» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12228 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702399 នាក់

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​បង្ហាញ​ពី​សាមគ្គីភាពក្នុងតំបន់


​ភ្នំ​ពែ​ញ​៖​បន្ទាប់ពី​បាន​ដឹកនាំ​គណប្រតិភូ​បក្ស​ទៅ​ឡាវ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ទ្វេភាគី​ជាមួយ​មេដឹកនាំ​បក្សកុម្មុយនិស្ត​វៀតណាម និង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​រវាង​បក្ស​ប្រជាជន​កម្ពុជា​, បក្សកុម្មុយនិស្ត​វៀតណាម និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​បន្ថែមទៀត ។​a cpp vn lao 

​កាសែត​វៀតណាម Vietnam Plus បាន​រាយការណ៍​ថា លោក​តូ ឡឹម អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម បានរៀបចំ​ជំនួប​កំពូល​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​ទី ២១​កុម្ភៈ ក្នុង​គោលបំណង​រឹតបណ្តឹង​ចំណងមិត្តភាព​រវាង​គ​ណ​បក្ស​។ យោងតាម​សារព័ត៌មាន​វៀតណាម​ដដែល នៅក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ដែល​ប្រទេស​ទាំងពីរ​តែង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ភាគី​កម្ពុជា​និង​វៀតណាម​បាន​ពិភាក្សា​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត និង​គ្រប់​វិស័យ ពិសេស​ប្តេជ្ញា​រួមគ្នា​រឹតបណ្តឹង​ចំណង​មិត្ត​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​ទាំង​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​

​ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​វៀតណាម​បាន​ឯកភាពគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ផ្នែក​នយោបាយ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និង​ទេសចរណ៍​។ ក្នុងជំនួប​គេ​ឃើញ​មាន​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​បក្ស និង​ជា​នាយករដ្ឋមន្ត្រី លោក ស ខេង អនុប្រធាន​បក្ស សម្តេច ទៀ បាញ់ អនុប្រធាន​បក្ស លោកស្រី ម៉ែន សំអន អនុប្រធាន​បក្ស លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស រួមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ផ្សេងៗ​ទៀត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំ​នៅ​ប្រទេស​វៀតណាម បាន​ចែកចេញជា​ពី​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ជា​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណ​បក្សកុម្មុយនិស្ត​វៀត​ណា​ម​។ គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម ដឹកនាំ​ដោយ​លោក តូ ឡឹម អគ្គលេខាធិការ​មជ្ឈិម​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម​។​

​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ និង​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ក្រៃលែង ចំពោះ​ការរីកចម្រើន​ឥត ឈប់ឈរ​នៃ​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ជិត ស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​មាន​ជាអាទិ៍​៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និង​ទេសចរណ៍ ស្របតាម​ទិស​ស្លោក «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​»​។​

​ភាគី​ទាំង​ពីរបាន​ជូន​ព័ត៌មាន​គ្នា​ទៅវិញទៅមក​អំពី​សភាព​ការណ៍​ជាតិ តំបន់ និង​អន្តរជាតិ ព្រមទាំង​ចែករំលែក​អំពី​បទពិសោធ​ន៍ និង​សភាពការណ៍​លេចធ្លោ​នៃ​គណបក្ស និង​ប្រទេស​នីមួយៗ ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ព្រមទាំង​ដាក់​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​គណបក្ស​ទាំងពីរ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។​​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ភាគី​វៀតណាម បាន​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ និង​ធ្វើជា​ប្រធាន​ដឹកនាំ​ប្រកបដោយ​ភាពជោគជ័យ ចំពោះ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ ក្នុង​ឆ្នាំ​២០២៤ ទាំង​ក្នុង​ក្របខណ្ឌ​គណបក្ស សភា និង រាជរដ្ឋាភិបាល ជាពិសេស​ការអនុម័ត​ធម្មនុញ្ញ​សន្តិភាព​សកល និង​ការលើកកម្ពស់​ពិភពលោក​មួយ​ដែល​គ្មាន​មីន​។​

