ​គាត់​ប្រកែក​ថា​យក ៨០០០០​រៀល ទើប​លោក ស ប៊ុន​សឿង ខឹង​ខ្លាំង ហើយ​នាំ​កូនចៅ​ទៅ​ចាប់​ដល់ផ្ទះ​តែម្ដង​៕a pm paylin 

​