​ភាគី​កម្ពុជា ក៏បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​វៀតណាម​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​។ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការចាត់តាំង​អនុវត្ត​ស្មារតី​កុងសង់ស៊ីស​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ​ក្នុង​កិច្ចប្រជុំ​កន្លងមក ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី​ល្អ និង​កិច្ចសហប្រតិបត្តិការ និង​ការជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព ដោយបាន​បង្កើន​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ក្នុង​ភាពជា​មិត្ត​ជិតខាង​ល្អ​។​

​ភាគី​ទាំងពីរ​នឹង​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​យុវជន នៃ​គណបក្ស និង​ប្រទេស​ទាំងពីរ ដើម្បី​ជា​ស្ពាន​ត​ភ្ជាប់​បន្ថែមទៀត ដល់​ការលើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ស្មារតី «​ត​ភ្ជាប់ យុវជន ត​ភ្ជាប់​ជំនាន់ និង​ត​ភ្ជាប់​ភាពជា​អ្នកដឹកនាំ​»​។​​ភាគី​ទាំងពីរ​ក៏​នឹង​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​គណបក្ស សភា រាជរដ្ឋាភិបាល និង​អង្គការ​មហាជន​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ចូលរួម​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​តំបន់ និង​ពិភពលោក​។​

​សម្រាប់​ដំណាក់កាល​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥ ជា​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ទាំងបី​កម្ពុជា​-​ឡាវ​-​វៀតណាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ថង​លុន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ និង​ឥស្សរជន​ជាន់ខ្ពស់​ជា​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ រួមទាំង​មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងបី​ផងដែរ​។​​កិច្ចប្រជុំ​កំពូល​នេះ​ធ្វើឡើង​ពិភាក្សា​អំពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្ស​ទាំងបី​កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ដើម្បី​ឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ជា​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងបី​។​

​ភាគី​ទាំងបី​ក៏បាន​ពិភាក្សា​អំពី​ការជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ និង​បាន​ប្តេជ្ញាចិត្ត​ចូលរួម​ជំរុញ និង​ពង្រឹង​សហគមន៍​អាស៊ាន ដើម្បី​ការពារ​សាមគ្គីភាព និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន នៅក្នុង​និម្មាបនកម្ម​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់​និង​ពិភពលោក ជាពិសេស​នៅក្នុង​បរិបទ​នៃ​សភាពការណ៍​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ បន្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន ស្មុគស្មាញ និង​ផុយស្រួយ​។​

​ភាគី​ទាំងបី​បន្ត​ពង្រឹង និង​ពង្រីក​ប្រកបដោយ​ប្រសិទ្ធភាព​បណ្ដា​យន្តការ​សហប្រតិបត្តិកា​រ​ដែលមាន ស្រាប់ ស្រាវជ្រាវ​បង្កើត​យន្តការ​សហប្រតិបត្តិ​ការ​ថ្មី ក្នុងនោះ​រួមមាន​៖ ការផ្សព្វផ្សាយ និង​ការតភ្ជាប់​បណ្តាញ សន្តិភាព​សកល គំនិត​ផ្ដួចផ្ដើម​តំបន់​នានា សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​ការកសាង និង​ការពារ​សន្តិភាព វិបុលភាព​តំបន់ និង​ពិភពលោក​។​​ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក កិច្ចប្រជុំ​កំពូល​ទ្វេភាគី​កម្ពុជា​-​វៀតណាម ព្រមទាំង​កិច្ចប្រជុំ​កំពូល​គណបក្ស​ទាំងបី កម្ពុជា​-​ឡាវ​-​វៀតណាម ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែលជា​គុណប្រយោជន៍​ដ៏​ឧ​ត្តុ​ង្គ​ឧត្ដម​ដល់​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ រវាង​គណបក្ស និង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម និង​រវាង​ប្រទេស​ទាំងបី​កម្ពុជា​-​ឡាវ​-​វៀតណាម​។​​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងបី​បាន​ឯកភាពគ្នា​ជួបប្រជុំ​កំពូល​នៅ​កម្ពុជា នា​ឆ្នាំ​២០២៦​ខាងមុខ​។​a cpp vn meet a cpp vn meet1 a cpp vn meet3 a cpp vn meet4 a hun lao a hun lao2 
​